រឿង ᥫᩣអន្ទាក់ស្នេហ៍សិស្សច្បងᥫᩣ ភាគ31 + 32
* ខ្ញុំមិនមែនជាសិលាដែលគ្មានអារម្មណ៍ឡើយ! *
អឹម~
មាត់និយាយថាមិនបានស្រឡាញ់គេទេ ក៏ប៉ុន្តែនៅពេលដែលគេឲ្យទៅថើប រាងតូចបែរជាមិនរើបម្រាស់បែរជាទទួលយក ស្នាមថើបមួយនោះយ៉ាងមិនយល់។ សូម្បីតែរាងតូចខ្លួនឯងក៏មិនយល់ពីខ្លួនឯងដែរថា តើខ្លួនកំពុងតែគិតអ្វី? ហេតុអ្វីក៏បណ្តោយបែបនឹង? ហេតុអ្វីមិនឃាត់គេ
អឹក! អឹម~
បន្ទាប់ពីថើបក្រេបជញ្ជក់បបូរមាត់រាងតូចហើយ រាងក្រាស់ក៏ដកមាត់មកវិញសន្សឹមៗ កែវភ្នែកសម្លឹងមើលមកកាន់ផ្ទៃមុខរបស់រាងតូច។ ការសម្លឹងមួយនេះ វាពោពេញទៅដោយសេចក្ដីស្រឡាញ់ អញ្ចឹងហើយវាក៏ធ្វើឲ្យមុខរាងតូច ប្រែជាក្រហមដូចប៉េងប៉ោះទុំអញ្ចឹង ហើយគេសម្លឹងបែបនេះធ្វើឲ្យរាងតូចធ្វើខ្លួនមិនត្រូវថែមទៀត ជាពិសេសគឺមិនហ៊ានសម្លឹងចំកែវភ្នែកគេតែម្ដង« បាន!...បានហើយ! ដើរលេងបិននឹងបានហើយ ទៅ..ទៅផ្ទះវិញល្អជាង មេឃក៏ជិតយប់ដែរហើយ! » រាងតូចប្រញាប់ងាកខ្លួនចេញយ៉ាងលឿន និងនិយាយឱ្យរាងក្រាស់ប្រញាប់ទៅផ្ទះវិញ
« អឹម~ ហេតុអ្វីមុននេះមិនរុញខ្ញុំចេញ? ហេតុអ្វីមិនបដិសេធខ្ញុំអញ្ចឹង? ក្រែងថាមិនចូលចិត្តខ្ញុំមែនទេ? ម៉េចក៏..ម៉េចក៏មុខក្រហមម្ល៉េះ? នេះឯងកំពុងតែអៀនខ្ញុំមែនទេ » មែនមិនស្រឡាញ់គេផង ម៉េចមិនបដិសេធ ម៉េចមិនរុញចេញ ហេតុអ្វីត្រូវសម្ងំស្ងៀមទៅវិញ? តើកំពុងតែមិនយល់ពីចិត្តខ្លួនឯងមែនទេ?
« គឺ..គឺ អឺន៎ែក..អឺ » គ្រប់សំណួររបស់រាងក្រាស់នៅពេលនេះ សួរទៅប្រៀបដូចជាខ្យល់កន្ត្រាក់អញ្ចឹង ព្រោះតែអ្នកឆ្លើយប្រៀបដូចជាស្ករកៅស៊ូជាប់បំពង់កកញ្ចឹងដែរ
« បានហើយ! ខ្ញុំយល់ហើយ! បើពិបាកនិយាយណាស់ ក៏មិនបាច់និយាយដែរ! តោះទៅផ្ទះ » ថាហើយរាងក្រាស់ក៏ដើរចូលទៅក្នុងឡានទៅ ដោយឡែករាងតូចក៏ដើរទៅចូលអង្គុយកន្លែងខ្លួនជាធម្មតា ក៏ប៉ុន្តែអ្វីដែលមិនធម្មតានោះ គឺមុខរបស់រាងតូចមិនបាត់ក្រហមទាល់តែសោះ" ខ្មាស់គេណាស់លោកអើយ! ម៉េចក៏ខ្ញុំរកនឹកពាក្យនិយាយមិនឃើញអញ្ចឹង! អើយ ហេតុអីខ្ញុំមិនបដិសេធគេ ហេតុអីខ្ញុំមិនរួចគេកុំឱ្យមកថើបខ្ញុំទៅ! ម៉េចក៏បេះដូងខ្ញុំលោតខ្លាំងយ៉ាងនេះ! សៀវចាន់ មិនមែនថាឯងស្រឡាញ់គេទេណា? អឺយ~ មិចក៏ខ្ញុំភ័យយ៉ាងនេះ? ខ្ញុំមិនដែលបែបនេះពីមុនមកទេ " រាងតូចអង្គុយធ្មឹងៗ ក្នុងចិត្តនឹកឆ្ងល់ខ្លួនឯងហេតុអីក៏ឱ្យរឿងនេះកើតឡើង ហើយពេលគេសួរដូចបំពង់កជាប់កាវយ៉ាងអញ្ចឹង បើមិនខ្មាស់ទើបចម្លែក ព្រោះតែគេជាន់កែងនោះណ៎ា