ភាគ 11

11 1 0
                                    

រឿង ᥫᩣអន្ទាក់ស្នេហ៍សិស្សច្បងᥫᩣ ភាគ11

« បាត អរគុណម៉ែដោះដែលនិយាយប្រាប់ខ្ញុំ » 
« មិនអីទេវាជារឿងតូចតាចតែប៉ុណ្ណោះ ម៉ែដោះក៏ធ្លាប់ឆ្លងកាត់អារម្មណ៍មួយហ្នឹងដែរ អារម្មណ៍មួយដែរឯកាកណ្ដោចកន្ដែងម្នាក់ឯង រស់នៅកន្លែងមួយដែរមិនដែលស្គាល់បែបនេះ អារម្មណ៍វាមិនខុសគ្នានោះទេ ខ្លាចក្រែងចិត្តគេគឺវាជាមិនផុតនោះឡើយ តែក្មួយកុំភ័យអីនៅទីនេះ សុទ្ធតែជាមនុស្សល្អទាំងអស់ ពួកគាត់ស្មោះត្រង់ណាស់ ហើយពួកគាត់ក៏ជាមនុស្សរួសរាយដូចគ្នា អត្តចរិតក្មួយបែបនេះ តើមាននៅណាគេទៅដែលមិនចូលចិត្តនោះ? សូម្បីតែម៉ែដោះក៏ចូលចិត្តអត្តចរិកមួយនេះដែរ » និយាយគ្នាបណ្ដើរធ្វើការបណ្ដើរ ពិតជាមានក្ដីសុខខ្លាំងណាស់នៅពេលដែលរកអ្នកនិយាយគ្នាត្រូវបែបនេះ

ចំណែកឯអ្នកស្រីវ៉ាង គាត់សម្លឹងមើលពីចម្ងាយមើលទិដ្ឋភាពមួយនេះ វាពិតជាកម្រខ្លាំងណាស់ដែលម៉ែដោះគាត់និយាយលេងជាមួយអ្នកផ្សេង ព្រោះតាំងពីដើមមកម៉ែដោះមិនដែលនិយាយនោះឡើយរឿងឥតប្រយោជន៍មួយចំនួន ក៏ប៉ុន្តែនៅពេលដែលពួកគាត់ឃើញបែបនេះ គាត់ក៏ត្រេកអរដែរដែលម៉ែដោះមានអ្នកនិយាយត្រូវមាត់ត្រូវក៏ជាមួយ។ បន្ទាប់ពីធ្វើអាហាររួច រាងតូចក៏ឡើងទៅក្នុងបន្ទប់វិញទៅ ដោយមិនបាននៅញ៉ាំអាហារជុំគ្នាជាមួយគ្រួសារវ៉ាងនោះទេ

ព្រឹកថ្ងៃថ្មី រាងតូចភ្ញាក់ឡើងរៀបចំបន្ទប់រួចរាល់ក៏ចុះទៅជាន់ខាងក្រោម នៅទីនោះក៏ឃើញថាអ្នកស្រីវ៉ាងកំពុងតែអង្គុយមើលកាសែត ចំណែកឯទូរទស្សន៍ក៏កំពុងចាក់ផ្សាយព័ត៌មានអំពីការរងផលប៉ះពាល់នៃព្យុះកាលពីថ្ងៃមុននោះដែរ ដោយសារតែវាបង្កឲ្យមានការខូចខាតជាច្រើននិងមានការបាត់បង់ជីវិតមនុស្សផង ទើបព័ត៌មាននេះនៅចុះផ្សាយរហូតដល់ពីថ្ងៃនេះ ព្រោះក្រុមសង្គ្រោះបានរកឃើញម្ដងម្នាក់ៗ
« ក្មួយចាន់នៅឈរធ្វើអីហ្នឹង មកអង្គុយនិយាយគ្នាលេងជាមួយមីងនៅទីនេះមក » អ្នកស្រីវ៉ាងដែលឃើញថារាងតូចនៅឈរនៅកាំជណ្ដើរ គាត់ក៏ហៅរាងតូចឱ្យមកអង្គុយជិតគាត់តែម្ដង

« បាតមីង » រាងតូចដោយអ្នកស្រីវ៉ាងហៅ នាយក៏ដើរទៅកន្លែងអ្នកស្រីវ៉ាងទៅ នៅអង្គុយចុះក្បែរគាត់
« តើនៅទីនេះក្មួយមានអារម្មណ៍យ៉ាងម៉េចដែរ? ក្មួយមានអារម្មណ៍ថាទើសទាល់អ្វីឬអត់? ឬមួយក៏ក្មួយមានការមិនពេញចិត្តអីឬអត់ទេ? អាចប្រាប់មីងបានណា » រាងតូចអង្គុយភ្លាមអ្នកស្រីវ៉ាងគាត់ក៏និយាយសាច់ការទៅកាន់រាងតូចតែម្ដង ព្រោះគាត់ខ្លាចថារាងតូចមានអារម្មណ៍មិនល្អ ទើបគាត់សួរអញ្ចឹងតែម្ដងទៅ
« អ៎ អត់..អត់អីទេ អត់អីទេអ្នកមីង នៅទីនេះមិនមែនអ្វីដែរក្មួយមិនពេញចិត្តនោះទេ គ្រាន់តែថាក្មួយមិនទាន់ទម្លាប់នៅទីនេះតែប៉ុណ្ណោះ អញ្ចឹងហើយកាយវិការក្មួយខ្លះៗ គឺប្រៀបដូចជាមិនពេញចិត្តយ៉ាងអញ្ចឹង តែតាមការពិតទៅគ្រាន់តែក្មួយមិនទាន់ទម្លាប់ពីកន្លែងថ្មីដែលក្មួយត្រូវរស់នៅតែប៉ុណ្ណោះ ណាមួយដោយសារតែក្មួយមិនដែលធ្លាប់នៅឆ្ងាយពីប៉ាម៉ាក់ផង អញ្ចឹងហើយវាតែងតែច្របូកច្របល់ចូលគ្នាបែបនឹង ហើយប្រហែលជាបន្តិចទៀតក៏លែងអីហើយ » សៀវចាន់ប្រញាប់និយាយប្រាប់ទៅកាន់អ្នកស្រីវ៉ាងវិញ ព្រោះថានាយក៏ពេញចិត្តនៅទីនេះដែរ តែគ្រាន់តែមិនទាន់ទម្លាប់នៅទីនេះតែប៉ុណ្ណោះ ជួបមនុស្សថ្មីៗនិយាយស្ដីទៅកាន់ពួកគាត់

ᥫᩣអន្ទាក់ស្នេហ៍សិស្សច្បងᥫᩣ | ចប់ |Where stories live. Discover now