ភាគ៣:អារោគចិត្ត!!!!

678 80 6
                                    


    ងឺត!!!!ងឺតតតតតត!!!!!!!

ថេយ៉ុងជាន់ហ្រ្វាំងឡានមួយទំហឹង រហូតគេជម្រិលខ្លួនទៅមុខយ៉ាងខ្លាំងបើកុំបានខ្សែក្រវ៉ាត់ជួយទប់ម្ល៉េះគេបោកក្បាលនិងកញ្ចក់ឡានបាត់ទៅហើយ។
 
  បាំង!!!!
សម្លេងកាំភ្លើងបាញ់ចេញមកមិនមែនសំដៅរកម្ចាស់ឡាន តែបែរជាបាញ់បំបែកកង់ឡាន ក្នុងគោលបំណងមិនឲ្យអ្នកខាងក្នុងបើកឡានរត់ រាងតូចដែលនៅក្នុងឡានសម្រួលអារម្មណ៍ឲ្យនឹងនរ សម្លឹងមើលជនបិទមុខមាឌធំៗឲ្យនៅឈររំពទ្ធ័ជុំវិញឡានខ្លួម។ថេយ៍ខាំមាត់ណែនព្រោះពេលនេះគេចាញ់ប្រៀបពួកនោះខ្លាំងណាស់។

«សយមែនវើយ!!!មកជួបរឿងស្អីបែបនេះទេ»រាងតូចស្បថចេញមកដោយអារម្មណ៍មួម៉ៅ ថ្វីត្បិតតែគេចេះវិធីការពារខ្លួនច្រើនតែបើឲ្យប្រយុទ្ធជាមួយបុរសមាឌធំជាង20នាក់តើគេនិងអាចយកឈ្នះបានទេ?តែបើឲ្យអង្គុយស្ងៀមសង្ងំក្នុងឡានបែបនេះក៏មិនកើត។ ដៃរាវស្រឡូន ស្រវ៉ាកាបូបរាវរករបស់សំខាន់ពីរយ៉ាងគឺទីមួយគឺ កាំភ្លើងទីពីរគឺទូរសព្ទ័។

«ចង្រៃយក៎!!!មកអស់ថ្មស្អីពេលនេះ»ថេយ៍បោះទូរសព្ទ័ដែលរលត់ឈឹងទៅលើពូកឡានព្រូស ខាំមាត់ណែន មុននិងបើកប្រអប់ឡានទាញយកកាំភ្លើងមួយដើមទៀតមកសៀតនិងចង្កេះខោ។

«សុខចិត្តស៊ូស្លាប់ជាមួយពួកឯងហើយ!!!»រាងតូចសង្រ្គឺតធ្មេញនិយាយ មុននិងបើកទ្វារឡានចេញមកដោយរឹកពាអង់អាចគ្រាន់ឃើញរាងតូចចេញមកភ្លាមជនបិទមុខក៏សម្រុកចូលមកតែម្ដង។

ផាំង ផាំង ប៊ិប ប៊ិប

គ្រាប់កាំភ្លើងចេញដៃស្រឡូនបាញ់តម្រង់រាងកាយជនបិទមុខគ្មានខុស តែគេបាញ់យកកន្លែងមិនសំខាន់ដូចជាងជើង ដៃ ស្មា ហើយប្រើភាពរហ័សរហួនរបស់ខ្លួនទាត់ធាក់ អ្នកដែរនៅទើសផ្លូវដើម្បីរំដោះខ្លួនក្នុងពេលមិនដល់ប្រាំនាទីរាងកាយបុរសមាឌមាំប្រហែលដប់នាក់ដេកដួលននាលដីក្រោមថ្វីដៃក្មេងប្រុសតូចល្អិតម្នាក់ តែជនបិទមុខផ្សេងទៀតនៅតែបន្តហុំពទ្ធ័គេបិទជិតផ្លូវដដែល។

«ពួកឯងជានរណា?ពួកឯងចង់បានស្អី?»ថេយ៍លើកកាំភ្លើងជ្រង់ពួកនាយជាប់ ហើយស្រែកគំហក់ដោយរឹកពារអង់អាច មិនសមនិងរូបរាងដ៏ទន់ភ្លន់របស់គេសោះ។ជនបិទមុខមិននិយាយអ្វីច្រើន សម្រុកចូលមកចាប់នាយតូចដែលមានសម្ថតភាពពេញខ្លួន។

🍂ផ្ជាញ់ស្នេហ៍ម៉ាហ្វៀ🍂(Good Luck)Where stories live. Discover now