ភាគ៦:អាត្រេកកាម!!!

591 66 7
                                    

ថេយ៍ខាំមាត់បែរមុខមកបម្រុងធ្វើម្លូបបន្ត ភ្នែកក៏ប្រទាក់កាំបិតមុតស្រួចដែរដាក់នៅក្នុងរាវកាំបិត  រាងតូចទ្រឹងបន្តិចក៏ទាញកាំបិតស្ទុះវឹងសំដៅមករករាងក្រាស់ដែរបែរខ្នងប្រុងនិងដើរចេញ គេគិតថានិងប្រហារនាយបានសម្រេចហើយតែផ្ទុយពីការគិត រាងក្រាស់គេចខ្លួនយ៉ាងរហ័សដូចមានភ្នែកក្រោយអាចមើលឃើញ ហើយប្រើភាពរហ័សរហួន ស្ទុះចូលមកចាប់កន្រា្តក់ដៃស្រឡូនឲ្យរបូតកាំបិតពីដៃ។
   
  គ្រឺង...!!!

អាវុធវាយប្រហារត្រូវបានបាត់បង់ ដៃទាំងគូរក៏ត្រូវនាយចាប់ជាប់ ថេយ៍បានត្រឹមខាំមាត់ទប់អារម្មណ៍ដែរចាញ់ប្រៀបនាយ។

«បើឯងគិតចង់ធ្វើបែបនេះទៀតយើងក៏មិនសោកស្ដាយក្នុងការចាប់បង្ខំឯងដែល!!!»ជេឃេសង្រ្គឺតធ្មេញប្រើវិធីចុងក្រោយមកគម្រាមគេ ហើយក៏បានផលពេលនាយព្រលែងដៃគេក៏មិនមានអាការអ្វី នាយក្រាស់ដកដង្ហើមធំនិងក្មេងក្បាលរឹងហើយដើរចេញទៅទុកឲ្យ នាយតូចនៅផ្ទះបាយម្នាក់ឯង ចំណែកនាយឡើងមកខាងលើងូតទឹកផ្លាស់ខោអាវឲ្យស្រស់ស្រាយជាងនេះ តាមមើលចង់បំបាក់គេប្រហែលពិបាកជាងឡើងភ្នំ អេវ៉ារេស ទៅទៀត។

«ស៊ីទៅឯង ស៊ីទៅ»រាងតូចនិយាយបណ្ដើរដៃស្រឡូនក៏ដួសអំបិលដាក់ក្នុងស៊ុបជិតដប់កំប៉ោយ មុខឆ្នាស់ឆ្នើមក៏ញញឹមមានល្បិច។
      ......... 
      តុអាហារ
   ម្ហូបបីមុខត្រូវបានរៀបនៅចំពោះមុខជេឃេ និងរងតូច ប្រុសឆ្នាស់គ្មានបំណងថានិងបរិភាគម្ហូបរសជាតិប្រឡ័យជីវិតនេះ ទេគេអង្គុយច្រត់ចង្កាធ្វើមុខស្មើរតែក្នុងចិត្តត្រេកអរស្ទើរហោះពេលឃើញជេឃេដួលស៊ុបបម្រុងញ៉ាំ។

«ឯងមិនញ៉ាំទេ?»ដៃមាំទ្រឹងសកម្មភាពមិនដាក់ស៊ុបចូលមាត់ ហើយងាកមកសួររាងតូចវិញ គេគិតថានាយតាមល្បិចគេមិនទាន់ឬ? នាយក្រាស់គិត ហើយមានផែនការល្អៗលេងនៅពេលខាងមុខ កំលោះសង្ហាញញឹមលាក់គំណួច ដល់ពេលប្រដៅប្រុសឆ្នាស់ម្នាក់នេះហើយ។

«ខ្ញុំមិនទាន់ឃ្លាន»

«យើងឃើញឯងស្គមណាស់ គួរតែញ៉ាំឲ្យបានច្រើនបន្តិច»ដៃមាំទម្លាក់ស្លាបព្រាស៊ុបចុះហើយរុញចានខ្លួនទៅមុខរាងតូចបញ្ជាក់ថានាយចង់ឲ្យគេញ៉ាំស៊ុបនេះ។

🍂ផ្ជាញ់ស្នេហ៍ម៉ាហ្វៀ🍂(Good Luck)Where stories live. Discover now