ត្របកភ្នែកស្ដើងបើកឡើងក៏ឃើញវត្តមានរបស់ រាងក្រាស់ ដែលគេកំពុងតែសម្លឹងមើលមុខនាងមិនឈប់សោះ។
« អូនក្រោកហើយមែនទេ អូនមានមិនស្រួលត្រង់ណាទេ អ៊ែល! » ស៊ូហ្កាឃើញនាងក្រោកភ្លាមក៏សួរនាងដោយមិនអោយនាងបាននិយាយឡើយ។
« ហុឹម...យ៉ុនអូនអស់អីហើយ តែអូនកើតអីមែនទេ ហេតុអ្វីបងសម្លឹងអូនមិនឈប់បែបនេះ » អ៊ែលឡាញញឹមដាក់នាយ នាងឆ្ងល់ដែលនាងសមហលឹងមុខនាង។
« គឺ បងមានដំណឹងល្អប្រាប់អូន នៅត្រង់នេះកំពុងមានតំណក់ឈាមរបស់ពួកយើងកំពុងលូតលាស់ » ស៊ូហ្កាយកដៃទៅអង្អែលពោះរបស់អ៊ែលឡាថ្នមៗ សម្ដីរបស់នាយ បានធ្វើអោយអ៊ែលឡាគាំងនិយាយអ្វីលេងចេញហើយ។
« ហុឹក...យ៉ុនបងចង់ថាពួកយើងកំពុងមានកូនមែនទេ ? » អ៊ែលឡាស្រក់ទឹកភ្នែកទាំងក្ដីរំភើប ទីបំផុតនាងក៏មានថ្ងៃនេះហើយ គឺមានវត្តមានរបស់មនុស្សដែលនាងស្រលាញ់និងតំណក់ឈាមរបស់ពួកគេ។
« បាទ អូនមានកូន ២សប្តាហ៍ហើយ ដោយសារកូននៅខ្ចីខែទើបអូនចាញ់បែបនេះ » ស៊ូហ្កាកាន់ដៃនាងមកបង្អែលតិចមាត់របស់នាយញញឹមបិទមាត់មិនជិតឡើយ។
« យ៉ុន.... » អ៊ែលឡាស្រវារាងក្រាស់មកអោបទឹកភ្នែកនាងហូរមិនឈប់ទេ នាងពិតជារំភើបរកអ្វីប្រៀបផ្ទឹមមិនបានទេ។
« ពួកយើងរៀបការទៅអ៊ែល...បងនិងដោះស្រាយរឿងរបស់ពួកយើងអោយដាច់ស្រេចអូនកុំបារម្ភអីណា៎ » នាយក្រាស់យកដៃទៅអង្អែលសក់របស់នាងថ្នមៗដោយក្ដីស្រលាញ់។
« ហុឹម...យ៉ុន សម្រេចតាមបងចុះ តែបងសន្យានិងអូនណា៎ បងកុំមានរឿងអីអោយសោះ អូនមិនអាចរស់នៅដោយគ្មានបងបានទេ » អ៊ែលឡាដកខ្លួនចេញពីនាយបន្តិចរួចសម្លឹងមើលមុខរបស់នាយក្រាស់។
« បាទ បងសន្យា ជុប៎ » ស៊ូហ្កាផ្តិតស្នាមថើបទៅលើថ្ងាសរបស់អ៊ែលឡាមួយខ្សឺតយ៉ាងយូរ នាយមិនដឹងថាថ្ងៃមុខនិងមានរឿងអ្វីកើតឡើងទេ សំខាន់ពេលនេះនាយត្រូវ ប្រើពេលវេលាល្អៗជាមួយនាងនិងកូន។
ភូមិគ្រឹះ ឆើរីឡាស
« យ៉ាងម៉េចនៅតែរក អ៊ែលឡាមិនទាន់ឃើញទៀតមែនទេ? ផាំងៗ ពួកអាបំបង់បាយឆាប់ចេញទៅ » លេនដូដែលទន្ទឹងរង់ចាំដំណឹងរបស់អ៊ែលឡាក្ដៅឆែវឡើង នេះមួយខែហើយគ្រាន់តែមនុស្សស្រីម្នាក់ក៏ពួកគេរកមិនឃើញដែរ។
តឹបៗ
សម្លេងស្បែកជើងបានបន្លឺឡើងមកហើយក៏គ្មានអ្នកណាក្រៅអ្នកស្រីសានធីណាដែរ។« កូនប្រសារកុំទាន់ខឹងអីណា៎ នេះម៉ាក់រកឃើញពីកន្លែងរបស់អ៊ែលឡាហើយ » សម្ដីរបស់គាត់បានធ្វើអោយលេនដូប្រញាប់ក្រលាសភ្នែកមកមើលគាត់ភ្លាមៗ។
