រឿង ᥫᩣអន្ទាក់ស្នេហ៍សិស្សច្បងᥫᩣ ភាគ16
« សៀវចាន់! » សំឡេងដូចរាជសីរបស់រាងក្រាស់ បានស្រែកបន្លឺឡើងធ្វើឲ្យផ្អើលអស់មួយកុងទីនសាលាទៅហើយ ព្រោះតែបាយរបស់រាងតូចផ្ទាត់មុខជាប់មុខនាយពេញនឹង
« អ៎ា~ អុីបូ ឯងយ៉ាងមិចនឹងមកចាប់ដៃខ្ញុំនឹង! សមមុខចុះ » រាងតូចនិយាយសួរនាំរាងក្រាស់ ព្រមទាំងស្ដីឲ្យបន្តិចផងដែរ មុនពេលដែលនិយាយយកកូនកន្សែងដៃ មកជូតបាយដែលជាប់តោងមុខរាងក្រាស់នោះ ណាមួយដោយសារតែរាងក្រាស់ខ្ពស់ជាងនាយតូចផង អញ្ចឹងហើយទើបរាងតូចត្រូវឆ្អឺតជើងបន្តិច ដើម្បីជូតបាយដែរតោងជាប់នឹងមុខរបស់រាងក្រាស់នោះចេញ
« ញុំាបាយមិនដឹងព្រលឹងហោះទៅដល់ណានោះទេ សឺកៗមួយៗនៅហ្នឹងហើយ ម៉កលុយខ្ញុំឲ្យខ្ញុំមក » គេខំជួយជូតបែរចេញពីមុខឱ្យហើយ មុខស្ដីឱ្យគេទៀតសុំតែមិនជូតឱ្យទេតើ! ( មកសុំលុយបែរជាមកធ្វើឱ្យរាងតូចភ្ញាក់ រាងតូចមិនព្រមទាញទាំងចានជះទៅកណ្ដាលមុខទៅណ៎ )« រួចហើយ! ហឹក ទុកលុយខ្ញុំឲ្យសួរផងទៅដល់ផ្ទះខ្ញុំយកវិញ តែហ៊ានចាយអស់ច្រើន ថ្ងៃស្អែកខ្ញុំអត់ឱ្យទេ! » រាងតូចឱ្យព្រមទាំងនិយាយបង្ការឲ្យហើយ ព្រោះបើមិនអញ្ចឹងទេមនុស្សអុីបូនេះចាយលុយខ្ទេចដូចខ្ទឹមមិនខាន
« ហឺយ~ និយាយឆ្លើយម្ល៉េះទេលោកអើយ! ធុញហ៎ា » រាងក្រាស់និយាយរួចក៏រៀបនឹងដើរចេញ តែក៏ឮសំដីរបស់មិត្តសៀវចាន់ធ្វើឲ្យនិយាយអញ្ចឹងបាក់ចង្កេះ
« សៀវចាន់! កន្សែងនោះឯងទើបតែជូតតុមិញតើហ្អី! ហើយម៉េចក៏ឯងទៅយកជូតមុខឱ្យគាត់វិញ? » ហ្វាសុី សួរទៅកាន់រាងតូចទាំងដែលរាងក្រាស់មិនទាន់ដើរចេញទៅណាឆ្ងាយផង ស្ដាប់ឮហើយគឺគាំងតែម្ដង នេះយកកន្សែងប្រឡាក់មកជូតមុខឯងនាយឬ? ចប់មែនទែនហើយ
« អឹស! ភ្លេច! » ថារួចក៏ងាកសម្លឹងមើលទៅកាន់រាងក្រាស់ ដែលកំពុងតែសម្លក់មកកាន់នាយសឹងជ្រុះគ្រាប់ភ្នែកនោះ មិនបាច់ចាំស្មាននោះទេគេប្រាកដជាខឹងមិនខាន មិនសមណាមិត្តភក្កិនិយាយលឿនអញ្ចឹងសោះ។ ដោយមិនចង់ឈរនៅទីហ្នឹងយូរទៀត រាងក្រាស់ក៏ដើរចេញពីកន្លែងញ៉ាំអីភ្លាមៗតែម្ដង គឺក្ដៅសឹងតែឆេះស្លឹកត្រចៀកទៅហើយ មិនសមណានាយឱ្យគេយកកន្សែងមកជូតមកឱ្យសោះ ពិតជាគួរអាម៉ាស់ពិតមែន