នាយក្រាស់សម្លឹងមើលទៅកាន់នារីនៅចំពោះមុខទាំងចិត្តរបស់នាយច្របូកច្របល់បន្តិច។
« អេ...ពួកឯងស្គាល់គ្នាមែនទេ » ឆេសាឆ្កឹះដៃរាងស្ដើងសួរ។
« អឹម... » អ៊ែលឡាឆ្លើយទាំងមិនហ៊ានសម្លឹងមើលមុខរបស់ស៊ូហ្កាឡើយ។
« បើចឹងល្អហើយ មោះ...លោកហា៎ តើពួកខ្ញុំអាចសុំអង្គុយជាមួយដែរបានទេ » មេសាជាមនុស្សដែលចូលចិត្តបង្កើតទំនាក់ទំនងទើបនាងហ៊ានសុំនាយបែបនេះ។
« បាទ តាមសម្រួល » ស៊ូហ្កា ទាញកៅអីចេញហើយ ដាក់ខ្លួនអង្គុយទៅម្ខាង។
អ៊ែលឡានិងឆេសាក៏ដាក់បង្គុយទល់មុខនាយដោយអ៊ែលឡាជាអ្នកទល់មុខនិងនាងហើយឆេសាអង្គុយនៅផ្នែកម្ខាងទៀត។
« និយាយអ៊ីចឹងលោកឈ្មោះអីដែរ » ឆេសា
« ស៊ូហ្កា » គេនិយាយធម្មតាប៉ុន្តែភ្នែករបស់គេសម្លឹងមុខរបស់អ៊ែលឡាមិនឈប់ទេ។« អ៊ែល...ឯងមិននិយាយអីខ្លះទេមែនទេ » ឆេសាឃើញអ៊ែលហាក់ស្ងាត់មិនសូវនិយាយដូចមុន។
« អឺ...គឺ...យើងសុំទៅបន្ទប់ទឹកមួយភ្លែត » អ៊ែលឡា
បន្ទាប់ពីអ៊ែលឡាចេញទៅស៊ូហ្កាក៏មានសំណួរចង់សួរទៅកាន់ឆេសា។« តើខ្ញុំអាចសួរអ្នកនាងខ្លះពីអ៊ែលឡាបានទេ » ស៊ូហ្កា
« អូខេ សួរមកចុះ » ឆេសា
« តើអ្នកនាងដឹងទេថាហេតុអ្វីបានជាអ៊ែលឡាត្រូវរៀបការ » ស៊ូហ្កាខាំមាត់ស៊ូមុខក្រាស់សួរឆេសា« រឿងនខ្ញុំក៏មិសូវដឹងដែរ នាងមិនដែលប្រាប់ខ្ញុំទេ តែខ្ញុំគិតថាការរៀបការរបស់នាងនិងលេនដូចម្លែកណាស់ សុខៗក៏រៀបចំភ្លាមៗ ខ្ញុំដឹងត្រឹមថានៅក្រោយពេលរៀបការហើយ ទំនាក់ទំនងរបស់ពួកគេគឺមិនសូវស្និតដូចគូរស្វាមីភរិយាគេដទៃនោះទេ នៅមួយទៀតខ្ញុំ ពេលខ្លះខ្ញុំឃើញនៅលើកដៃនៅកញ្ចឹងករបស់អ៊ែលឡា ក្រហមតែងតែក្រហម ឲតែខ្ញុំសួរថាទាក់ទងនុងលេនដូទេ នាងតែងតែគ្រវីក្បាលហើយសម្រក់ទឹកភ្នែក ខ្ញុំថាលេនដូអាចនុងធ្វើបាបទៅលើរាងកាយរបស់នាង លោកគិតដូចខ្ញុំទេ » ឆេសានិយាយរៀបរាប់គ្រប់យ៉ាងដែលនាងបានដឹងប្រាប់ទៅស៊ូហ្កា នាងដឹងថានាងនិយាយដូចខ្វល់ខ្វាយពីជីវិតគូរគេ ប៉ុន្តែនេះអ៊ែលឡាជាមិត្តនាង នាងមិនអាចទ្រាំមើលបានទេ។
YOU ARE READING
ឥទ្ធិពលស្នេហ៍
Romansaអូនតែងតែសួរបងថាតើបងនិងបោះបង់អូនទេ? ចម្លើយនោះប្រាកដជាអត់ហើយ អូនដឹងទេអ៊ែល បើទោះជាអូនធ្វើខុសដាក់បងរាប់ពាន់ដង ក៏បងមិនអាចចាកចេញពីអូនបានដែរ ហើយបងរឹតតែមិនអាចលើកដៃសម្លាប់មនុស្សស្រីដែលបងស្រលាញ់ខ្លាំងនោះទេ បងស្រលាញ់អូនអ៊ែល បងស្រលាញ់អូនរហូតដល់ដង្ហើមចុងក្រោយរបស...