ដើមក្បាលដំបូងនៃរឿងបានឱ្យយើង ឃើញនៅក្នុងបន្ទប់មួយយ៉ាងប្រណិតដែលមានមនុស្សពីរនាក់កំពុងតែអង្គុយញ៉ាំអាហារជាមួយគ្នាយ៉ាងផ្អែមល្ហែមតែម្តង
« អូនញ៉ាំ Salad ទេចាំបងចាប់ឱ្យ »
« មិនអីទេ បងញ៉ាំខ្លួនឯងទៅ »
គ្រាន់តែឮហើយឆ្អែតបាយតែម្តង រួចក៏បន្តញ៉ាំរបស់ខ្លួន។ អ្នកទាំងពីរបានបន្តញ៉ាំអាហារនេះយ៉ាងយូរ ប៉ុន្តែសុខៗស្រាប់តែ ប្រុសម្នាក់នោះបានសន្លប់ភ្លាមៗ
ប្រុសម្នាក់ជាដៃគូក៏បានចេញពីតុ រួចក៏ដើរទៅជិត« អាឆ្កែ អាចុះក្អួត អាចង្រៃ អានរកស៊ីក្បាល អាធរណីស្រូបទាំងរស់ ត្រៀមដេកគុកឱ្យហើយទៅ អញរអៀសមាត់ណាស់និយាយពាក្យអូនបងមួយហែង >គ្រាន់តែដើរទៅដល់ភ្លាមជេយកៗតែម្តង រួចក៏បានដើរទៅឆែកឆេរបន្ទប់បុរសម្នាក់នោះ
គេឆែកឆេរមួយសន្ទុះដែល ទម្រាំតែគេបានស្វែករកឯកសារដែលគេត្រូវការឃើញ
« នៅទីនេះទេហេស ប៉ិនលាក់ទៀតហាសអាសត្វឆ្កែតែប៉ុណ្ណេះដេកគុកស្អាតហើយហែង » និយាយរួចក៏បានដកទូរស័ព្ទយកមក call
« hello បងPhu ខ្ញុំរកឃើញឯកសាររបស់វាអស់ហើយមានទាំងជួនដូរផ្លូវភេទ ជួនដូរមនុស្សទៀតផង »
Phuwin « អឺបើរកឃើញហើយប្រញាប់មកឱ្យលឿនមកក្រែងលោវាភ្ញាក់មកវិញឯងងាប់មិនខានទេ>
តឺតតឺត
សម្លេងទូរស័ព្ទក៏បានកាត់ផ្តាច់ រួចក៏បង្ហាញមុខដ៏ស្រស់ស្អាតផូរផង់ រលោងម៉ត់ខៃ កំពុងតែឈរញញឹមចុងមាត់យ៉ាងគួរឱ្យខ្លាចម្នាក់នោះ គឺ Fourth Nattawat ជាកំពូលអ្នកស៊ើបអង្កេតរកភស្តុតាងយ៉ាងជំនាញប៉ុន្តែគ្មានអ្នកស្គាល់ទេ ក៏ព្រោះតែគេជាអ្នកស៊ើបអង្កេត ខាងផ្នែករកឯកសារបើមានគេស្គាល់គឺថាបន្លំខ្លួនចូលជិតជនខិលខូចបានឡើយ
Fourth « ត្រៀមដេកគុកទៅអាឆ្កែអង្គែស៊ី » និយាយរួចក៏បើកទ្វារបន្ទប់ចេញទៅបាត់
+ ភ្នាក់ងារស៊ើបអង្កេត PLY
នៅក្នុងបន្ទាប់ប្រជុំមួយយើងឃើញថាមានមនុស្ស 3 នាក់កំពុងតែអង្គុយរងចាំអ្វីក៏មិនដឹង