Part5
ស្អែកឡើងក៏បានមកដល់ស្ថិតនៅក្នុងសកលវិទ្យាល័យដែលសូនូ និង នីគីរៀនជាថ្ងៃដែលពួកគេបានបញ្ចប់ឆ្នាំទី4ហើយ លឿនណាស់ទើបតែចូលរៀនថ្ងៃមុនសោះតែណ្ហើយពេលវេលាដើរលឿនណាស់ ធ្វើឲ្យជីវិតជានិសិត្សត្រូវបានបញ្ចប់យ៉ាងឆាប់រហ័ស :(
+ក្នុងសាលសាលា
នីគី&សូនូ បានពាក់សម្លៀកបំពាក់បញ្ចប់ឆ្នាំសិក្សាដោយកាន់មួករៀងៗខ្លួនធ្វើដំណើរទៅទទួលសញ្ញាប័ត្រមើលទៅពិតជា គួរឲ្យកោតសរសើរនូវការខិតខំប្រឹងប្រែងរបស់ពួកគេណាស់
"នីគីហា៎!! ថតរូបឲ្យយើងបន្តិចមក" សូនូបញ្ជា
" Wow ស្អាតណាស់មើលចុះទឹកដៃយើងមិនធម្មតាទេ"នីគី
"បានហើយ!! តាមពិតមកពីយើងស្អាតទេមិនមែនមកពីឯងថតស្អាតទេ!! ហាហាហា" សូនូដើរទៅមើលរូបខ្លួនរួចក៏ចោតឡើងជំទាស់នឹងវោហារបស់នីគី ហើយក៏នាំគ្នាសើចស្ញេញទាំងពីរនាក់
"សូនូចេញពីនេះទៅ skybarទេ??"នីគីសួរទៅសូនូ
"មានអីល្អតើ ប៉ុន្តែគួរតែហៅគ្នាទៀតអត់?" សូនូនាយគិតថាចង់ហៅជុងវ៉ុនដែរ
"ពេលវេលារបស់ពួកយើងកុំនាំអ្នកផ្សេងមកពាក់ព័ន្ធបានទេ!"នីគីហាក់មិនពេញចិត្តនឹងសម្តីសូនូដែលចង់ហៅគេផ្សេង
"អញ្ចឹងក៏បានដែរជួបគ្នាម៉ោង9យប់នេះណា!!"សូនូនិងនីគីព្រមព្រៀងគ្នាហើយក៏ចេញដំណើរទៅទីស្នាក់របស់ខ្លួន+Skybar
ទេសភាពនៅលើ Skybar ពិតជាស្រស់ស្អាតណាស់មើលពីលើទៅឃើញទីក្រុងSeoul ទាំងមូលសម្បូរភ្លើងពណ៍ចម្រុះឡើងត្រជាក់ភ្នែក
នីគីនាយបានមកដល់មុនព្រោះពួកគេមិនបានមកជាមួយគ្នាទេ
"បរិវេណនៅទីនេះស្រស់ស្អាតណាស់តែជីវិតយើងនឹងមិនស្អាតដូចវាទេ!"នីគីអង្គុយនិយាយម្នាក់ឯងដូចចម្លែកៗនិយាយស្តាប់មិនយល់សោះ
"យើងនៅទីនេះ!!"នីគីឃើញសូនូមកដល់ក៏លើកដៃជាសញ្ញាបញ្ជាក់ថាខ្លួននៅទីនេះ
"អ្ហឹម!! ឯងមកដល់យូរនៅ?"សូនូសួរទៅកាន់នីគី
"ទើបតែមកដល់មិញដែរ"នីគី
"ទេសភាពស្រស់ស្អាតណាស់នៅទីនេះយូរហើយមិចក៏មិននាំយើងមក?"សូនូសរសើរទេសភាពបណ្តើរសួរនីគីបណ្តើរ
"ឯងចូលចិត្តទីនេះខ្លាំងឬ?"នីគី
"ក៏មិនដឹងដែរព្រោះទើបតែមកដល់ គ្រាន់តែសរសើរថាស្រស់ស្អាតប៉ុណ្ណោះ!"សូនូ
