New Day
ថ្ងៃនេះជាថ្ងៃទីពីរហើយដែល fot បានចូលទៅធ្វើការនៅក្រុមហ៊ុនរបស់ Gem ។ ថ្ងៃនេះប្លែកជាងរាល់ដង ព្រោះតែថ្ងៃនេះ fot បានមកជាមួយ Gem ក៏ដោយសារតែម្សិលមិញនេះ fot គ្មានអីជិះទើបជេមហៅជិះជាមួយ ហើយថ្ងៃនេះជេមក៏បានមកយក fot ដល់ផ្ទះ។
ឡានខ្មៅមួយក៏បានឈប់នៅពីមុខក្រុមហ៊ុន បង្ហាញឱ្យឃើញកម្លោះសង្ហារពីរនាក់បានចេញពីលើឡានយ៉ងស្រស់ស្រាយ
Fourth « អរគុណហើយចៅហ្វាយដែលបានទៅយកខ្ញុំ » fot បានងាកទៅនិយាយជាមួយជេមនិងរាយមន្តស្នេហ៍ដាក់ជេមដោយប្រើសម្រស់ដ៏ស្រស់ស្អាតរបស់ខ្លួន
Gem « អត់អីទេណាឱ្យតែជា fot បងពេញចិត្ត »
Fourth ឮហើយក៏ញញឹមតិចៗ រួចក៏បានគិតក្នុងចិត្តថា ( អួយអានេះព្រានសាហាវ )
Fourth « ចឹងពួកយើងចូលទៅក្នុងទៅបាទ ប្រុងឈរដល់កាលទៀត អញ្ជើញបាទ » fot និយាយចប់ក៏ធ្វើសញ្ញាដៃឱ្យជេមដើរទៅមុន
Pam « ចៅហ្វាយឈប់ៗ » គ្រាន់តែចូលដល់ក្នុងភ្លាមក៏ត្រូវបានឃាត់ដំណើរដោយសារ pam
Gem « មានការអីមែនទេបង »
Pam « គឺថាសុំ fot បន្តិចបានទេ ព្រោះមានការនិយាយតិចតួច »
Gem « Ok fot ពេលរួចរាល់កុំភ្លេចទិញកាហ្វេឱ្យយើងតិចផង » និយាយរួចក៏បានដើរទៅ Office មុនបាត់
Fourth « បងហៅខ្ញុំមកមានការអីមែនទេ »
Pam « គឺថាថ្ងៃនេះ Birthday ចៅហ្វាយចង់ចូលរួចឬអត់ »
Fourth « Birthday ហ៎ បងគិតចង់ធ្វើយ៉ាងមិច»
Pam « គឺថាល្ងាចនេះពេលដល់ម៉ោងចេញពីធ្វើការ fot ត្រូវតែសុំគាត់ចេញមកមុខ ហើយពួកយើងពួននៅក្នុងបន្ទប់នេះ នៅពេលដែលចៅហ្វាយចេញមកចាំ Surprise គាត់ទាំងអស់គ្នា »
Fourth « Ok សម្រេចតាមនឹងចុះ ខ្ញុំទៅរកទិញអីឱ្យចៅហ្វាយសិន »
+ ហាង Cake and Coffee
First « good morning មនុស្សស្អាត » គ្រាន់តែដើរចូលទៅដល់ភ្លាមញ៉ែគេភ្លែត
Khaotung « បាទ លោកចង់បានអីដែរថ្ងៃនេះ »
First « ចង់បានបេះដូងម្ចាស់ហាងមានអត់ហក » សម្តីចេញមកព្រានតែម្តង ធ្វើឱ្យក្មេងដែលស្ដាប់អៀនស្ទើរស្លាប់ទៅហើយ