ភាគ៥:តើលោកចង់ធ្វើអ្វីឲ្យប្រាកដទៅ???

587 84 4
                                    

ថេយ៉ុង ដែរអង្គុយនៅលើគ្រេគេងឃីងសាយមួយសន្ទុះធំបន្ទាប់ពី ជេឃេចេញបាត់ទៅ ក៏មានប្រតិកម្មព្រោះពេលនេះក្រពះគេធ្វើទុកជាខ្លាំង ប្រុសឆ្នាស់ស្ទុះងើបចុះពីលើគ្រែប្រទះនិងកាកសំណល់អាហារនៅលើការ៉ូក៏យកអ្វីមកកើបដាក់ក្នុងធុងសម្រាម ព្រោះគេជាមនុស្សស្អាត ស្អប់បំផុតគឺភាពគគ្រិក។ឮ បន្ទាប់ពីសម្អាតបន្ទប់រួចហើយ រាងល្អិតក៏បោះជំហ៊ានមកទ្វារបន្ទាប់ចាប់ទាញគន្លឹះលឺសូរ ក្រិក បញ្ជាក់ថាទ្វារមិនបានជាប់សោររាងតូចញញឹមហើយ ហ៊ានជើងរត់ចេញពីបន្ទប់យ៉ាងលឿនបំណងរត់ចេញពីទីនេះ តែក៏អាក់ជើងមួយរំពេចពេលដឹងថាខ្លួនឯងជាប់ច្រវ៉ាក់កជើង គេមិនទេថាសោរដែលចាក់ច្រវ៉ាក់នេះធ្វើមកពីអ្វីទោះព្យាយាមឆ្កឹះយ៉ាងណាក៏ឆ្កឹះមិនចេញ បើចង់រួចផុតពីច្រវ៉ាក់នេះមានផ្លូវតែមួយគត់គឺ កាត់ជើងគេចេញ តែមានរឺដែលគេគិតអីឆ្កួតៗបែបនិង យ៉ាងណាក៏ត្រូវទ្រាំរកផ្លូវរំដោះខ្លួនដែរប្រសើរជាងនិង។
 
  ប្រុសឆ្នាស់ ដើរចុះមកជាន់ក្រោមយឺតៗ លោបៗ ខ្លាចអ្នកដែរគេដាក់ងារថាជាចោររោគចិត្តនៅចាំឃ្លាំងមើល តែបានជួបត្រឹមភាពទទេរស្អាត់ស្ងាត់ជ្រាមបញ្ជាក់ថានៅក្នុងអាផាតមែនទំនើបមួយនេះមានតែគេម្នាក់ឯងទេ។

(គេមិននៅផ្ទះទេនេះជាឱកាសឯងហើយ)ថេយ៍ញញឹមហើយស្ទុះទៅវឹងបំណងរកឧបករណ៍ទាក់ទងរកជំនួយ គេបើកថតតុ រកក្នុងបន្ទប់ទទួលភ្ញៀវ រកសព្វកន្លែងតែគ្មានរបស់ដែរគេចង់រកនោះទេ ចុងក្រោយបានត្រឹមអស់សង្ឃឹម ច្រវ៉ាក់ក៏ដោះមិនចេញ ចង់រកជំនួយក៏មិនមានអ្វីទាក់ទង។
  
តើគេត្រូវទ្រាំនៅជាមួយចោរម្នាក់នោះរឺ???មិនអាចទេ!!!មិនបានជាដាច់ខាត!!!គេមិនដឹងថានាយចាប់គេមកក្នុងបំណងអ្វី បើចាប់ជម្រិតនាយគួរតែទាក់ទងទៅគ្រួសារគេហើយ តែនេះ មួយយប់មួយព្រឹកហើយនៅមិនឃើញនាយមានប្រតិកម្មអ្វីទៀត តែបើចាប់គេដោយសារគំនុំ ថ្មើរនេះនាយប្រាកដជាធ្វើទារុណកម្មគេយ៉ាងឃោរឃៅបាត់ទៅហើយ។

  (តើលោកចង់ធ្វើអ្វីឲ្យប្រាកដទៅ???)រាងតូចគិតក្នុងចិត្តទាំងស្មុគស្មាញ។
   
គ្រូក គ្រូក
សម្លេងកូរពោះលាន់លឺខ្លាំងៗស្ទើររញ្ជួយបន្ទប់ គេមិនបានញ៉ាំអ្វីពីល្ងាចបើមិនឃ្លានទើបចម្លែក តែការដែរបដិសេធអារហារមុននេះគឺគ្រាន់តែជាការសម្ដែងរឹកពាររឹងទទឹងឲ្យសមជាគិមថេយ៉ុងតាមពិតគេឃ្លានស្ទើរដាច់ពោះវៀនទៅហើយ។

🍂ផ្ជាញ់ស្នេហ៍ម៉ាហ្វៀ🍂(Good Luck)Where stories live. Discover now