" ម៉េចក៏ពួកឯងតាមរកកូនប្រសាររបស់យើងមិនឃើញហ្អាស៎? មនុស្សមួយទាំងមូលរកមិនឃើញបើពួកឯងធ្វើការមិនបានទេកុំឲ្យមកយើងឃើញមុខទៀត " សម្លេងជេរស្ដីរបស់លោកគីមទៅកាន់កូនចៅរបស់គាត់ព្រោះតែស៊ូជីបានបាត់ខ្លួនតែរកនាងមិនឃើញសោះសូម្បីតែថេហ្យុងក៏តាមរកដែរព្រោះជាបញ្ជារបស់ឪពុក តាមពិតទៅគេមិនបានទៅខ្វល់ស្អីទេចង់ស៊ូជីទៅស្លាប់ណាក៏ស្លាប់ទៅ ><
" ឯងក៏អញ្ចឹងប្រពន្ធរបស់ឯងបាត់ខ្លួនមួយទាំងមូលឯងបែរជានៅស្ងៀមធ្វើធម្មតាអញ្ចឹងឬ? "
" ខ្ញុំមិនខ្វល់ស្រាប់ហើយចង់នាងទៅណាក៏ទៅៗ "
" ឯងនេះពិតជា... "
" ប៉ា! ខ្ញុំស្ដាប់តាមប៉ាមកច្រើនឆ្នាំហើយទាំងការរៀបការឆ្កួតឡប់នេះទៀតកុំឲ្យការអន់ធ្មត់មួយនេះអស់ឲ្យសោះ..ពេលនេះខ្ញុំចង់លែងលះបើរកនាងឃើញពេលណាខ្ញុំនឹងលែងលះពេលនោះ..វាល្មមហើយប៉ា.. "
" បើឯងហ៊ាន... "
" ចង់គម្រាមអ្វីខ្ញុំទៀត? ប៉ុណ្ណឹងនៅមិនទាន់គ្រប់គ្រាន់សម្រាប់ប៉ាទៀតទេតើមែនទេ? ខ្ញុំមិនដែលសប្បាយចិត្តជាមួយជីវិតដែលប៉ារៀបចំឲ្យម្ដងណាឡើយ..ខ្ញុំហត់ខ្ញុំត្រូវលះបង់ការងារដែលខ្ញុំចូលចិត្ត..លះបង់គ្រប់យ៉ាងនិងបានខកសន្យាជាមួយមនុស្សម្នាក់ដោយសារតែប៉ាប៉ុណ្ណឹងហើយនៅប៉ាថាខ្ញុំមិនស្ដាប់តាមទៀត? " ថេហ្យុងនិយាយទាំងមុខស្មើមិនបង្ហាញអារម្មណ៏ពិតរបស់គេទេ ច្រើនឆ្នាំមកនេះគេទ្រាំណាស់ជាមួយជីវិតដែលលោកគីមរៀបចំឲ្យ វាមិនសប្បាយមិនមានក្ដីសុខឡើយ គេត្រូវរស់នៅជាមួយមនុស្សដែលដែលគេមិនបានស្រឡាញ់មិនសូម្បីតែស្គាល់គ្នាផងតើអាចមានក្ដីសុខបានយ៉ាងម៉េច? គេត្រូវខកសន្យាជាមួយមនុស្សម្នាក់ទៀតតាមធម្មតាថេហ្យុងមិនដែលធ្វើខុសសន្យាទេតែដោយសារតែលោកគីមទើបគេសុខចិត្តខកសន្យាម្ដង ទោះដឹងថាវាមិនត្រូវតែគេគ្មានជម្រើសព្រោះណាមួយម្ដាយនិងឪពុកផងប្រើសម្ដីគម្រាមកូនខ្លួនឯងដោយម្ដាយថានឹងសម្លាប់ខ្លួនបើមិនរៀបការជាមួយស៊ូជី ឯឪពុកវិញថានឹងកាត់ខ្លួនចេញពីបញ្ជីគ្រួសារតើឲ្យគេធ្វើយ៉ាងណាបើគេមិនមាននរណាទៀតផងក្រៅពីគ្រួសារហេតុនេះមានតែធ្វើតាមពួកគាត់។
YOU ARE READING
-STALKER-
Short Story"No one know you better than me that's why i'm perfect for you" ប្រលោមលោកBLខ្លីៗ លក្ខណៈងប់ងុល តាមដានមានលាយជាមួយនឹងភាពស្រើបស្រាល ការបំពាន...។ តួអង្គ៖ ជុងហ្គុក / ថេហ្យុង Written by: PICH 30.07.2024