|Part15:ខ្ញុំពិតជាមិនអាច...|

83 13 4
                                    

  "អ្ហាយយយយយយ.....!!!!មិចក៏ពួកឯងចូលមក officeយើងបាន!!!!"គ្មានអ្នកណាក្រៅពីស្រីជេកឆ្នាស់ឆ្នើមយើងនឹងទេដែលស្រែកដូចដូហ្វីនព្រោះ នាយបានចូលមកឃើញ ស៊ុងហ៊ុននិងជុងវ៉ុនកំពុងយកចំណីអាហារមកញ៊ាំពេញតុការងាររបស់ជេក

"មកហើយហេសអូនជេក?មកញ៊ាំស៊ុបជាមួយបង!!"ស៊ុងហ៊ុនដែលកំពុងកាន់ចង្កិះចាប់សាច់ក្នុងឆ្នាំងស៊ុបនោះបានបក់ដៃហៅជេកមកចូលរួម

"មែនហើយលោកជេក ថ្ងៃនេះចាហ្វាយខ្ញុំប៉ាវផងញ៊ាំឲ្យអស់ដៃម្តង!!"ជុងវ៉ុនដែលកំពុងញ៊ាំពេញមាត់នោះបន្ថែមល្បោយពីក្រោយស៊ុងហ៊ុន

"ពួកឯងឆ្កួតទេហីមកសុីស្អីកន្លែងយើងធ្វើការនឹង ហេុីយដាច់ខ្យល់ស្លាប់ឥឡូវហើយលោកព្រះ!!!!"ជេកទម្លាក់កាតាបខ្លួនលើសាឡុងឈរខ្ទប់ក្បាលព្រោះមើលទៅប្រូពីរនាក់នឹងលេងមែនទែនហើយ មិនដឹងមកដល់ពីកាលទេមានទាំងឆ្នាំងស៊ុប ចង្រ្កានហ្គាស ចានបី ចង្កិះ6 ទឹកក្រូច ធុងទឹកកកយកមកគ្រប់សប់ធ្វើដូចផ្ទះខ្លួនឯងហើយ

"កុំទាន់ដាច់ខ្យល់អីមកញ៊ាំសិនមកចាំញ៊ាំឆ្អែតចាំដាច់ខ្យល់okay??!!" ស៊ុងហ៊ុន

"ហេុីយ!!!!ញ៊ាំក៏ញ៊ាំដែរ មើលទៅទំនងដែរតើ!!" ជេកខ្ជិលនិយាយច្រើនណាស់ចូលញ៊ាំដែរហ្មងទៅព្រោះថាទោះខំនិយាយទាល់តែបែកពពុះមាត់ទៀតក៏ប្រូនឹងមិនទៅណាដែរ។កុំឆ្ងល់អីមិចបានស៊ុងហ៊ុនយករបស់របរនឹងចូលក្រុមហ៊ុនបានព្រោះតែអំណាចនឹងអាចប្រាប់សន្តិសុខថាជាសង្សារជេកទៅចូលបានហើយ។អ្នកទាំងបីអង្គុយញ៊ាំស៊ុបជុំគ្នាទាំងព្រឹកយ៉ាងសប្បាយរីករាយ ឯងជេកស៊ុនយើងវិញនៅតែចឹងញ៉ោះគ្នាជេគ្នាពេញតែនឹងខុសតែជុងវ៉ុនសង្សារញុមអង្គុយមើលតែគេឈ្លោះគ្នា។
Skip
    បន្ទាប់ពីជុងវ៉ុនបម្រើការរបស់ចាហ្វាយខ្លួនរួចអស់ហើយនាយក៏បានជិះឡានចេញមកក្រៅមើលគេឯងព្រោះនៅជាមួយចាហ្វាយខ្លួនលែងសប្បាយដូចមុនហើយលោកស៊ុងហ៊ុននឹងគិតតែពីតាមជេកឥឡូវតាមជេកទៅផ្សារទំនើបទៀតហើយ។មកមើលអំពីជីវិតរបស់Jungwonវិញ jungwonនាយកំសត់ណាស់ សព្វថ្ងៃនេះទោះគេមានឪពុកម្តាយជាអ្នកគ្រាន់បើក៏ដោយ គេមិនបានទទួលភាពកក់ក្តៅពីឪពុកម្តាយគេទេ ជុងវ៉ុនមានបងប្អូន3នាក់ គេជាកូនកណ្តាលឪពុកម្តាយមិនសូវយកចិត្តទុកដាក់ តែងតែគំរោះគំរើយដាក់ទើបគេ ចាប់ផ្តើមចេញពីកូរ៉េមក អូស្ត្រាលីតែម្តងគោលបំណងគេគឺតាមរកមនុស្សម្នាក់ដែលបានផ្តល់ភាពកក់ក្តៅឲ្យគេកាលពីនៅតូច ម្នាក់នោះគ្មានអ្នកណាក្រៅពី មនុស្សប្រុសម្នាក់ក្នុងរូបនឹងទេ ប៉ុន្តែម្នាក់នោះមិនមែននៅអូស្រ្តាលីទៀតគេ គេផ្លាស់ទៅនៅជប៉ុនតាំងពីអាយុ12ឆ្នាំ។

និស្ស័យ និង ជោគវាសនា𐙚Sunki✧⩇⩇:⩇⩇Where stories live. Discover now