ភាគទី០៧៖ លោកគ្រូដាស់ឲ្យគេងើបហើយ!

288 41 4
                                    

" លោកគ្រូមិនចូលចិត្តប៉ាទេអញ្ចឹងសូមចេញ " ជុងហ្គុកនិយាយពីក្រោយបន្ថែមដោយស្លូតបូតតែកែវភ្នែកបាញ់ទៅកាន់លោកចនគឺមានបំណងចង់ឲ្យគាត់ឆាប់ចេញដែលធ្វើឲ្យគាត់រៀងចង់ខ្លាចកូនខ្លួនឯងដែរ ហេតុនេះលោកចនក៏បានចាកចេញទៅដោយមិននិយាយអ្វីផ្សេងទៀត។

" ឯងមានឈឺត្រង់ណាទេ? " ថេហ្យុង

" ឈឺក្បាលបន្តិច..ឈឺដៃបន្តិចតែខ្ញុំមិនអីទេ "

" ម៉េចក៏ឯងលោតចុះពីកន្លែងខ្ពស់មកអញ្ចឹង? តើមានរឿងអ្វីនៅពីក្រោយមែនទេបើមានឯងអាចនិយាយប្រាប់គ្រូបាន..បញ្ហារបស់សិស្សក៏ដូចជាបញ្ហារបស់គ្រូដែរ " ថេហ្យុងចង់ដឹងពីរឿងពីក្រោយការកើតហេតុនេះមើលចុះនាយត្រូវធ្ងន់យ៉ាងនេះនៅឆ្លើយថាមិនអីទៀត។

" គឺ..ពិតជាគ្មានអ្វីធំដុំមែនលោកគ្រូកុំចាំបាច់ខ្វល់ជាមួយនឹងបញ្ហារបស់ខ្ញុំអី "

" មិនបានទេ! ឯងបិះនឹងស្លាប់ដោយសារតែរឿងនេះឲ្យគ្រូធ្វើមិនខ្វល់មិនបានឡើយឥឡូវនេះអាចនិយាយប្រាប់គ្រូបានឬនៅ? "

" ហ្អឹម..!! បានខ្ញុំនឹងប្រាប់ "

" គឺ...ពួកប៊ូលីនោះគេនិយាយថាលោកគ្រូចូលមកនិយាយជាមួយខ្ញុំនិងខ្វល់ខ្វាយពីខ្ញុំមកពីលោកគ្រូអាណិតខ្ញុំប៉ុណ្ណោះមិនបានខ្វល់នឹងខ្ញុំពិតប្រាកដទេ..គេថាលោកគ្រូឈប់ខ្វល់ពីខ្ញុំដូចអ្នកដទៃទៀតដែរពេលដែលលោកគ្រូឈប់បង្រៀននៅទីនេះហើយពេលនោះខ្ញុំនឹងត្រូវនៅម្នាក់ឯងដោយគ្មានមនុស្សខ្វាយខ្វល់ដូចមុន " ជុងហ្គុករៀបរាប់ប្រាប់ទៅថេហ្យុងដោយបង្ហាញពីភាពភ័យខ្លាចនិងព្រួយចិត្តលាយឡំជាមួយនឹងទឹកភ្នែកដែលហូរចុះមកកាត់ថ្ពាល់ផងដែរ នាយយកដៃអោបក្បាលខ្លួនឯងដោយបង្ហាញអាការៈភ័យខ្លាចកាលដែលថេហ្យុងឃើញបែបនេះក៏ចូលទៅទាញនាយមកអោបជាប់ទ្រូងហើយអង្អែលក្បាលរបស់នាយថ្នមៗដើម្បីលួងលោមចិត្ត

" កុំខ្លាចៗ..ពួកគេគ្រាន់តែបន្លាចឯងតែប៉ុណ្ណោះរឿងនោះមិនកើតឡើងទេគ្រូនៅទីនេះជាមួយឯងហើយ "

" ហ្អឹកៗ..អត់ទេលោកគ្រូនឹងចាកចេញនៅថ្ងៃណាមួយ " នាយនៅយំដដែរជាមួយការព្រួយចិត្តខ្លាចថាថេហ្យុងពិតជាចេញពីគេមែននៅពេលខាងមុខ

-STALKER-Where stories live. Discover now