៚ |មួយអាទិត្យក្រោយ| ជុងហ្គុកបានសម្រាកព្យាបាលក្នុងបន្ទីរពេទ្យរយៈពេលមួយសប្ដាហ៏ដោយទទួលបានការមើលថែពីថេហ្យុង ដែលធ្វើឲ្យនាយមានក្ដីសុខជាខ្លាំងពេលមានមនុស្សដែលខ្លួនស្រឡាញ់នៅក្បែរគ្រប់ពេលវេលាបែបនេះ។ តែពេលវេលាដែលសប្បាយរីករាយមិនមែនចេះតែមានរហូតឡើយ ថ្ងៃនេះដែលពេលជុងហ្គុកបានជាសះស្បើយជាងមុន នាយក៏ត្រឡប់ទៅសាលារៀនវិញនាយរងចាំមើលថាតើថេហ្យុងនឹងចូលមកបង្រៀនពេលណាតែ...
" សួស្ដីសិស្សទាំងអស់គ្នា! ខ្ញុំជាគ្រូថ្មីនៃមុខវិជ្ជានេះព្រោះគ្រូចាស់របស់អ្នកទាំងអស់គ្នាបានដាក់ពាក្យលាឈប់ហើយ "
" អ្ហេ៎? គ្រូថេយ៍ឈប់ហើយ? ម៉េចក៏អញ្ចឹង " សិស្សក្នុងថ្នាក់កាលដែលបានឮហើយក៏នាំគ្នាខ្សឹបខ្សាវតែម្ដងព្រោះតែលឿនពេកថេហ្យុងមិនទាំងបានប្រាប់ពួកគេមុននឹងចាកចេញផង។
" គាត់មានបញ្ហាអ្វីទេដឹង? "
" ម៉េចនឹងអាចនោះគាត់ជាគ្រូល្អសឹងអី "
" ស្ងាត់ៗ..គ្រូចាប់ផ្ដើមបង្រៀនហើយសូមយកចិត្តទុកដាក់បន្តិច " លោកគ្រូថ្មីនិយាយហើយសិស្សៗក៏នាំគ្នាស្ងាត់មាត់និងទាញសៀវភៅយកមកកត់មេរៀនដោយមិនបានជជែកអ្វីទៀតទេ។ ខុសតែម្យ៉ាងគឺជុងហ្គុក នាយអង្គុយនៅខាងក្រោយដោយទឹកមុខភ្ញាក់ផ្អើលនិងគួរឲ្យខ្លាចបំផុតដូចជាមនុស្សរោគចិត្តដែលមានគំនិតចង់សម្លាប់នរណាម្នាក់អញ្ចឹង ឯអ្នកអង្គុយក្បែរនោះមិនហ៊ានសូម្បីតែងាកមើលព្រោះតែខ្លាច ~,~
...ក្នុងថ្នាក់រៀនជុងហ្គុកមិនមានអារម្មណ៏ក្នុងខ្លួនសូម្បីបន្តិចដៃកាន់ប៊ិកតែកាន់ណែនចង់បាក់ទៅហើយ ខ្លួនប្រាណញ័រដូចជាកំពុងតែខឹងពេលនេះនាយមិនអាចទប់អារម្មណ៏មួយនេះបានទេ។ ខណៈពេលគ្រូកំពុងបង្រៀនជុងហ្គុកក៏ស្ទុះងើបចេញនិងទាញទ្វាបិទយ៉ាងខ្លាំងដោយមិនបានខ្វល់ជាមួយនរណាឡើយ។
" គួរឲ្យខ្លាចដល់ហើយ "
" គ្រាន់តែឃើញមុខក៏ចង់យំទៅហើយ..ទឹកមុខរបស់គេអាចសម្លាប់មនុស្សបាន " បន្ទាប់ពីនាយចេញពីថ្នាក់សិស្សៗនាំគ្នានិយាយពីនាយទាំងខ្លាចរអារគ្រប់គ្នា មិញនេះពួកគេរៀនមិនចូលទេដោយសារតែនាយអារម្មណ៏មិនល្អពេលចេញអញ្ចឹងទៅដូចយកបន្លាចេញពីទ្រូង ><
YOU ARE READING
-STALKER-
Storie brevi"No one know you better than me that's why i'm perfect for you" ប្រលោមលោកBLខ្លីៗ លក្ខណៈងប់ងុល តាមដានមានលាយជាមួយនឹងភាពស្រើបស្រាល ការបំពាន...។ តួអង្គ៖ ជុងហ្គុក / ថេហ្យុង Written by: PICH 30.07.2024