ភាគទី០៦៖ លោកគ្រូមិនចូលចិត្តប៉ាទេ

238 45 5
                                    

...សរុបមកថ្ងៃនេះគេមិនបានសារភាពអ្វីទាំងអស់ សូម្បីនិយាយជាមួយថេហ្យុងក៏មិនបានផងគេមិនបានចូលទៅរំខានពួកគេទេទើបសម្រេចចិត្តត្រឡប់មកថ្នាក់វិញដោយអារម្មណ៏មិនល្អ ពេលនេះមិនដឹងគេនឹងមានគំនិតអ្វីបន្តឡើយព្រោះបន្ទាប់ពីបានឮការសន្ទនាទាំងនោះហើយខួរក្បាលរបស់គេគិតអ្វីមិនទាន់ចេញ ហេតុនេះត្រឹមតែស្ងាត់ស្ងៀមសិន។

៚ ម៉ោងសម្រាកបន្ទាប់ជុងហ្គុកបានមកខាងលើដំបូលអាគាររបស់សាលារៀនតែមិនមាននរណានៅក្រៅពីខ្លួនគេទេ ពេលនេះគេមិនទាន់មានគំនិតអ្វីដែលត្រូវទប់ស្កាត់ថេហ្យុងនោះទេហើយសំខាន់គេពិតជាចង់ធ្វើអ្វីឆ្កួតៗខ្លាំងណាស់តែគេហាមចិត្តរបស់ខ្លួនឯងកុំឲ្យវាធ្វើអ្វីផ្ដេសផ្ដាស។ ឈរនៅខាងលើសុខៗនាយក៏សម្លឹងចុះទៅខាងក្រោមបន្តិចភ្លាមៗគេគិតឃើញគំនិតមួយឡើងរួចស្នាមញញឹមក៏លេចចេញមកលើផ្ទៃមុខ...

**ព្រុស** មនុស្សនៅខាងក្នុងសាលារៀនស្រែកឡើងពេលឃើញមានមនុស្សធ្លាក់មកពីខាងលើដោយមានឈាមហូរពាសពេញនឹង ពួកគេភ័យខ្លាំងណាស់ពេលឃើញទិដ្ឋភាពដូចនេះ។ គ្រូៗនៅក្នុងសាលារៀនបន្ទាប់ពីទទួលបានដំណឹងនាំគ្នាប្រញាប់មកខាងមុខដើម្បីមើលស្ឋានភាពនិងមកមើលសិស្សផ្សេងទៀតខ្លាចថាពួកគេភិតភ័យ។

" នាំគ្នាចូលខាងក្នុងសិនទៅ "

" ប្រញាប់ខលហៅឡានពេទ្យមក..លឿនឡើង " គ្រូម្នាក់ទៀតប្រាប់ឲ្យគ្រូផ្សេងទៀតខលហៅឡានពេទ្យដើម្បីយកសិស្សដែលលូតចុះពីលើអាគារនោះទៅមន្ទីរពេទ្យ ខ្លាចថាគេមានរបួសធ្ងន់ធ្ងរ

" តើមានរឿងអ្វី? " ថេហ្យុងទើបតែដឹងដំណឹងក៏ប្រញាប់សួរនាំអ្នកនៅទីនេះហើយភ្លាមៗពេលឃើញថាអ្នកដែលលូតចុះមកនោះជាជុងហ្គុក ថេហ្យុងកាន់តែភ្ញាក់ផ្អើល

" មិញក៏ជុងហ្គុកលូតពីលើអាគារអញ្ចឹង? " សិស្សម្នាក់និយាយខ្សឹបគ្នាជាមួយគ្នាឯងដោយឆ្ងល់ជាមួយរឿងនេះជាខ្លាំង តែមិនមានអ្នកឮពួកគេទេ

" ដូចមិនដឹងចរឹតរបស់គេ..ប្រហែលជាចង់ទាមទារចំណាប់អារម្មណ៏ហើយ "

" ទាមទារពីនរណា? "

" ខ្ញុំមិនដឹងទេ " សិស្សម្នាក់ទៀតក្រវីក្បាលព្រោះគេមិនដឹងដូចគ្នាដោយមើលទៅសិស្សមួយចំនួននៅទីនេះស្គាល់ជុងហ្គុកគួរសមដែរថានាយចង់បានអ្វីនិងធ្វើរឿងនេះដើម្បីអ្វី? អ្នកមិនដឹងឬមិនស្គាល់នាយច្បាស់ជាជឿជាក់ថានាយចង់សម្លាប់ខ្លួន

-STALKER-Where stories live. Discover now