ភាគ 24

8 1 0
                                    

រឿង ᥫᩣអន្ទាក់ស្នេហ៍សិស្សច្បងᥫᩣ  ភាគ24

* ក្មួយត្រូវតែភ្ជាប់ពាក្យនឹងរៀបការជាមួយកូនចាន់! *

នេះហើយដែលពេក្យគេតែងតែនិយាយថា នៅមិននៅយកឆ្អឹងទាក់ក ប្រៀបដូចជាបុរសសង្ហាយើងនេះអញ្ចឹង នៅមិននៅទៅធ្វើរឿងផ្ដេសផ្ដាស់លើកូនប្រុសកំលោះតែមួយបោះគេ
« ក្មួយមានអីត្រូវនិយាយដែរទេ? » លោកសៀវក៏សួរទៅកាន់រាងក្រាស់ ព្រោះតែគេគិតតែពីអង្គុយសម្លឹងចុះទៅក្រោមទើបគាត់សួរបែបនឹង ព្រោះទោះបីជាកូនគាត់ជាប្រុសហើយមានអាយុបងក៏ដោយ ក៏ប៉ុន្ដែគេគឺជាមនុស្សស្លូតបូតស្មោះត្រង់ មិនសូវហ៊ានជាមួយនរណាទេ

« ខ្ញុំគ្មានទេ! » មួយម៉ាត់យ៉ាងខ្លី ដែលធ្វើឲ្យចាស់ៗដាច់ផ្ងារ ព្រោះគិតថាគេមានទំនួលខុសត្រូវ ក៏ប៉ុន្តែនេះមើលចោះគេនិយាយដូចគ្មានជំពាក់នរណាមួយរៀលអញ្ចឹង
« យើស~ អាកូនចោម្សៀត អាកូនគ្មានទំនួលខុសត្រូវ ហ៊ានធ្វើតែមិនហ៊ានទទួលខុសត្រូវ ហឺយ~ ខ្មាស់គេណាស់ បើមានកូនប្រប្រភេទៗនេះ បើដឹងអញ្ចឹងច្របាច់ក៏តាំងពីតូចឲ្យបាត់ៗទុកនៅនាំតែរឿង! » អ្នកស្រីវ៉ាង ឡាំប៉ាដាក់រាងក្រាស់ព្រោះគាត់គិតថាគេជាសុភាពបុរស ចេះទទួលខុសត្រូវលើរឿងខ្លួនឯងបានធ្វើ តែឥឡូវមើលចុះសូម្បីនិយាយជាមួយមនុស្សចាស់ក៏គ្មាន
« ម៉ាក់? នេះម៉ាក់ចង់ឲ្យខ្ញុំធ្វើយ៉ាងមិច? ខ្ញុំម៉េចនឹងដឹងទៅទំនួលខុសត្រូវ តើចង់ឲ្យខ្ញុំទទួលខុសត្រូវយ៉ាងមិច បើគាត់មិនប្រាប់ផងខ្ញុំមិចនឹងដឹងទៅ » នៅពេលនេះរាងក្រាស់ប្រៀបដូចជាសត្វតោ  ដែលធ្លាក់ចូលក្នុងរណ្ដៅមួយ ដែលមិនអាចឡើងមកបានវិញអញ្ចឹង

« ល្អណាស់ បើអញ្ចឹងពូនិងនិយាយទំនួលខុសត្រូវតែម្ដង តើខ្ញុំនិងយល់ព្រមទេ វាមិនពិបាកទេ ងាយៗដូចជាទូទៅ! » លោកសៀវនិយាយទាំងសម្លឹងទៅកាន់រាងក្រាស់ ដោយខ្សែភ្នែកច្បាស់លាស់ទៅកាន់គេ ព្រោះតែពាក្យគាត់និងនិយាយបន្ទិចទៀតនេះវាមិនមែនលេងសើចឡើយ
« ពូនិយាយមក បើវាសមហេតុផលខ្ញុំមិនបដិសេធឡើយ ទោះបីជានៅក្នុងលក្ខខណ្ឌណាមួយក៏ដោយ! » ពាក្យសម្ដីច្បាស់លាស់ត្រូវការហេតុផលហើយ ជាអ្វីដែលធ្វើឲ្យប្ដីប្រពន្ធលោកសៀវសម្លឹងមើលមុខគ្នា ព្រោះពាក្យនេះជាពាក្យដែលគាត់ចង់បាននឹងចង់លឺផងដែរ
« ទំនួលខុសត្រូវនោះគឺ! ក្មួយត្រូវតែភ្ជាប់ពាក្យនឹងរៀបការជាមួយកូនចាន់! វាជាទំនួលខុសត្រូវទូទៅសាមញ្ញបំផុត! ហើយក៏គ្មាននរណាខ្សែលើនរណាដែរ » ពាក្យសម្ដីទាំងអស់នេះ ធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល មិនថារាងតូចនិងរាងក្រាស់ សូម្បីតែលោកវ៉ាងនិងប្រពន្ធក៏គិតមិនដល់ដែរ

ᥫᩣអន្ទាក់ស្នេហ៍សិស្សច្បងᥫᩣ | ចប់ |Where stories live. Discover now