+ រយ:ពេល2ឆ្នាំកន្លងទៅ
ពីមួយថ្ងៃទៅមួយថ្ងៃមិត្តភាពរវាងនីគីនិងស៊ុននូក៏កាន់តែជិតស្និទ្ធទៅៗពួកគេក៏កាន់តែនិយាយច្រើនទៅៗរហូតមិនថានៅក្នុងថ្នាក់រៀនឬតាមផ្លូវកន្លែងធ្វើពួកគេតែងតែញ៉ោះគ្នាទៅវិញទៅមកឥតឈប់ឈរ មិត្តភាពរបស់ពួកគេទាំងពីរមើលទៅពិតជាល្អូកល្អើនណាស់ សូម្បីពេលខ្លះញ៊ាំទឹកជាមួយគ្នាទៀតនេះបានគេហៅថា Best friend ពិត ។
ហើយនីគីបានខិតខំធ្វើការសន្សំលុយបានបើកក្លិបលេងភ្លេងមួយកន្លែងនិងឈប់នៅបន្ទប់ជួលហើយគឺប្តូរមកនៅផ្ទះជួលវិញ ចំណែកស៊ូននូក៏កាន់តែរីកចម្រើនដែរ នាយបានក្លាយជាជាងគំនូរយ៉ាងវិចិត្រមួយ ហើយពួកគេទាំងពីរនាក់ក៏នៅតែធ្វើការងាររបស់ខ្លួនដដែលនឹងព្រោះមិនទាន់មានប្រាក់គ្រប់គ្រាន់ប៉ុន្មានទេ។មិត្តភាពរបស់ពួកគេក៏បានបង្កើតនូវកន្លែងប្រចាំមួយសម្រាប់ពួកគេទាំងពីរគឺ ទន្លេហានជាកន្លែងដែលពួកគេមានអនុស្សាវរីយ៍ជាច្រើនមិនអាចបំភ្លេចបាន។
+ភូមិគ្រឹះនីសុីមូរ៉ា
លោកនីសុីតាំងពីបាត់ដំណឹងកូនប្រុសច្បងរយ:ពេល2ឆ្នាំមក លោកពិតជាមានការនឹករលឹកនិងបារម្ភពីកូនណាស់តែខិតខំប៉ុនណាក៏មិនមានលឺដំណឹងអ្វីសោះព្រោះលោកបានគិតថានីគីនៅក្នុងប្រទេសជប៉ុនទេគេមិនទៅឆ្ងាយណាទេទើបលោកមិនចាត់ការឲ្យកូនចៅស្វែករកនៅក្រៅប្រទេសតែក៏បានគិតគំនិតមួយទៀតថាកូនប្រហែលបំពេញក្តីស្រមៃរបស់ខ្លួនបានសម្រេចហើយ និង គំនិតមួយទៀតមិនដឹងថាកូនស្លាប់រឺក៏រស់ទេ។ លោកនីសុីនៅតែចាត់ការឲ្យកូនចៅស្វែងរកនីគីអញ្ចឹង។
"លោកម្ចាស់មានគេមករកបាទ" លូខាដែលធ្លាប់ជាជំនិតនីគីទី2តែឥឡូវក្លាយជាអង្គរក្សរបស់ជេក។ជេកបានឡើងបន្តដំណែងជាម្ចាស់ក្រុមហ៊ុនពីឪពុកគេចំណែកលោកនីសុីចុះចេញហើយព្រោះគាត់ចាស់ហើយ"ឲ្យគេចូលមក"ជេកអង្គុយមើលឯកសារ
"សូមចូលមកលោក" លូខា
ក្រាក!!
"លោកសុ៊ងហ៊ុន!!" ជេកភ្ញាក់ផ្អើលដែលបានឃើញវត្តមានរបស់អ្នកម្ខាងនោះ
"ត្រូវហើយជាខ្ញុំ!! លោកជេយ៉ុនចាំខ្ញុំមិនបានទេឬ?"ស៊ុងហ៊ុននិយាយទាំងញញឹមបែបបង្ឆិតបង្ឆៀងទៅដាក់ជេកហើយក៏ទៅអង្គុយលើសាឡុងគង់ទាក់ខ្លាមើលសភាពជុំវិញបន្ទប់
YOU ARE READING
និស្ស័យ និង ជោគវាសនា𐙚Sunki✧⩇⩇:⩇⩇
Randomតើនិស្ស័យអាចធ្វើឲ្យមនុស្សបានជួបគ្នាម្តងទៀតបានឬទេ? ត្រូវហើយទោះព្រហ្មលិខិតកំណត់មកឲ្យពួកយើងឃ្លាតឆ្ងាយគ្នាប៉ុណ្ណាក៏ដោយក៏ពួកយើងគង់តែជួបគ្នាព្រោះតែនិស្ស័យនឹងហើយ។