បន្ទាប់ពីបំបែកជួរគ្នាចេញពីក្លឹប ពួកគេក៏គ្នាទៅផ្ទះរៀងៗខ្លួន ។ fot នៅពេលដែលមកដល់ផ្ទះក៏ចាប់យក laptop របស់ខ្លួនមកស្រាវជ្រាវជីវប្រវត្តិរបស់ជេម ក៏ដូចជារឿងអាស្រូវផ្សេងៗ
Fourth « អូហូ នេះចូលចិត្តលេងមនុស្សមិនរើសភេទទៀត » និយាយរួចក៏បន្តរកមើលបន្ថែមទៀត
Fourth « មានទាំងជួនដូរអាវុធខុសច្បាប់ទៀត »
Fourth « wtf... » រកមើលសុខៗដល់កន្លែងមួយគាំងនិយាយអីលែងចេញតែម្ដង
Fourth « fot អើយអា fot ឯងសម្រេចចិត្តខុសក៏ត្រូវទេនេះ » និយាយរួចក៏ដូរប្រធានបទ ទៅស្វែងរក Type របស់ជេមថាចូលចិត្តមនុស្សប្រភេទណា
Fourth « ចូលចិត្តមនុស្ស sexy ផងហេស ជួបគ្នាថ្ងៃស្អែកណា » ញញឹមចុងមាត់បន្តិចរួចក៏ងើបទៅងូតទឹកបាត់ទៅ ។
+ Next day
Fot គេប្រញាប់ងើបមករៀបចំខ្លួនយ៉ាង sexy តែម្តងដើម្បីទាក់ទាញចិត្ដរបស់ Gemini ដែលទៅដាក់ពាក្យនៅក្នុងនាមជាលេខាផ្ទាល់ខ្លួនតែម្តង
Like this
+ Gemini Company
នៅពេលដែលទៅដល់ក្រុមហ៊ុន Taxi ក៏បានឈប់ fot បានចុះរួចក៏ដើរសំដៅចូលទៅក្នុងក្រុមហ៊ុន
Fourth « អត់ទោស បន្ទប់របស់ចៅហ្វាយនៅទីណាដែរបាទ » fot ក៏បានសួរទៅស្រីម្នាក់ដែលមើលទៅទំនងជាមានឋានៈមិនតូចទេ
Pam « ចាស៎ គឺនៅជាន់ទៅ 16 ប្អូនមានការអ្វីមែនទេ »
Fourth « គឺថាខ្ញុំមករកដាក់ពាក្យធ្វើជាលេខាបាទ មានទទួលរើសក៏អត់ »
Pam « មកចំពេលល្អណាស់ ខាងក្រុមហ៊ុនយើងក៏កំពុងតែរកលេខាថ្មីផង តែចាំបន្តិចសិនទៅណាចៅហ្វាយមិនទាន់មកទេ ប្អូនទៅអង្គុយនៅទីនោះសិនទៅ » និយាយរួចក៏ចង្អុរកន្លែងដែលទុកសម្រាប់អង្គុយឱ្យ fot