ភាគ៨:បើបានថើបឯងមិនដឹងជាល្អប៉ុណ្ណា!

466 63 3
                                    

«ឯងចូលចិត្តហិង្សាណាស់មែនទេ»ជេឃេគំហកលាន់ ស្រវ៉ាបោចអាវក្រៅចេញ ប្រលេសលេវអាវសឺមីពីរគ្រាប់បង្ហាញដើមទ្រូងហាប់ណែន ដៃអាវក៏ត្រូវទាញឡើងដល់កែងដៃ រឹកពារដាក់សម្ពាធ រាងតូចពេញទំហឹង រហូតគេលួចលេបទឹកមាត់ស្អិតករំកិលខ្លួនថយក្រោយ។

«មកពីលោកមិនព្រមព្រលែងខ្ញុំតាមសម្រួល»

«ឯងនេះក្បាលរឹងណាស់ បើមិនបានឈ្លោះមួយថ្ងៃដេកមិនលក់រឺយ៉ាងម៉េច»នាយក្រាស់ រអ៊ូចេញមកតិចៗឲ្យលឺតែម្នាក់ឯង ហើយប្រាស់ខ្លួនចុះដេកលើពូកទន់ល្មើយដោយនឿយណាយ។

«នែ៎!!!លោកចង់ធ្វើស្អីនិងងើប»ថេយ៍ស្ទុះកន្រ្ទាក់ងើបឈរលើពូកពេលនាយប្រាស់ខ្លួនគេង បន្ទាប់ពីបាត់ភាំងក៏ទាញរាងមាំដូចយក្សឲ្យងើបចេញពីពូកតែនាយមិនកម្រើកហើយទាញគេចុះមកក្នុងរង្វង់ដៃ។

«អាយ!!!លែងខ្ញុំអារោគចិត្ត លែង»

«បើឯងហ៊ានហឹង្សាលើរាងកាយរបស់យើងទៀតស្បថថាយប់នេះនិងមិនបានដេក តែត្រូវមកធ្វើអ្វីផ្សេងជំនួសវិញ»នាយគម្រាមទុកមុនពេលឃើញ រាងតូចបម្រុងលើកដៃវាយនាយ ហើយសម្ដីនាយក៏បានផលព្រោះ រាងតូចបង្អាក់ដៃទ្រឹងលើអាកាស ហើយក៏ទម្លាក់ចុះ គេអាចមិនខ្លាចអ្វីៗគ្រប់យ៉ាង តែគេមិនអាចមិនខ្លាចរឿងខ្លួនប្រាណបើត្រូវនាយបំពានគឺដូចត្រូវនាយជាន់ឈ្លីកិត្តិយសយ៉ាងចឹង ដូច្នេះហើយទើបត្រូវចុះញមមួយគ្រាសិន។

(ផ្ញើរទុកសិនចុះអារោគចិត្ត!!!)

«ហើយលោកមកដេកលើគ្រែខ្ញុំបែបនេះខ្ញុំដេកយ៉ាងម៉េចលក់»ថេយ៍ពោលតាមការពិត ព្រោះតាំងពីតូចដល់ធំគេតែងគេងម្នាក់ឯងរហូតដល់ស៊ាំ បើមាននរណាមករួមគ្រែដំណេកសង្ឃឹមថានិងបានបញ្ឈរភ្នែកទល់ភ្លឺជាមិនខាន។

«ផ្សាំខ្លួនឲ្យហើយទៅ គ្រែនេះមានពូកទន់ៗគេងលក់ស្រួលតាមមើលយើងប្រហែលជាត្រូវគេងនៅទីនេះឲ្យបានញឹកញ៉ាប់»នាយក្រាស់និយាយដោយសម្ដីបេះបួយ មិនដឹងថាទីនេះមានពូកទន់រឺមានរាងកាយទន់ៗឲ្យឱបទេ?រាងតូចខាំមាត់ស្ទើរឈាម សម្លឹងអ្នកដែរបិទភ្នែកគេងធ្វើព្រងើយបើគេមានកាំភ្លើងក្នុងដៃគេនិងបាញ់បំពែកក្បាលបុរសម្នាក់នេះហើយដើរចូលគុកដោយខ្លួនឯង តែគេធ្វើមិនបាន។

🍂ផ្ជាញ់ស្នេហ៍ម៉ាហ្វៀ🍂(Good Luck)Where stories live. Discover now