+ New Day
ព្រឹកនេះ fot ងើបពីគេងមកប្រញាប់រៀបចំខ្លួនយ៉ាងស្អាតបាត ព្រោះថ្ងៃនេះគេចង់ទៅលេងហាងរបស់ khaotung
Fourth « gem បងទៅជាមួយអូនអត់ » fot សួរទៅអ្នកគេងលេងទូរស័ព្ទនៅលើគ្រែ
Gem « ទៅណា »
Fourth « ទៅហាងរបស់ Khao »
Gem « បងអត់ទៅទេ អូនទៅៗ »
Fourth « ប្រាកដអត់~ »
Gem « Yes 100% »
Fourth « ប្លែកដល់ហើយ បងមិនទៅជាមួយអូន ចឹងមានតែពេលអូនមិននៅបងនាំស្រីមកផ្ទះមែនទេ បានជាមិនទៅជាមួយអូន »
Gem « fot~ មិនមែនចឹងទេ »
Fourth « បើមិនមែនចឹងហេតុអីបានមិនទៅ »
Gem « ok ok ទៅក៏បាន »
Fourth « ស្រួលបួលតិចលើកក្រោយ »
+ Cake and Coffee
នៅហាងរបស់ Khaotung មានមនុស្សចេញចូលដូចធម្មតា ព្រោះតែហាងរបស់គេសម្បូរដោយនំ និងរបស់ផឹងឆ្ងាញ់ៗ
Khaotung « ជម្រាបសួរបាទ ត្រូវការអ្វីដែរបាទ។ បង fot » Khao ភ្ញាក់ផ្អើលនៅពេលដែលឃើញ fot
Khaotung « បងចេញពីពេទ្យយូរឬនៅ »
Fourth « ទើបតែចេញពីម្សិលមិញទេ ហើយក៏ឃ្លាននំរបស់ឯង ព្រោះខានញ៉ាំយូរហើយ »
Khaotung « បងយកដូចរាល់ដងមែនទេ ហើយលោក gem ត្រូវការអីឬអត់ »
Gem « Americano ស្ករ 50 មួយមក »
Khaotung « បាទ ចឹងរកកន្លែងអង្គុយសិនទៅ បន្តិចទៀតនឹងបានហើយ » និយាយរួចក៏ប្រញាប់ទៅរៀបចំ
« fot នេះជា fot ដែរទេ » ពួកគេទាំងពីរបម្រុងនឹងដើរទៅអង្គុយទៅហើយ ក៏មានបុរសម្នាក់មកកាត់
Fourth « បាទ ខ្ញុំfot ហើយលោកជានរណាគេ បានជាស្គាល់ឈ្មោះរបស់ខ្ញុំ »
« នេះឯងចាំបងមិនបានទេមែនទេ បងZen ហាស៎»
Fourth « oh ចាំបានហើយ នេះបែកគ្នាយូរបងសង្ហារណាស់ មើលមិនស្គាល់ »
Zen « fot ដូចគ្នា បែកគ្នាយូរ ឡើងស្អាតតែម្តង »
Fourth « នែ កុំនិយាយចឹងមើលអៀនណាស់ » ពួកគេនិយាយសើចសប្បាយមិនខ្វល់ពីអ្នកនៅជិតខ្លួនសោះ