សកម្មភាពភាពអ៊ូអរមនុស្សម្នាដើរទៅវិញទៅមក ក្រោមពន្លឺភ្លើងចម្រុះពណ៌នៅក្នុងទីក្រុងនាពេលយប់។ មនុស្សគ្រប់គ្នាសប្បាយដើរលេងកំសាន្តខុសតែកម្លោះតូចកំពុងតែឈរចាំនរណាក៏មិនដឹង មួយសន្ទុះឡានមួយក៏បានបើកមកដល់ fot ក៏បានចូលទៅក្នុងឡាន
Fourth « បងPhu យើងទៅជួបគេនៅឯណា » គ្រាន់តែដាក់គូថអង្គុយភ្លាម ក៏សួរអ្នកដែលបានមកយកខ្លួន
Phuwin « គឺនៅទីស្នាក់ការរបស់គេ »
Fourth « នៅឯណាបង »
Phuwin « នៅមិនឆ្ងាយទេ » និយាយរួចក៏បានចេញឡានទៅ
ឡានបើកមួយសន្ទុះក៏បានមកឈប់នៅមុខអគារមួយ យ៉ាងខ្ពស់តែម្តង ពួកគេទាំងពីរនាក់ក៏បានដើរចូលទៅខាងក្នុង
តុ តុ តុ
« ចូលមក » សម្លេងយ៉ាងធំមួយបានបន្លឺឡើង
Phuwin « ជម្រាបសួរលោក Kris នេះប្អូនគេចង់មកនិយាយរឿងខ្លះ » ភូវីនក៏បានដើរចូលមកជាមួយ fot នឹងបានណែនាំ fot ទៅលោកគ្រីស
Kris « មានរឿងអីក៏អង្គុយមក » ពួកគេទាំងពីរឮហើយក៏បានអង្គុយទល់ពីមុខលោកគ្រីស
Phuwin « គឺថាប្អូនគេចង់មកដកខ្លួនចេញពីរឿង Gemini Norawit បាទ »
Kris « ស្អីគេចង់ដក់ខ្លួនចឹងហេស » គាត់បានស្រែកយ៉ាងខ្លាំងដូចកម្រោលចូលអញ្ចឹង
Kris « ឯងចេញទៅក្រៅសិនទៅ Phuwin » គាត់ក៏បានដេញភូវីនចេញទៅក្រៅភ្លាមៗ ភូវីនក៏ព្រមចេញទាំងចិត្តមិនចង់ព្រោះ បារម្ភពី fot ។ បន្ទាប់ពី Phuwin ចេញទៅក្រៅបាត់លោកគ្រីសក៏បានងើបដើរមកជិត fot
Kris « ឪពុកម្តាយឯងរស់ស្រួលតើហៃរាល់ថ្ងៃនឹង » មិននិយាយអីច្រើនទេដើរមកខ្សិបត្រឹមតែប៉ុណ្ណឹងក៏ចូលទៅអង្គុយវិញ។
Fourth « កុំណាលោកកុំធ្វើអីពួកគាត់ណា » fot និយាយទាំងភិតភ័យ សម្លេងញ័រៗបញ្ជាក់ពីភាពភ័យខ្លាច
Kris « ហាសហាហា បើមិនចង់ឱ្យយើងធ្វើអី ឯងគួរតែយល់ហើយថាត្រូវធ្វើអីនោះ » សម្លេងសើចយ៉ាងកំណាចក៏បានចេញមក អ្នកឮហើយមិនខ្លាចមិនយកលុយ
Fourth « លោកចង់ធ្វើអី Gemini »
Kris « បំផ្លាញវាឱ្យធ្លាក់ដល់សូន្យ និងសម្លាប់វាចោល »