« ប្រទេសកូរ៉េខាងត្បូង ខេត្តដេហ្គូ នេះរត់បានឆ្ងាយគួរសម » លេនដូបើកសំណុំឯកសារដែលម្ដាយក្មេកហុចអោយមើក ធ្មេញរបស់គេសង្រ្គឺតទាំងទោសៈ។
« ឯងចង់ធ្វើយ៉ាងម៉េចបន្ត ? » សំណួររបស់គាត់ធ្វើអោយលេនដូងាកមើលគាត់ទាំងភ្នែកក្រហមរងាល។
« ខ្ញុំនិងនាំនាងមកវិញ ម៉ាក់កុំបារម្ភ នាងជារបស់ខ្ញុំតែម្នាក់គត់ គ្មានអ្នកណាអាចយកនាងចេញពីលេនដូ ឆើរីឡាសបានទេ » នាយនិយាយដោយក្នុងចិត្តស្បថថានិងយកអ៊ែលឡាមកវិញ។
សម្ដីរបស់លេនដូធ្វើអោយអ្នកស្រីសានធីណាញញឹមឡើងមក ព្រោះគាត់ធ្វើនេះដោយបានផលប្រយោជន៍របស់គាត់ លេនដូបានផ្ដល់ប្រាក់អោយគាត់ទើបគាត់ដឹងគុណគេហើយសុខចិត្តកូនរបស់ខ្លួនឯង។
យប់ឡើង~
លេនដូបានអង្គុយក្នុងបន្ទប់ធ្វើការរបស់ខ្លួនហើយមើលទៅរូបអាពាហ៍ពិពាហ៍របស់ខ្លួននិងអ៊ែលឡា។« ហេតុអ្វីអូនចិត្តអាក្រក់ដាក់បងបែបនេះអ៊ែលឡា...បងក៏ស្រលាញ់អូនដែរ ហេតុអ្វីអូនមើលមិនឃើញបងដូច្នេះ ឬក៏មកពីទង្វើរបស់បង អូ! ទេនេះជាអ្វីដែលអូនចង់បានបងនិងធ្វើអោយបុរសដែលអូនស្រលាញ់លេងមានដង្ហើមដក...ហាសហា... » លេនដូខ្សឹកខ្សួលសុខៗក៏កញ្ច្រោលឡើងមកដូចជាមនុស្សឆ្កួត។
ផ្ទះលំហែដេហ្គូ
តុតុ
« ចាហ្វាយ...ចាហ្វាយ » ធេនបានគក់ទ្វារបន្ទប់របស់ចាហ្វាយយ៉ាងស្លន់ស្លោ។« មានការអីមែនទេធេន... » ស៊ូហ្កាមកបើកទ្វារទាំងមុីងមុឺង។
« គឺ..គឺលោកប្រុសធំ ទទួលមរណភាពហើយចាហ្វាយ » ធេននិយាយទាំងមិនហ៊ានក្រឡេកភ្នែកមើល ស៊ូហ្កាឡើយ។
ក្ដុក~
គ្រាន់តែឮបែបនេះភ្លាមនាយក៏គាំងមួយសន្ទុះនេះមានរឿងដល់ថ្នាក់និងផង។« ឯងលេងសើចទេ មែនទេ ប៉ាយើងម្ដេចនិងអាចបែបបនេះនៅ » ស៊ូហ្កាសួរធេនម្ដងទៀតទាំងក្តុកក្ដួលក្នុងចិត្ត សង្ឃឹមថាមិនមែនជាការពិត។
« ជាការពិតណា៎ ចាហ្វាយ អ្នកនាងយូទាក់ទងមកខ្ញុំនៅមុននេះ ទាន៎ »
YOU ARE READING
ឥទ្ធិពលស្នេហ៍
Romanceអូនតែងតែសួរបងថាតើបងនិងបោះបង់អូនទេ? ចម្លើយនោះប្រាកដជាអត់ហើយ អូនដឹងទេអ៊ែល បើទោះជាអូនធ្វើខុសដាក់បងរាប់ពាន់ដង ក៏បងមិនអាចចាកចេញពីអូនបានដែរ ហើយបងរឹតតែមិនអាចលើកដៃសម្លាប់មនុស្សស្រីដែលបងស្រលាញ់ខ្លាំងនោះទេ បងស្រលាញ់អូនអ៊ែល បងស្រលាញ់អូនរហូតដល់ដង្ហើមចុងក្រោយរបស...