ឡាសវេហ្គា ជារដ្ឋមួយនៃ សហរដ្ឋអាមេរិក ដែរគេបានប្រសិទ្ធនាមឲ្យថាជា ទីក្រុងនៃបាប ដោយសាររដ្ឋមួយនេះប្រមូលផ្ដុំទៅដោយម៉ាហ្វៀទាំងតូចទាំងធំ មានបនល្បែង ក្លឹបរាត្រី រាប់រយកន្លែង។ឡាសវេហ្គា ជាឋានសួគ៌របស់អ្នកមានអំណាច រឺក៏អ្នកចូលចិត្តសប្បាយពេលរាត្រី តែវាជានរកភ្នែកស្រស់របស់ជនស្លូតត្រង់ដែលត្រូវរងការបំពាននៅតំបន់នេះ។ត្រកូលហ្រ្វេនតុណ៍ជាម៉ាហ្វៀមានអំណាចជាងគេនៅក្នុងរដ្ឋមួយនេះ ត្រកូលនេះមានទាំងជំនួញងងឹតនិងជំនួញបណ្ដាក់ទុនរកស៊ីស្របច្បាប់ ក្លឹបរាត្រី កាស៊ីណូ នៅរដ្ឋនេះស្ទើរតែទាំងអស់ជាកម្មសិទ្ធរបស់ត្រកូលហ្រ្វេនតុណ៍ នៅមានក្រុមហ៊ុន ពាណិជ្ជកម្ម ដែលបំបែកសាខាស្ទើរពាសពេញពិភពលោក។សព្វថ្ងៃ មុខជំនួញរបស់ត្រកូលនេះ ទាំងអស់ត្រូវ ធ្លាក់ទៅលើក ទាយាទតែម្នាក់គត់កាន់កាប់គឺ ជុងហ្គុក ហ្រ្វេនតុណ៍ ជាម៉ាហ្វៀអាថ៌កំបាំង មិនដែរបញ្ចេញមុខលើបណ្ដេញសង្គម មានមនុស្សភាគតិចណាស់ដែលមានសំណាងបានឃើញកំលោះម៉ាហ្វៀរូបនេះ នាយជាមនុស្សអាថ៌កំបាំង មានតែកេរឈ្មោះល្បីរន្ទឺស្ទើរកន្លះផែនដី តែបែរជាគ្មានរូបរាង ដោយសារនាយធ្វើខ្លួនអាថ៌កំបាំងនេះហើយទើបធ្វើឲ្យមានមនុស្សជាច្រើនជ្រួលជ្រើមចង់ឃើញមុខមាត់របស់នាយ តែមានមតិមួយទៀតបានលេចឡើងថា ជុងហ្គុក ហ្រ្វេនតុណ៍មានរូបរាងអាក្រក់ទើបមិនហ៊ានបង្ហាញមុខឲ្យអ្នកដទៃឃើញ ដែរមតិទាំងនោះផ្ទុយស្រឡះពីការពិតឆ្ងាយណាស់។
.........
# Dark Night Clubរាងកាយតូចច្រឡឹងរបស់មនុស្សប្រុសពីរនាក់ ម្នាក់តែងខ្លួនសុភាពរាបសារក្នុងឈុតពណ៌ស ខោសាច់ក្រណាត់ពណ៌ខ្មៅសក់រាងវែងបន្តិចដើរក្រោយមិត្ត រឹកពារខ្លាចៗ ម្នាក់នោះហើយជារាងតូចយ៉រសាង ចំណែកអ្នកដើរនាំមុខក្នុងឈុតស្បែកខ្មៅក្រិបទាំងលើកទាំក្រោម ខោខ្មៅ រឹបរាងចេញចង្កេះអង្រ្កងតូចមួយក្ដាប់អបជាមួយនិងស្បែកជើងកខ្លីពណ៌ខ្មៅដូចគ្នាសក់វែងរលាស់ត្រូវបានលើកលើកទៅស្នៀតផ្កាដើម្បីអោយស្រលះ នៅលើមុខតូចច្រមិចលម្អដោតវែនតាខ្មៅក្រិប បបូរមាត់លាបក្រែមក្រហមដិតបន្តិច មើលទៅញាក់ណាស់ វត្តមានរបស់ក្មេងប្រុសទាំងពីរបានធ្វើឲ្យភ្ញៀវដែលមានវត្តមានក្នុងក្លឹបអត់មិនបាននិងងាកមកសម្លឹង ជាពិសេសអ្នកដើរនាំមុខដែរតែងខ្លួនទាក់ទាញក្រសែភ្នែកជាខ្លាំង ទោះមានក្រសែភ្នែកមើលមករាប់រយគូរតែ រាងតូចធ្វើមិនដឹងមិនលឺ នៅតែដើរនាំមុខមិត្ត ដែរធ្វើរឹកពារត្រុនៗ ព្រោះគេមិនក្លាយហានដូចមិត្ត។ពេលនេះរាងកាយទាំងពីរបានឈប់នៅមុខបន្ទប់មួយ។