" គិតថាខ្ញុំខ្វល់មែន? ចង់លោកនាយកដេញខ្ញុំចេញក៏ខ្ញុំមិនព្រឺរោមដែរមានការងារផ្សេងច្រើនកំពុងតែរងចាំឲ្យទៅធ្វើដូចគ្នា...លោកគ្រូជុនគួរតែប្រយ័ត្នប្រយែងខ្លួនឯងវិញទៅតិចថាខ្ញុំមិនបានប្រាប់ " ថេហ្យុងចង្អុលទៅណាមជុនជាមួយស្នាមញញឹមចុងមាត់ទាំងមិនបានខ្លាចរអានឹងការដាស់តឿនរបស់នាយបន្តិចឡើយ ណាមួយគេមិនបានខ្វល់ផងការងារបង្រៀននឹងគេគ្រាន់តែទទួលធ្វើលេងៗដើម្បីបានគេចពីឪពុករបស់គេប៉ុណ្ណោះបើនាយកចង់ដេញមែនក៏តាមចិត្តអត់ព្រឺរោមសោះ ><
" ខ្ញុំដល់ម៉ោងបង្រៀនហើយ..bye! " លើកដៃក្រវីតិចៗទៅកាន់ណាមជុនលក្ខណៈឌឺដងដែលធ្វើឲ្យនាយខឹងចិត្តជាខ្លាំង តែថេហ្យុងមិនបានខ្លាចទេព្រោះគេមិនមែនជាកូនដែលមកពីគ្រួសារធម្មតាៗផងអញ្ចឹងហើយរៀងខ្លាំងដៃបន្តិចហើយ ។
៚ ពេលវេលាសម្រាប់រៀនគឺមានកំណត់បន្ទាប់ពីម៉ោងចេញបានមកដល់សិស្សទាំងអស់ក៏ត្រូវចេញរៀងៗខ្លួនដូចគ្នា ក្រឡែកមកខាងជុងហ្គុកវិញនាយមិនទាន់ត្រឡប់ទៅផ្ទះនោះទេដូចជាកំពុងរងចាំមើលអ្វីមួយ ព្រោះនៅឈរចុះឡើងមិនព្រមទៅណាសោះ ។ ប៉ុន្តែនៅពេលដែលថេហ្យុងដើរមកខាងនេះ នាយក៏ប្រញាប់ធ្វើសកម្មភាពភ្លាមៗ...
*ព្រូស* នាយស្រាប់តែដួលនិងរៀបចំសម្លៀកបំពាក់ឲ្យមើលទៅរញ៉េរញ៉ៃដោយអ្នកផ្សេងមើលមកអាចជឿថានាយត្រូវគេធ្វើបាបហើយបន្ទាប់មកនាយធ្វើជាដើរចេញមកដើម្បីឲ្យថេហ្យុងបានឃើញសភាពរបស់ខ្លួន ហើយពិតជាបានសម្រេចមែនថេហ្យុងក្រឡែកឃើញរួចក៏ប្រញាប់រត់មករកកូនសិស្សយ៉ាងលឿនដោយសារតែសភាពរបស់នាយមើលមិនយល់ គេជាគ្រូម្នាក់មានចិត្តព្រួយបារម្ភពីសិស្សជាខ្លាំង។
" ព្រះអើយ! តើឯងទៅត្រូវនឹងអ្វីមកបានជាមានសភាពបែបនេះ? "
" ខ...ខ្ញុំ.. "
" ហ្អឹម! បានហើយមិនចាំបាច់បកស្រាយទេមកតាមគ្រូមកចាំគ្រូជូនឯងទៅផ្ទះបើឲ្យឯងជិះឡានក្រុងដោយរូបរាងបែបនេះច្បាស់ជាបានចំណាប់អារម្មណ៏ពីអ្នកជុំវិញមិនខានទេ " ថេហ្យុងនិយាយហើយក៏ចាប់អូសដៃនាយចេញទៅកន្លែងចតឡានរបស់ខ្លួនដោយសកម្មភាពបែបនេះធ្វើឲ្យនាយមានអារម្មណ៏ល្អណាស់ព្រោះបានថេយ៍ប៉ះដៃគេ ឯក្នុងចិត្តវិញ៖
YOU ARE READING
-STALKER-
Kısa Hikaye"No one know you better than me that's why i'm perfect for you" ប្រលោមលោកBLខ្លីៗ លក្ខណៈងប់ងុល តាមដានមានលាយជាមួយនឹងភាពស្រើបស្រាល ការបំពាន...។ តួអង្គ៖ ជុងហ្គុក / ថេហ្យុង Written by: PICH 30.07.2024