ករណីការស្លាប់របស់ម៉ាក់យ៉ុនហ្គី ត្រូវបានបុរសម្នាក់នោះដែលបានបើកឡានបុកគាត់ជាអ្នករ៉ាប់រ៉ងជំនួសនាយ បន្ថែមពីនេះគ្រប់យ៉ាងដូចជាចៃដន្យពេកហើយសម្រាប់នាយក្រាស់នោះគឺ បុរសដែលបានបុកម៉ាក់នាយនោះគឺ លោកមីនដែលជាឪពុករបស់នាយ។
« ក្មួយប្រុស តើក្មួយឈ្មោះមីន យ៉ុនហ្គីមែនទេ » នៅពេលដែលកម្មវិធីបានចប់សព្វគ្រប់គាត់បានដើរមកសួរនាយក្រាស់ ព្រោះគាត់ចំណាំច្បាស់ណាស់នៅរូបរាងភរិយារបស់គាត់ ជាពិសេសនៅថ្ងៃនោះគាត់បានឃើញខ្សែក ដែលជារបស់បញ្ចាំចិត្តគាត់និងអ្នកស្រីមីន។
មូលហេតុដែលអ្នកស្រីមីនចាកចេញពីគាត់ក៏ដោយសារការពន្យុះរបស់ ម្ដាយក្មេក។
ម្ដាយលោកមីនគាត់រើសអើងអ្នកស្រីមីនដែលជាអ្នកបម្រើតែហ៊ានតោងទាមកូនប្រុសរបស់គាត់រហូតដល់មានមីន យ៉ុនហ្គី។
ក្ដីស្រឡាញ់របស់អ្នកស្រីមីននៅតែមានរហូតដល់គាត់ពពោះកូនទីពីរ នៅពេលនោះ ម្ដាយរបស់លោកមីនបានណែនាំនារីដែលមានវណ្ណៈល្អឥតខ្ចោះអោយទៅគាត់ អ្នកស្រីមីនមិនអាច តតាំងជាមួយពួកគេបានក៏សម្រេចចិត្តចាកចេញពីផ្ទះ។
មកទល់ពេលនេះព្រហ្មលិខិតក៏បានចារឲលោកមីន និងយ៉ុនហ្គីបានជួបគ្នាម្ដងទៀត ក្នុងសភាពមួយដ៏តឹងតែងបំផុត នោះគឺអវត្តមានរបស់អ្នកស្រីមីន។
« បាទ មែនហើយ លោកពូ ម្ដេចបានលោកពូស្គាល់ឈ្មោះខ្ញុំ » យ៉ុនហ្គី
« ពុទ្ធោ កូនប៉ា ប៉ាសុំទោស ដែលបណ្ដោយអោយកូននិងម៉ាក់ត្រូងរងទុក្ខបែបនេះ » លោកមីនចូលទៅអោបកូន ដោយចិត្តអាល័យដែលមានជាយូរ គាត់តាមរកពួកគេយូរហើយតាំងពីថ្ងៃដែលអ្នកស្រីមីនចាកចេញ ប៉ុន្តែដំណឹងដែរគាត់ទទួលបាននោះគឺ ទទេរ។
« លោកពូ ច្រឡំមនុស្សទេដឹង » យ៉ុនហ្គី គេលេងយល់អស់ហើយ គិតថាលោកពូម្នាក់នេះគាត់យល់ច្រឡំទេដឹង។
« ប៉ា មិនបានយល់ច្រឡំទេ គឺ#៛_&-+-&;(+&& » លោកមីនបានរៀបរាប់រឿងដែលបានកើតឡើងទាំងអស់ប្រាប់កូនប្រុសច្បងរបស់គាត់។
« មិនអាចទេ ហេតុអីលោកទើបតែបង្ហាញខ្លួនពេលនេះ » យ៉ុនហ្គី សម្លឹងទៅលោកមីនទាំងអារម្មណ៍ជាច្រើនរបស់នាយពេលនេះគឺទទួលយកមិនបានទេ។
YOU ARE READING
ឥទ្ធិពលស្នេហ៍
Lãng mạnអូនតែងតែសួរបងថាតើបងនិងបោះបង់អូនទេ? ចម្លើយនោះប្រាកដជាអត់ហើយ អូនដឹងទេអ៊ែល បើទោះជាអូនធ្វើខុសដាក់បងរាប់ពាន់ដង ក៏បងមិនអាចចាកចេញពីអូនបានដែរ ហើយបងរឹតតែមិនអាចលើកដៃសម្លាប់មនុស្សស្រីដែលបងស្រលាញ់ខ្លាំងនោះទេ បងស្រលាញ់អូនអ៊ែល បងស្រលាញ់អូនរហូតដល់ដង្ហើមចុងក្រោយរបស...