ភាគទី ១៨ : ការពារ

2 1 0
                                    


« អ៊ែលឡា...អូនទ្រាំបន្តិចណា៎...បងនិងនាំអូនទៅមន្ទីរពេទ្យ » ស៊ូហ្កាព្យាយាមលើកបីរាងស្ដើងឡើងទាំងទៅក្នុងខ្លួននាយពេលនេះមានអារម្មណ៍ថាខ្សត់ណាស់ នាយមិនអាចបោះបង់ដូច្នេះទេ។

ក្រិក~ផាំង

« ហុឹក...យ៉ុន... » គ្រាប់កាំភ្លើងមួយគ្រាប់ទៀតបានបាញ់ទៅលើជើងរបស់ ស៊ូហ្កាដែលកំពុងបីនាងនោះ នាយត្រូវទន់ជង្គង់ដួល។

« លេនដូ...បានហើយ...នេះឯងឆ្កួតហើយមែនទេ? » វត្តមានរបស់លោកឆលរីឡាសបានបង្ហាញឡើងហើយចូលទៅឃាត់កូនគាត់។

« ខ្ញុំមិនបានឆ្កួតទេ...គឺពួកគេ...ហុឹស...ពួកគេបំផ្លាញ់ខ្ញុំ...នៅមាននាងទៀតនាងបានមើលរំលងក្ដីស្រលាញ់របស់ខ្ញុំ...ហុឹកៗ...អត់ទេ...ខ្ញុំមិនអោយពួកគេមានក្ដីសុខទេ...យ៉ាងណា...ខ្ញុំត្រូវតែយកជីវិតរបស់អាស៊ូហ្កាទៅជាមួយ » លេនដូគេបាត់បង់សតិ ហើយបានធ្វើអោយកំហឹងទោសៈរបស់គេគ្រប់គ្រង នាយបានយកកាំភ្លើងទៅតម្រង់ស៊ូហ្កាតែក៏ត្រូវបានអ៊ែលឡាចូលមករករងម្ដងទៀត។

នាងបានអោបនាយក្រាស់ពីក្រោយ គ្រាប់កាំភ្លើងទីពីរក៏បានទម្លុះទៅលើស្មាស្ដាំរបស់នាង។

« អ៊ែលឡា..អ៊ែលអូនកុំបិទភ្នែកអីណា៎...ពួកយើងនៅមានរឿងច្រើនទៀតដែលត្រូវធ្វើជាមួយគ្នា...បងសុំអង្វរណា៎...អ៊ែលឡា...ហុឹកៗ » ស៊ូហ្កាត្រកងកាយស្ដើងឡើងមកទាំងអារម្មណ៍ សោកសង្រេងនាងល្ងង់ណាស់ មិនគួរណានាងមករងជំនួសគេដល់ទៅពីរដងនោះទេ។

« កូនអ៊ែល...ហុឹក...អ៊ែល...ម៉ាក់សុំទោស... » អ្នកស្រីសានធីណាបានចូលមករកកូន គាត់មានអារម្មណ៍ថាដឹងខុស គាត់មិនគួរធ្វើដូច្នេះទេ បើគាត់មិនបានចូលដៃជាមួយលេនដូក៏កូនរបស់គាត់មិនទៅជាបែបនេះដែរ។

« លេងយើង...លេងទៅពួកឯងចង់ធ្វើអីយើង...លេង » លេនដូត្រូវបានក្រុមប៉ូលិសចូលមកឃាត់ខ្លួននាយ តែនាយនៅតែរឹងទទឹង។

« លោកត្រូវបានឃាត់ខ្លួនហើយ លេនដូ ឆើរីឡាស ពីបទដែលលោក ប្រហារទៅលើជីវិតមនុស្ស...លោកឆើរីឡាស....សូមលោកជួយសហការផង... » ប៉ូលិស

« យកគេទៅ...លោកប៉ូលិស...ខ្ញុំគ្មានកូនដូចជាគេទេ » លោកឆើរីឡាស បានបែរខ្នងដលរចេញហើយដលរចូលផ្ទះគាត់អស់សង្ឃឹមទៅលើកូនគាត់ណាស់។

ឥទ្ធិពលស្នេហ៍Where stories live. Discover now