មួយអាទិត្យបានកន្លងផុតទៅ fot នៅតែមិនទាន់ដឹងខ្លួននៅឡើយទេ Gem តែងយែមកអង្គុយមើល fot ជារៀងរាល់ថ្ងៃ។ ថ្ងៃនេះក៏ដូចគ្នាដែរ មកអង្គុយនិយាយតែម្នាក់ឯង
Gem « fot ដឹងទេពេលដែរ fot គេងមិនដឹងខ្លួនបែបនេះមានរឿងច្រើនណាស់ដែលកើតឡើង បងនឹក fot ណា ឆាប់ដឹងខ្លួនមកនិយាយជាមួយនឹងបងវិញ បងសន្យាថានឹងមិនឱ្យអូនទៅណាឆ្ងាយពីបងទៀតទេ » និយាយបណ្តើរ កាន់ដៃ fot យកមកឱបថើបបណ្ដើរ
Gem « ចាំពេលដែល fot ដឹងខ្លួន បងនឹងនាំ fot ទៅលេងសមុទ្រ មើលថ្ងៃលិចជុំគ្នា បងសុំទៅក្រៅបន្តិចណា ឆាប់ដឹងខ្លួនណាក្មេងល្អិត » និយាយរួចក៏យកដៃទៅអង្អែលក្បាលរបស់ fot ហើយក៏បានដើរចេញទៅ
Phuwin « លោកជេមទៅវិញហើយហ៎ » ពេលដែលជេនដើរចេញក៏បានជួបជាមួយនឹង Phuwin
Gem « ខ្ញុំមានការបន្តិច ផ្ដាំមើល fot ផងណា » និយាយរួចក៏បានដើរចេញទៅ
+ បន្ទប់ពេទ្យ
Phuwin « អ្ហើយ fot អើយ fot ហេតុអីក៏រឿងបែបនេះធ្លាក់មកលើឯងទៅវិញ » Phuwin បានដាក់ខ្លួនអង្គុយជិត fot ហើយក៏យកដៃទៅអង្អែលក្បាល fot តិចៗ
Fourth « ទឹក ទឹក » សម្លេងក្អកតិចៗក៏បានបន្លឺឡើង ហើយក៏ស្រែករកទឹក
Phuwin « ចាំតិចណាៗ » Phuwin ក៏ប្រញាប់ទៅចាក់ទឹកយកមកឱ្យ fot ហើយក៏បានលើក fot យឺតៗ មកឱ្យផឹក
Fourth « អរគុណហើយ »
Phuwin « ត្រូវការហៅពេទ្យទេ ចាំបងទៅហៅឱ្យ»
Fourth « មិនបាច់ទេ តែបងឈ្មោះ.. ឈ្មោះស្អីចេះ»
Phuwin « ឯងភ្លេចបងហើយមែនទេ »
Fourth « មិនមែនចឹងទេ ខ្ញុំចាំមុខបងបានតែ... »
Phuwin « បង Phuwin ណា »
Fourth « ចាំបានហើយ បងមកតែម្នាក់ឯងទេមែនទេ »
Phuwin « មុននេះលោក Gem ក៏មកមើលឯងដែរ »
Fourth « Gem? Gem ណាទៅបង តាមដែលខ្ញុំចាំក្នុងក្រុមយើងមានតែបង Dunk ហើយនិង... » fot រកនឹកឈ្មោះ Khaotung មិនឃើញទេ នឹកឃើញតែ Dunk ព្រោះពួកគេស្គាល់គ្នាតាំងតែពីក្មេងៗមក
Phuwin « khaotung »
Fourth « នឹងហើយ khaotung »
Phuwin « នេះរបស់បងទិញមកផ្ញើរ »