ពេលរសៀលម៉ោង 6:00 នាទី ជាពេលវេលាដែលគ្រប់គ្នា ចេញពីធ្វើការ។ ចំណែក Geminifourth ក៏បានរៀបចំចំចេញពីក្រុមហ៊ុន ឡើងឡានចេញទៅផ្ទះ fot ។ នៅពេលដែលទៅដល់ Gem ក៏បានចុះមកជូនដំណើរ fot
Gem « មានរឿងអីcall ប្រាប់បងឮទេ »
Fourth « gem អូនចង់ទៅនៅជាមួយបង »
Gem « ហេតុអី បានជាចង់ទៅនៅជាមួយបង »
Fourth « ក៏មិនចង់ឱ្យបងត្រូវចូលមកយកអូនរាល់ថ្ងៃ នេះមិនចង់ឱ្យអូនទៅនៅជាមួយតើមែនទេ» fot ក៏បានធ្វើទឹកមុខដូចជាអាក់អន់ចិត្ត
Gem « Okay សម្រេចតែអូនទេ ចង់ទៅពេលណាដែរ »
Fourth « ថ្ងៃស្អែកល្អទេ »
Gem « បានថ្ងៃនេះទៀតកាន់តែល្អ »
Fourth « បានហើយៗ ប្រញាប់ទៅៗ Good night na »
fot ក៏បានដេញជេមឱ្យចូលក្នុងឡាន តែជេមមុននឹងទៅក៏បានឱនថ្ពាល់ឱ្យ fot ថើប fot ក៏ថើបបើមិនថើបមិនដឹងពេលណាបានចូលឡានទេ។ ពេលថើបរួច gem ក៏ចូលក្នុងឡាន ឡានក៏បើកចេញទៅ fot ឈរមើលឡានដែលបើកចេញទៅរហូតផុតកន្ទុយភ្នែក
Fourth « អូនសូមទោសណា gem អូនអស់ជម្រើសហើយ » និយាយរួចក៏បានបើកទ្វារចូលទៅក្នុងផ្ទះ
+ Morning
ព្រឹកឡើងដូចសព្វមួយដង Gem ក៏បានចូលមកយក Fot ដូចរាល់ដង លើកនេះ fot ចុះពីលើផ្ទះមកដោយមានអីវ៉ាន់កាន់ពេញដៃយកមកតាម
Gem « អូនរៀបចំលឿនម្ល៉េះ »
Fourth « ខ្ជិលចាំយូរ ចេញពីក្រុមហ៊ុនទៅផ្ទះបងតែម្តង »
Gem « First មកជួយយកអីវ៉ាន់ fot បន្តិចមក » first ក៏បានចុះពីលើឡានមកយកអីវ៉ាន់ដាក់គូថឡាន
Gem « ពេលដែលជូនយើងទៅដល់ក្រុមហ៊ុនហើយ យកអីវ៉ាន់នៅទៅទុកក្នុងបន្ទប់យើងផង »
Fourth « មិចបាច់ទេអីវ៉ាន់នឹងទុកនៅគូថឡានទៅ ចាំពេលចេញពីធ្វើការទៅ មុនក្រោយនូវតែទៅដដែលទេ កុំឱ្យ First ហត់ »
Gem « ចឹងក៏ចឹងទៅចឹង » និយាយរួចក៏បាននាំគ្នាចូលឡាន
ឡានក៏បានបើកមកដល់ក្រុមហ៊ុនGeminifourth
ក៏បានចុះពីលើឡានដើរចូលទៅក្នុង ។ First ក៏ដូចគ្នាគឺទៅរក Khao Khao ទៀតហើយ