Part7
"រកចំណូលបន្ថែម?? ចុះរកនៅទីនេះមិនគ្រប់គ្រាន់ឬ?"នីគីចាប់ផ្តើមមានអារម្មណ៍ខឹងច្រឡោតសួរទៅសូនូ
"អ្ហឹម..!មិនគ្រប់គ្រាន់ទេ!! តែឯងកុំបារម្ភមើលយើងត្រឡប់មកវិញតើ!!"សូនូឃើញថានីគីដូចជាកំពុងខឹងនឹងខ្លួនដែលចេញពីខ្លួនក៏និយាយបង្អាក់ទៅជាធ្វើមុខខ្ជូតដាក់នីគីវិញ
"យើងខឹងនឹងឯងហើយ"នីគីដោយមុខស្មើររួចក៏ងើបដើរចេញតែម្តង តែសូនូរត់ដេញតាម
"ឈប់សិន!!នីគីឯងកុំបែបនេះមើល"សូនូ
នីគីក៏ឈប់ដំណើរហើយក៏បែរមុខនិយាយទៅកាន់សូនូវិញទាំងនឹកស្មានមិនដល់
"សូនូ យើងស្រឡាញ់ឯង!"នីគីនិយាយ.ត
"គឺ....ស្រឡាញ់ឯងជាមិត្តល្អបំផុត"នីគីនិយាយហើយក៏ធ្វើជាចាប់សូនូអោបយ៉ាងណែន
នីគីមាត់ក្បត់ចិត្តណាស់ គេពិតជាមិនហ៊ានសារភាពថាគេស្រឡាញ់សូនូជាន័យស្នេហាពិតមែន ណាមួយគេគិតថាសូនូប្រហែលមិនស្រឡាញ់មនុស្សប្រុសដូចគ្នាទេ។
"ហៃយ៉ាយើងក៏ស្រឡាញ់ឯងដែរ" សូនូឃើញចឹងហើយក៏និយាយតបទៅវិញទាំងសប្បាយចិត្តស្មានតែនីគីគិតន័យអីផ្សេង(គីនីសេដagain)
"បានហើយៗតោះពួកយើងដើរទៅផ្ទះ"នីគី
+តាមផ្លូវទៅផ្ទះ
"នីគី..."សូនូឃើញសភាពរៀងស្ងាត់ក៏ដាច់ចិត្តនិយាយ
"ហ្ហឹម?"នីគី
"មុនពេលយើងទៅដេហ្គូ យើងបានសរសេរក្រដាសមួយទុកឲ្យឯងអានហើយយើងដាក់វាក្នុងបន្ទប់យើងចាំទៅមើលផងណា!"សូនូ
"ក្រដាសនឹងសំខាន់ណាស់មែនទេ?"នីគី
"ឯងអានទៅគង់តែដឹងទេ កុំភ្លេចឲ្យសោះណា!!"សូនូ
"សម្រាប់ឯងយើងមិនភ្លេចទេ!!"នីគី
+ព្រឹកស្អែក
ព្រឹកនេះជាថ្ងៃដែលនីគីកើតទុក្ខបំផុតព្រោះថាក្រាស់គេបានទៅធ្វើការនៅដេហ្គូបាត់ តែនីគីមិនភ្លេចបណ្តាំដែលសូនូប្រាប់ទេដូច្នេះហើយគេកំពុងធ្វើដំណើរមកផ្ទះជួលចាស់របស់សូនូ
+ប្រលានយន្តហោះ
កាត់មកសូនូវិញពេលនេះគេមិនបានទៅធ្វើការនៅដេហ្គូស្អីទេ គេកំពុងស្ថិតនៅប្រលានយន្តហោះឯងណេះវិញ
សូនូអង្គុយចាំយន្តហោះចេញជាមួយមនុស្សប្រុសមាឌធំម្នាក់ ខ្ពស់ស្រឡាញ់ផ្ទៃមុខស្រស់សង្ហារ
"សប្បាយចិត្តទេបានទៅស្រុកកំណើតវិញ?"ហេសុឺង
"តិចៗដែរចុះបងហ៎បែកពីខ្ញុំ2-3ឆ្នាំហើយនឹកខ្ញុំអត់??"សូនូ
"នឹកខ្លាំងណាស់ពេលនេះចង់តែចាប់អូនថើបឲ្យផ្អើលពេញប្រលានទេតែមនុស្សច្រើនពេក"ហេសុឺង
"បងឯងបុិនណាស់ ប្រយ័ត្នខ្ញុំចាប់ថើបវិញតាំងយំ!"សូនូ
"ចង់ដឹងណាស់ថាអ្នកណាយំមុន!!"ហេសុឺង
"បានហើយកុំញ៉ោះអូនពេកប្រយ័ត្នយន្តហោះចេញចោល" សូនូនិងហេសុឺងរត់សម្តៅឡើងយន្តហោះ
YOU ARE READING
និស្ស័យ និង ជោគវាសនា𐙚Sunki✧⩇⩇:⩇⩇
Randomតើនិស្ស័យអាចធ្វើឲ្យមនុស្សបានជួបគ្នាម្តងទៀតបានឬទេ? ត្រូវហើយទោះព្រហ្មលិខិតកំណត់មកឲ្យពួកយើងឃ្លាតឆ្ងាយគ្នាប៉ុណ្ណាក៏ដោយក៏ពួកយើងគង់តែជួបគ្នាព្រោះតែនិស្ស័យនឹងហើយ។