ម៉ាកាវ
គ្រឺង គ្រឺង
សម្លេងរោទិ៍របស់ទូរសព្ទ័ម៉ាក់ល្បីស៊េរីចុងក្រោយបង្អស់ បានរំខានដំណេកម្ចាស់ទូរសព្ទ័មិនអាចគេងលក់ស្កប់ស្កល់បន្តទៀត ការរំខាននេះបង្ករជាអារម្មណ៍មួម៉ៅក្ដៅក្រហាយទាំងព្រឹកព្រលឹម ទាំងព្រះអាទិត្យមិនទាន់រះផង។រាងកាយតូចស្ដើងរបស់ម្ចាស់បន្ទប់ប្រណីត ស្រវ៉ារាវរកទូរសព្ទ័ទាំងភ្នែកមិនព្រមបើកឡើង។«នរណាគេ ទូរសព្ទ័មកមិនដឹងពេលមិនដឹងវាលាបែបនេះដឹងទេថាកំពុងដេក!!!»មាត់តូចច្រមិចស្រែកចាច ទាំងមិនទាន់ដឹងផងថាជានរណាដែរទូរសព្ទ័មកខ្លួន រាងតូចស្រស់មិនខ្វល់សំខាន់ឲ្យតែនរណារំខាន់ក្ដីសុខរបស់គេរឺធ្វើឲ្យគេទើសចិត្តគេនិងមិនទុកមុខឲ្យឡើយ។
(ហ៊ឹក ហ៊ឹក ថេយ៉ុង បង រីកគីក្បត់គ្នា)សម្លេងចេញពីខ្សែម្ខាងទៀតជាសម្លេងដែរគេស្គាល់ច្បាស់ យ៉រសាងមិត្តតែម្នាក់គត់របស់គេតែទាស់ត្រង់ថាប្រយោគដែលបានលឺចេញពីមាត់ចុងខ្សែធ្វើឲ្យក្រពេញកំហឹងរបស់រាងតូចដំណើរការទាំងព្រឹក ក្ដៅចិត្តឆេវ ស្វាងងងុយចេសក្រោកអង្គុយពេនភ្នេនលើកគ្រែ ហើយស្រែកដាក់ចុងខ្សែរតាមកម្សួលកំហឹង។
«យើងប្រាប់ឯងហើយថាអាតារាហេងសយនិងវាមិនបានស្មោះនិងឯងទេ!!!យើងមើលពោះវៀនពោះតាំងវាធ្លុះតាំងពីជួបដំបូង តែឯងមិនជឿងយើងឥឡូវឃើញទេ មកអង្គុយទឹកភ្នែកទឹកសំបោរតែម្នាក់ឯង!!!»ថេយ៍ដាក់មួយរយៗគ្មានរអែងអ្នកកំពុងខូចចិត្តដែរត្រូវសង្សារក្បត់ចិត្ត ធាតុពិតគេគឺបែបនិង កាច ឆ្នាស់ មាត់ដាច់ គ្មានខ្វល់ពីចិត្តនរណា។
(ឯងកុំទាន់ថាឲ្យគ្នាបានទេ ហ៊ឹក ឯងមកជួបគ្នានៅអាមេរិកបន្តិចមក គ្នានៅ ឡាស វេហ្គាស)យ៉រសាងយំអន្ទើតអន្តក់ និយាយហូរហែរប្រាប់មិត្តតាមទូរសព្ទ័ ពេលគេខូចចិត្តមានតែ នាយតូច ទេដែរនៅកំដរនិយាយលួងលោមខ្លួន ទោះគេសំដីអាក្រក់បន្តិចមែនតែគេដឹងថារាងតូចជាមនុស្សមានសន្ដានចិត្តខ្លាំង ហើយគេក៏តែងការពារ ខ្លួនជារឿយៗព្រោះ គេជាមនុស្សប្រុសទន់ជ្រាយ ងាយនិងមានគេធ្វើបាប មានតែ រាងតូចនេះហើយជាអ្នកការពារមិនឲ្យនរណាយកប្រៀបលើគេ។០មានម្ដងនោះ យ៉រសាង ត្រូវសង្សារសុំបែក តែដោយនៅស្រឡាញ់នាយខ្លាំង គេមិនព្រមបែកគ្នាជាមួយនាយហើយនៅរត់ទៅឱបសង្សាជាប់តែត្រូវនាក់ម្ខាងទៀតច្រានឲ្យដួលបោកក្បាលនិងតុហូរឈាមតក់ៗឯ ថេយ៉ុង ដែរមកទាន់ហេតុការណ៍ល្មម គេខឹងខ្លាំងដកកាំភ្លើងបង្រុមបាញ់បំបែកក្បាលសង្សាមិត្តទៅហើយតែត្រូវបុរសម្នាក់នោះលត់ជង្គត់អង្វរកសុំជីវិតទើបគេលើកលែងឲ្យ។តាំងពីពេលនោះមកប្រុសៗភាគច្រើនខ្លោបខ្លាច នឹងរាងតូចណាស់ ហើយក៏មិនហ៊ានចូលមកចែចង់យ៉រសាង រហូតមានតារាបង្ហាញម៉ូតប្រុសម្នាក់ ឈ្មោះរីកគី មកទាក់ទងជាមួយយ៉រសាង ធ្វើឲ្យគេផុងខ្លួនស្រឡាញ់នាយខ្លាំង ទោះរាងតូចហាមយ៉ាងណាក៏មិនស្ដាប់ ទើបគេបណ្ដាយមិត្តមួយខ្យល់ ចំណែកខ្លួនក៏ហោះមក ម៉ាកាវ ទឹកដីកំណើតវិញមិនចង់ទៅរវីរវល់ជាមួយរឿងស្នេហ៍របស់មិត្ត ណាមួយគេនឹកបងប្រុសកំពូលផ្ដាច់ការរបស់គេផង តែនរណាទៅដឹងគេមក ម៉ាកាវ វិញមិនទាន់បានមួយខែផង មិត្តរបស់គេក៏ទេមកយំសោះបោកខ្លួនឲ្យគេទៅអាមេរិកវិញហើយ ពិតជាកម្មមែន។