ពួកគេទាំងបានមើលទេសភាពនិងបរិភោគម្ហូប ឬក៏ពិសារស្រាបន្តិចបន្តួច យ៉ាងមានក្តីសុខ យើងក៏បានដឹងហើយថា នីគីបានមានចិត្តស្រឡាញ់ទៅលើសូនូតាំងពីយូរហើយតែគេកំសាកណាស់មិនហ៊ានសារភាពប្រាប់គេទេ ព្រោះខ្លាចបែកបាក់មិត្តភាពខំសាងមករាប់ឆ្នាំដូច្នេះហើយគេក៏សុខចិត្តលាក់កូនចិត្តនេះរហូត គេសុខចិត្តធ្វើល្អដាក់សូនូមើលថែសូនូក្រៅបេះដូងវិញប្រសើរជាងការសារភាពតែម្ខាង ហើយយើងក៏ដឹងដែរថា សូនូនាយមិនបានមើលចិត្តលើនីគីអ្វីទេគេគ្រាន់តែចាត់ទុកនីគីជាមិត្តល្អរបស់គេធម្មតានឹងព្រោះថាតិចទៀតយើងនឹងបានដឹងថាសូនូនឹងមានមនុស្សដែលគេស្រឡាញ់រួចហើយ
បន្ទាប់ពីបញ្ចប់ការបរិភោគរួចហើយពួកក៏ធ្វើដំណើរទៅផ្ទះវិញតាមធម្មតា
+នៅតាមផ្លូវ
សូនូបន្ទាប់ពីយើងបានដឹងថាគេមានមនុស្សដែលគេស្រឡាញ់ហើយ(នីគីអត់ទាន់ដឹងទេ ដឹងតែយើងនាក់មើលនឹងហើយ) គេដូចជាប្លែកជាងមុនណាស់ព្រោះថា ពេលកំពុងធ្វើដំណើរទៅផ្ទះសូនូដើរមើលតែទូរស័ព្ទទេមិនបានស្តីរកនីគីមួយម៉ាត់
" សូនូហា៎ឯងនិយាយខ្លះមក ស្ងាត់បែបនេះយើងមានអារម្មណ៍ថាមិនល្អទេ"នីគីទើសចិត្តពេកក៏និយាយតាហ្មងទៅ
"និយាយស្អីទៀត និយាយនៅSkybar អស់ហើយ"សូនូដកភ្នែកពីទូរស័ព្ទតបទៅនីគី
"just say something និយាយអ្វីក៏បានដែរ!!"នីគីក៏ចេះតែនាំឲ្យសូនូនិយាយ
"ហេុីយ..!!ដល់ផ្ទះយើងហើយ ស្អែកចាំជួបគ្នា!"សូនូនិយាយរួចក៏ដើរចូលផ្ទះបាត់មើលមុខនីគីក៏មិនមើលផង
"ប្លែកណាស់!"នីគីមើលដឹងពិតមែនថាសូនូប្លែកព្រោះរាល់ដងនាយមិនអញ្ចឹងដាក់គេទេ មានមិត្តថ្មីមែន? លែងចង់រាប់នាយហើយឬ? ឬក៏គេអារម្មណ៍មិនល្អ?យើងបានធ្វើអ្វីមិនល្អដាក់គេឬ? សំណួរហោះពេញខួរនីគី
+ផ្ទះសូនូ
កាយវិការអម្បាញ់មិញសុតសឹងតែការសម្តែងរបស់សូនូទាំងអស់ នាយមិនចង់ធ្វើបែបនេះទេតែមានគេបញ្ជា តែយើងក៏អត់ដឹងដែរថាអ្នកណាបញ្ជាសូនូតាមមើលទៅពិតជាអាថ៍កំបាំងណាស់យើងពិតជាមិនដឹងសោះអ្នកណាព្រោះតួអង្គក្នុងរឿងនេះមិនច្រើនទេ
"យើងសុំទោសណានីគីយើងគ្មានជម្រើសទេគ្រប់យ៉ាងគឺដើម្បីឯង" នាយបានឈរនៅមុខទ្វារនិយាយម្នាក់ឯងព្រមទាំងភ្នែកសម្លឹងទៅមើលដំនើររបស់នីគីទៀតផង
To be continued
YOU ARE READING
និស្ស័យ និង ជោគវាសនា𐙚Sunki✧⩇⩇:⩇⩇
Randomតើនិស្ស័យអាចធ្វើឲ្យមនុស្សបានជួបគ្នាម្តងទៀតបានឬទេ? ត្រូវហើយទោះព្រហ្មលិខិតកំណត់មកឲ្យពួកយើងឃ្លាតឆ្ងាយគ្នាប៉ុណ្ណាក៏ដោយក៏ពួកយើងគង់តែជួបគ្នាព្រោះតែនិស្ស័យនឹងហើយ។