រឿង ᥫᩣអន្ទាក់ស្នេហ៍សិស្សច្បងᥫᩣ ភាគ12 + 13
រយៈពេលមួយថ្ងៃបានកន្លងផុតទៅ ព្រឹកថ្ងៃថ្មីក៏ឈានចូលមកដល់ នេះជាថ្ងៃដំបូងដែលរាងតូចគឺត្រូវទៅចូលរៀនហ្នឹងឯង អញ្ជឹងហើយរាងតូចក៏ងើបតាំងពីព្រលឹម រៀបចំស្លៀកពាក់យ៉ាងស្អាតបាត ព្រមទាំងចុះមកជួយការងាររបស់ម៉ែដោះថែមទៀតផង
« អ៎ា ក្មួយចាន់ ភ្ញាក់តាំងពីពេលណានេះ នៅឆ្លៀតមកជួយម៉ែដោះដាំស្លថែមទៀត » អ្នកស្រីវ៉ាងចុះពីលើផ្ទះមក ក៏ឃើញថារាងតូចស្លៀកពាក់សំលៀកបំពាក់ជាសិស្ស ហើយជួយលាងបន្លែម៉ែដោះថែមទៀត
« ហិហិ អ្នកមីងទើបតែភ្ញាក់មែនទេ គឺខ្ញុំភ្ញាក់យូរដែរហើយ ដោយសារតែនៅក្នុងបន្ទប់មិនដឹងធ្វើអី ក៏មកជួយធ្វើការម៉ែដោះតែម្ដងទៅ ព្រោះបងលីលី គាត់រាងវិលមុខផងនោះ » រាងតូចនិយាយប្រាប់ទៅកាន់អ្នកស្រីវ៉ាង ព្រោះថានៅក្នុងបន្ទប់នឹងធ្វើអីផង ក៏ចេះតែចុះមកជួយទៅ« អឹម~ ម៉ែដោះនេះធ្វើម្ហូបអីហ្នឹង » អ្នកស្រីវ៉ាងដើរចូលមកសួរម៉ែដោះជាមួយនឹងរាងតូចផងដែរ ព្រោះក្លិនឈ្ងុយហោះចូលច្រមុះគាត់គ្រាន់តែដើរមកដល់ភ្លាមៗនោះ
« គឺឆា ប៉េងប៉ោះសាច់ជ្រូក បំពង និងឆាសាឡាត់សាច់គោ » រាងតូចនិយាយប្រាប់ទៅកាន់អ្នកស្រីវ៉ាង
« មើលទៅប្រហែលជាឆ្ងាញ់ហើយនេះ ក្លិនឈ្ងុយមិនដឹងហោះហើរដល់ណានោះទេ គ្រាន់តែធំក្លិនក៏ឃ្លានបាយដែរ » អ្នកស្រីវ៉ាងនិយាយទាំងស្នាមញញឹម ហ្នឹងដែរទៅអង្គុយលើកតបចាំអ្នកបម្រើលើកដៃម្ហូបមកតែម្ដង តែថារាល់ដងគាត់មិនសូវជាអ្នកចូលចិត្តបាយពេលព្រឹកនោះទេ តែឥឡូវនេះគឺពួកគាត់កំពុងតែកូរ អញ្ចឹងហើយត្រូវតែញ៉ាំ។ ក្លិនឈ្ងុយមិនមែននៅតែជាន់ខាងក្រោមនោះទេ។ គឺវាសាយភាយប្រហែលជាពាសពេញភូមិគ្រឹះផងក៏មិនដឹង ដែលធ្វើឱ្យអ្នកកំលោះដែលគេងជំទិត្យគូទនោះ ត្រូវភ្ញាក់ឡើងដោយស្វាយប្រវត្តិ ចំណែកឯពោះក៏ចាប់ផ្ដើមកូរឡើងមកផងដែរ . ដោយមិនបង្អង់យើងនេះទេនាយក៏រៀបចំស្លៀកពាក់ខោអាវរៀនដើម្បីចុះមកខាងក្រោមតែម្ដង ព្រោះថាម៉ោងរាងជ្រេរដែរហើយ រៀបចំខ្លួនឯងហើយៗក៏ល្អគ្រាន់តែរៀបចំដាក់អាហារដល់លើសុខភ្លាម រាងក្រាស់ក៏ចុះមកដល់ជាន់ក្រោមតែម្ដង ដូចដឹងពេលវេលាដល់ហើយ។ ស្របពេលនោះរាងតូចក៏ដើរចេញពីផ្ទះបាយ ព្រមទាំងស្រាយអាវអៀមចេញផងដែរ គឺដើរចេញមកជាមួយនឹងស្នាមញញឹមជាប់នៅលើមុខនៅឡើយ។ រាងតូចដើរចូលមកអង្គុយនៅក្នុងតុបាយដោយមិនខ្វល់ពីកែវភ្នែកមួយគូ ដែលសម្លឹងមើលមកនោះទេ
« តោះញុាំបាយទៅ » បន្ទាប់និយាយរួចគ្រប់គ្នាក៏ចាប់ផ្ដើមទទួលទានអាហារតែម្ដង។
« វ៉ោវ ឆ្ងាញ់ណាស់នេះ មានច្រើនរសជាតិក្នុងមាត់តែម្ដង។ ពិតជាឆ្ងាញ់ខ្លាំងណាស់ » ទោះបីជាវាជាអាហារសាមញ្ញៗក៏ពិតមែន ក៏ប៉ុន្តែវាបែរជាត្រូវមាត់អ្នកក្នុងផ្ទះនេះខ្លះមែនទែន រស់ជាតិឌិតៗតែឆ្ងាញ់ មិនសរសើរមិនបានទេ
« ហឹម~ » រាងក្រាស់ដកដង្ហើមធំបន្ទិច ក៏ប៉ុន្តែមិនបាននិយាយអ្វីនោះទេ ព្រោះថាមិនអាចនិយាយថាមិនឆ្ងាញ់មិនបាន ទោះមាត់ក្បត់ចិត្តក៏ដោយ ក៏នៅតែឆ្លើយមិនចេញ។ បន្ទាប់ពីអាហារពេលព្រឹកបានកន្លងផុតទៅ រាងក្រាស់ក៏ចាប់ផ្ដើមរៀបចំចេញឡានដើម្បីទៅសាលារៀន