EP 4

300 41 3
                                    

ទិដ្ឋភាពពេលយប់នៅក្នុងទីក្រុងពិតជាស្អាតណាស់ ភ្លើងពណ៌ចម្រុះ មនុស្សម្នានាំគ្នាដើរលេងលំហែរអារម្មណ៍នៅពេលទំនេរ។ ក្រឡេកមកមើល fot មនុស្សស្អាតឯនេះវិញ រៀបចំស្លៀកពាក់យ៉ាងស្រស់ស្អាតព្រោះយប់នេះត្រូវទៅដើរលេងជាមួយបង

តីត តីត

សម្លេងស៊ីផ្លេឡានក៏បានបន្លឺឡើង អ្នកដែលនៅក្នុងផ្ទះក៏បានប្រញាប់ប្រញាល់ចុះមកដើម្បីកុំឱ្យគេចាំយូរ។

Fourth « មកដល់ហើយៗ » គ្រាន់តែមកដល់ក៏ឃើញបុរសសង្ហារម្នាកឈរចាំគេតែម្ដង

Gemini នៅពេលដែលឃើញការតែងខ្លួនរបស់ fot ហើយ ឈរមើលភ្លឹកតែម្តងរួចក៏លាន់មាត់សរសើរឡើង

Gem « fot ស្អាតណាស់ អ្នកដែលបាន fot ធ្វើជាគូរជីវិតមិនដឹងសំណាងមិចទេនេះ »

Fourth « ចៅហ្វាយទេដឹង ហេហេ លលេង » និយាយសិចតិចៗ ភ្នែកវិញលិបចូលគ្នា cute ខ្លាំង
រួចក៏បានបើកទ្វារចូលក្នុងឡានមុន

Gemini វិញឮបែបនេះហើយញញឹមតែម្នាក់ឯង ទោះបីជាអូននិយាយលេង ក៏បងសប្បាយចិត្ត រួចក៏បានចូលឡានដែរទៅ។

Gem « fot ចង់ទៅណាដែរ ចាំជូនទៅ » គ្រាន់តែចូលដល់ក្នុងឡានភ្លាមសួរភ្លាមតែម្ដង

Fourth « ទីណាក៏បានឱ្យតែមានបង លលេងទេណាបាទ » ចូលចិត្តណាស់អានិយាយលេងនឹង ធ្វើឱ្យជេមអៀនឡើងក្រហមមុខទៅហើយ

Gem « ចឹងយើងទៅញ៉ាំអីនៅហាងទៅ ល្អទេ »

Fourth « អត់ទេចង់ញ៉ាំ Street food ចៅហ្វាយយកឡានទៅទុកកន្លែងចំណត់ទៅ ហើយចាំយើងដើរញ៉ាំអីវិញសប្បាយជាង »

Gem « Ok ចឹងក៏ចឹងទៅ »

និយាយរួចរាល់ត្រូវគ្នាហើយ ឡានក៏បានបើកចេញពីផ្ទះរបស់ fot ។ មិនយូរប៉ុន្មានឡានក៏បានមកដល់កន្លែងចំណតផ្ញើរ បន្ទាប់ពីផ្ញើររួចពួកគេទាំងពីរក៏បានដើរទៅរកអីញ៉ាំ ។

Fourth « បងសុំប្រហិត2ចង្កាក់ » ប្រហិតក៏បានមកដល់ដៃភ្លាមៗ

Fourth « ញ៉ាំទេចាំខ្ញុំបញ្ចុក »

Gemini មិននិយាយអីទេ ក៏បានហារមាត់ឱ្យ fot បញ្ចុក fot ក៏បានបញ្ចុកជេម រួចក៏យកមកញ៉ាំខ្លួនឯងបន្តទៀត

My Boss My  Husband [End] ✔️Where stories live. Discover now