" ហឹម..នេះលោកនាំខ្ញុំមកកន្លែងណា?" នាងបើកភ្នែកឡើងខណះនាយដាក់នាងចុះបានបន្តិច។នាងសម្លឹងជុំវិញបន្ទប់គឺផ្លែកមិនមែនផ្ទះធំហើយក៏មិនមែនបន្ទប់នាង។
" សម្រាកទៅកុំសួរច្រើន"
" ហេតុអី ឆ្លើយប្រាប់ខ្ញុំភ្លាម!"
" កុំចចេស"
" លោកមិនប្រាប់ខ្ញុំ ខ្ញុំនិងចេញទៅដោយខ្លួនឯង"
" ស្ដាប់យើងម្ដងមិនបានឬ?"
" ខ្ញុំមិនចង់ស្ដាប់អ្វីទាំងអស់ លោកធ្វើនេះចូលលក្ខណះចាប់ឃុំឃាំងហើយ "
" ចាប់ឃុំ?"
" ហុឹស..នាងទទូចចង់ចេញក្រៅដោយសារចង់ជួបអាអ៊ូជៀនមែនទេ?"
" នែកុំមកឡប់ជាមួយខ្ញុំថយចេញខ្ញុំត្រូវការទៅវិញមើលកូនមីន"
" ជីមីនកើតស្អីណាស់ណាទៅគេចេះមើលថែខ្លួនឯងហើយ
" លោកឯងជាឪគេយ៉ាងមិច? កូនមានបញ្ហាអីក៏លោកមិនដែលដឹងដែរ "
" អូខ្ញុំភ្លេចថាលោកមិនដែលចាត់ទុកគេជាកូនព្រោះតែដោយសារនាងហ្វ្រៃកាហ៍!!"
" រឿងពួកយើងកុំយកអ្នកដទៃមកពាក់ព័ន្ធ"
" មិនពាក់ព័ន្ធ?? "
" នាងយកប្ដីខ្ញុំ ! នាងយកគ្រប់យ៉ាងពីខ្ញុំមិចថាមិនពាក់ពន្ធ័ នាងយកលោកចេញពីខ្ញុំ លោកដឹងទេខ្ញុំស្រលាញ់លោកប៉ុណ្ណា តែលោកមើលអត់ឃើញពីក្ដីស្រលាញ់មួយនេះឡើយ " នាងនិយាយទាំងទឹកភ្នែកស្រក់ហូរម៉ាត់ៗ នាងទន់ជ្រាយទៀតហើយឬ?
" ហេតុអីខ្ញុំខុសអីគ្រាន់តែស្រលាញ់លោក តើវាមានទោសធ្ងន់ណាស់មែនទេប្រាប់ខ្ញុំមកហុឹសហុឹកៗៗ"
" នាងដឹងទេគ្រប់យ៉ាងមកពីម្ដាយនាង បើសិនជាគាត់មិនធ្វើអោយម៉ាក់ខ្ញុំស្លាប់ ម្លេះបេះដូងខ្ញុំអាចទទួលយកនាងបានហើយ" នាយស្រែកគំហគខ្លាំងៗដាក់អ្នកចំពោះមុខ ទាំងមិនគិតពីបេះដូងដ៏ទន់ជ្រាយមួយនេះទេ។
" ម៉ាក់ខ្ញុំមិនមានកំហុស ម៉ាក់ខ្ញុំក៏ជាជនរងគ្រោះ ហេតុអីលោកមិនយល់ ហុឹកៗ ហេតុអីលោកទម្លាក់វាមកលើខ្ញុំតែម្នាក់?"

YOU ARE READING
រឿងគំនុំភរិយាដើម🩸
Actionរសក្នុងត្រកូលអភិជន គិតថាសប្បាយឬ វាមិនដូចអ្នកគិតទេ វាហាក់បីដូចកំពុងតែធ្លាក់ក្នុងសង្គ្រាមអញ្ចឹង នាមជាប្រពន្ធដើម ដែលស្វាមីមិនខ្វល់ សូម្បីតែកូនពៅរបស់នាងស្លាប់ក៏គេមិនខ្វល់ ដែរ តើវាមានន័យអ្វីចំពោះលោកស្រីធំក្នុងផ្ទះនេះនោះ??