ភាគទី០៥៖ ខ្ញុំមិនអនុញ្ញាតឡើយ

279 38 3
                                    

៚ |ព្រឹកថ្ងៃថ្មី| ជុងហ្គុកបានរៀបចំខ្លួនយ៉ាងស្អាតដើម្បីប្រញាប់ទៅសាលារៀនថ្ងៃនេះគេតាំងចិត្តហើយថានឹងសារភាពប្រាប់លោកគ្រូរបស់គេឲ្យបានហេតុនេះអ្វីៗត្រូវតែល្អឥតខ្ចោះសម្រាប់គេៗប្រាកដចិត្តថាថេហ្យុងនឹងយល់ព្រមជាមួយគេ ព្រោះគេមិនចូលចិត្តការបដិសេធទេនិងស្អប់ការបរាជ័យបំផុតក្នុងមួយជីវិតរបស់គេអញ្ចឹងគេច្បាស់ចិត្តហើយបានសម្រេចចិត្តបែបនេះ។ ...នៅក្នុងថ្នាក់រៀននាយនៅអង្គុយរៀនដោយអារម្មណ៏មិននៅក្នុងខ្លួនសោះឡើយព្រោះនៅគិតថាតើគេគួរនិយាយជាមួយថេហ្យុងយ៉ាងម៉េចផ្ដើមឃ្លាដោយរបៀបណា? គេពិតជាមិនដឹងថាធ្វើបែបណាល្អទេដោយសារជាលើកទីមួយរបស់គេដែលត្រូវសារភាពស្នេហ៏ប្រាប់មនុស្សដែលគេស្រឡាញ់ ហេតុនេះគឺរៀងភ័យបន្តិច ~,~

[...] |ការិយាល័យគ្រូៗ| ជុងហ្គុកបានមករកមើលថេហ្យុងបន្ទាប់ពីម៉ោងសិក្សាបានបញ្ចប់ដោយសារម៉ោងនេះជាម៉ោងកីឡា គេមិនបាននៅហាត់នោះទេទើបគេមករកមើលបន្តិចក្រែងបានឃើញនាយតូចតែមើលទៅដូចជាមិនបានឃើញស្រមោលរបស់មនុស្សសោះ ដោយបែបនេះនាយក៏ឡើងទៅរកនៅលើកដំបូលអាគារសាលារៀនមកពីថេយ៍ឧស្សាហ៏នៅទីនោះ។

**ឌឹបៗ** សម្លេងសម្រឹបជើងរបស់មនុស្សដែលកំពុងបោះជំហានបន្លឺឡើងតែមិនបានឮខ្លាំងដល់ថ្នាក់ឲ្យមនុស្សបានឮនោះទេហើយក៏ជាជុងហ្គុកដែរ។ នាយឡើងមកដល់ពិតជាបានឃើញថេហ្យុងមែនដោយបម្រុងនឹងចូលទៅរកប៉ុន្តែត្រូវផ្អាកនៅមួយកន្លែងបន្ទាប់ពីបានឮសម្លេងរបស់មនុស្សម្នាក់ទៀតនៅទីនេះដែរ...

" ថេយ៍! ច្បាស់ទេថាឯងនឹងត្រឡប់ទៅវិញ? ចុះយើងនោះឯងចង់ទុកមនុស្សដែលស្រលាញ់ឯងចោលនៅទីនេះមែនទេ..ហ្អឹម?! "

" យើងមិនព្រមឲ្យឯងទៅទេបើឯងត្រឡប់ទៅវិញច្បាស់ណាស់ថាឪពុករបស់ឯងចាត់ចែងឲ្យឯងរៀបការ "

" ហ្អា៎...ហ្អឺ.!! ឲ្យយើងលះបង់មនុស្សដែលយើងស្រលាញ់គឺមិនបានខាត...មិនព្រមៗ..កុំទៅវិញបានទេ..ថេយ៍..!!!! " មនុស្សម្នាក់នេះនៅនិយាយរៀបរាប់ត្អូញត្អែរជាច្រើនទៅកាន់ថេហ្យុងដោយយំទួញសោកផងមើលទៅគួរឲ្យអាណិតខ្លាំង ~,~

-STALKER-Where stories live. Discover now