«លែងខ្ញុំលែង អាត្រេកកាម អារោគចិត្ត!!!»ដៃតូចលើកឡើងមកគក់រាងមាំឌឹប ឌឹប តែនាយដូចជាមិនឈឺនិងការវាយតប់ខ្លាំងៗនេះសោះ។«ឈប់រើបានហើយ!!!»
«ខ្ញុំមិនឈប់នេះនែ៎!!!នេះនែ៎!!!»ដោយទ្រាំមិនបាន ជេឃេប្រើដៃមាំមកចាប់ដៃស្រឡូនជាប់ហើយក្រឡាស់ខ្លួនមកទ្រោបពីលើរាងស្ដើង ធ្វើឲ្យរាងតូចស្លេកមុខដូចក្រដាស គេមិនដែរស្និតស្នាលនិងបុរសណាពីមុនមកទេ សូម្បីចាប់ដៃក៏គេមិនឲ្យប៉ះកុំថាឡើយមកបង្ខំបង្ខាំងគេដូចលោកចោរមុខសង្ហាម្នាក់នេះ។
«ឈប់បានរឺនៅ!!!!មានសតិបន្តិចទៅ!!!យើងមានបំណងល្អចង់លាបថ្នាំឲ្យឯង តែនេះឯងកំពុងគិតស្អី!!!»ថេយ៍បាត់មាត់ជ្រាបរាងកាយនៅស្ងៀមទ្រឹងពេលត្រូវនាយគំហក់ខ្លាំងៗ។
«ចុះលោកឯងចាប់ខ្លួនខ្ញុំមកធ្វើអី ហើយមកយកចិត្តទុកដាក់មកលើខ្ញុំធ្វើអី ទាំងដែរយើងទាំងពីមិនដែរស្គាល់គ្នា បើមិនមានបំណងអាក្រក់វាជាស្អីវិញ»ចុងក្រោយគេក៏វិលមកសំណួរដដែរ ជុងហ្គុកដកដង្ហើមធំ ហើយងើបចេញពីរាងស្ដើងមកអង្គុយលើពូកក្បែរ រាងតូចក៏ប្រញ៉ាប់លើកខ្លួនអង្គុយហើយរំកិលចេញពីនាយ។
«ដឹងត្រឹមថាយើងមិនធ្វើបាបឯងទៅបានហើយ»ឆ្លើយហើយ រាងក្រាស់ក៏ឈោងដៃយកថ្នាំនៅលើគ្រែក្បែរខ្លួនមកកាន់និងដៃហើយចាប់ទាញជើងស្រលូនយកមកដាក់លើភ្លៅរបស់ខ្លួន។
«ខ្ញុំលាបខ្លួនឯងបាន!!!»រាងតូចស្រែចចាចពេលត្រូវនាយបំពានម្ដងទៀត នៅបាញ់ក្រសែភ្នែកឆ្នាស់ឆ្នើមដាក់ នាយក្រាស់ទៀត។
«អាចក្រហាយបន្តិចហើយ តែយើងនិងថ្នមដៃ»មាត់និយាយដៃមាំម្ខាងក៏សង្កត់ជើងស្រឡូនចុះមិនឲ្យរើសរួច ដៃម្ខាងទៀតក៏បើកថ្នាំហើយយកមកលាបលើស្បែកស្រទន់ថើរៗយ៉ាងថ្នាក់ថ្នម ថេយ៍ចំហរមាត់មើលកាយវិកានាយយ៉ាងស្ងៀមស្ងាត់ ក្នុងខួរក្បាលកំពុងរិះគិតពីដើមចមដែរម្ចាស់បាតដៃម្នាក់នេះចាប់គេយកមក តែគិតយ៉ាងណាក៏គិតមិនចេញ។
«រួចហើយ!!!»បន្ទាប់ពីបញ្ចប់ភារកិច្ច ជេឃេលើជ្រើងស្រឡូនទាំងគូរថ្នមៗ មកដាក់លើពូកហើយនាយក៏រៀបចំថ្នាំទុកវិញស្រួលបួល។