" ជុងហ្គុក..សុំទោសណា៎ខ្ញុំត្រូវត្រឡប់ទៅវិញហើយ " ថេហ្យុងនិយាយប៉ុន្នឹងក៏រុញជុងហ្គុកចេញបន្តិចគេក៏ងើបចេញប៉ុន្តែគិតថានាយនឹងឲ្យថេយ៍ចាកចេញឲ្យដោយងាយៗអញ្ចឹងឬ? គឺអត់ទេជុងហ្គុកចូលទៅអោបថេហ្យុងពីក្រោយយ៉ាងណែនដោយមិនលែងដូចខ្លាចបាត់បង់អញ្ចឹង ><
" លែងណា៎..ជុងហ្គុក "
" ឆ្លើយសិនមកហេតុអីហ្យុងមិនអាចស្រឡាញ់ខ្ញុំ "
" ហ្អឹម..ខ្ញុំរៀបការហើយពេលនេះខ្ញុំត្រូវចាត់ការរឿងនេះជាមួយឪពុករបស់ខ្ញុំៗមិនអាចទទួលយកឯងពេលនេះបានទេ " ថេហ្យុងបកស្រាយហេតុផលទៅកាន់ជុងហ្គុកដោយមិនចង់ឲ្យនាយនៅតែរងចាំខ្លួនព្រោះតែនាយនៅក្មេងអាចរកមនុស្សដែលល្អជាងនេះបានណាមួយគេមានអាយុច្រើនជាងហើយក៏រៀបការរួចទៀតមិនចង់ឲ្យនាយកាន់តែខូចចិត្តនោះទេទោះគេមិនបានដោះស្រាយជាមួយជុងហ្គុកឲ្យបានច្បាស់ពីមុនតែគេពិតជាមិនចង់ឲ្យអនាគតរបស់នាយខូចដោយសារគេម្នាក់ឡើយ។
" មិនអាចពេលនេះ? "
" ហ្អឹម..អនាគតរបស់ឯងនៅវែងឆ្ងាយរកមនុស្សដែលសាកសមសម្រាប់ខ្លួនឯងហើយបំភ្លេចអារម្មណ៏ដែលឯងធ្លាប់មានចំពោះខ្ញុំចោលទៅ..ទោះជាខ្ញុំអាចលែងលះជាមួយស្រីម្នាក់នោះក៏ឪពុករបស់ខ្ញុំមិនព្រមឲ្យខ្ញុំមានដៃគូជាបុរសដូចគ្នាដែរ "
" ហ្យុង! ដឹងទេថាហ្យុងអាចប្រើប្រាស់ខ្ញុំបានបើចង់ចាត់ការនរណាម្នាក់នោះអ្វីដែលត្រូវដឹងហ្យុងមិនចាំបាច់គិតរឿងប្រពន្ធតែឈ្មោះរបស់បងទៀតទេ..នាងនឹងគ្មានថ្ងៃមករំខានហ្យុងទៀតឡើយ " ជុងហ្គុកនៅតែអោននាយតូចជាងដូចដើមហើយក៏និយាយពីស៊ូជីឲ្យដឹងដូចជាកំពុងតែបញ្ជាក់ប្រាប់ថានាងមិនអាចបង្ហាញមុខឲ្យឃើញទៀតឡើយ។ ថេហ្យុងឮហើយក៏គិតបន្តិចពីពាក្យសម្ដីរបស់នាយខ្លាចថាខ្លួនគិតខុសគេមិនមែនល្ងង់ដែលមិនអាចបែងចែកពាក្យរបស់នាយនោះបើមិនអញ្ចឹងគេមិនមែនចាប់ដឹងថាជុងហ្គុកស្រឡាញ់គេទេ តែចេះតែធ្វើជាមិនដឹងមិនឮរហូតព្រោះតែនាយនៅក្មេងពេកហើយក៏គិតថាខ្លួនមិនល្អប៉ុន្មានសម្រាប់ជុងហ្គុកឡើយ ><
" ឯងធ្វើអ្វីនាង? តើនាងបាត់ខ្លួនក៏ពាកព័ន្ធជាមួយឯងដែរត្រូវទេ? "
YOU ARE READING
-STALKER-
Nouvelles"No one know you better than me that's why i'm perfect for you" ប្រលោមលោកBLខ្លីៗ លក្ខណៈងប់ងុល តាមដានមានលាយជាមួយនឹងភាពស្រើបស្រាល ការបំពាន...។ តួអង្គ៖ ជុងហ្គុក / ថេហ្យុង Written by: PICH 30.07.2024