ភាគទី ១១ : តំណក់ឈាមរបស់ពួកគេ

6 2 0
                                    

មន្ទីរពេទ្យ~
« សុំសាច់ញាតិរង់ចាំខាងក្រៅសិន » យូណាបាននាំប៉ារបស់នាងមកដល់មន្ទីរពេទ្យទាំងទឹកមុខតក់ស្លុត មកដល់ភ្លាមគ្រូពេទ្យក៏អោយនាងរង់ចាំនៅខាងក្រៅ។

« ហុឹក...ម៉ែដោះ »
« មិនអីទេណា៎ អ្នកនាងតូច លោកម្ចាស់ច្បាស់ជាមិនកើតអីទេ » ម៉ែដោះបានចាប់ដៃយូណាយកមកអង្អែលថ្មមៗ គាត់ដឹងថានាងទទួលយករឿងនេះមិនបានទេ។

1 ម៉ោងក្រោយមក~
ទ្វារបន្ទប់ពេទ្យក៏លោតភ្លើងបៃតង ហើយនៅពេលនោះក្រុមគ្រូពេទ្យក៏បានចេញមកទាំងទឹកមុខពិបាកបរិយាយ។

« លោកគ្រូពេទ្យ...ប៉ារបស់ខ្ញុំគាត់យ៉ាងម៉េច-! » យូណាស្ទុះក្រោកទៅសួរគាត់ តែគាត់ក៏កាត់សម្ដីរបស់នាង។

« សូមអ្នកនាងមកតាមខ្ញុំ » គាត់បានដើរនាំមុខយូណាទៅក្នុងបន្ទប់ពិគ្រោះ។

ក្រិប~
« នេះគឺជាលទ្ធផល ដែលពួកយើងទទួលបាន នៅត្រង់កន្លែងនេះនៅក្នុងខួរក្បាលរបស់ប៉ាអ្នកនាងមានដុំសាច់មួយដែលវាកំពុងលូតលាស់យ៉ាងខ្លាំង ពួកយើងធ្លាប់បានពិភាក្សាជាមួយគាត់កាលពី ១ ឆ្នាំមុនរួចមកហើយនៅដុំសាច់មួយនេះតែគាត់តែងតែបដិសេធរហូតដល់វាកាន់តែកាចសាហាវទៅមួយកម្រិតទៀត » គ្រូពេទ្យបានចង្អុលទៅកាន់អេកូដែលថតជាប់ដុំសាច់របស់លោកមីន។

« ហុឹក...ពុទ្ធោប៉ា...ហេតុអ្វីក៏មានរឿងនេះកើតឡើង? លោកគ្រូពេទ្យចុះមានវិធីណា៎ ជួយប៉ាខ្ញុំបានទេ? » យូណាអាណិតប៉ារបស់នាងណាស់ នាងមិនអាចទទួលយកនៅរឿងមួយនេះបានទេ។

« មាន គឺមានហើយតែវាសម្រេចទៅលើអ្នកជម្ងឺ ថាគាត់ព្រមទទួលយកការវះកាត់នេះឬក៏អត់ » លោកគ្រូពេទ្យតឹងចិត្តឡើងមក កន្កងមកគាត់តែតែផ្ដល់យោបល់អោយលោកមីន តែគាត់តែងតែបដិសេធគាត់។

« ហុឹម...លោកគ្រូពេទ្យ...រឿងនេះទុកអោយខ្ញុំជាអ្នកនិយាយជាមួយគាត់ចុះ » យូណាក្រោកឈរឡើងហើយដើរទៅបន្ទប់សម្រាករបស់ប៉ានាង។

ផ្ទះលំហែដេហ្គូ~
ងាកមកមើលជ្រុងម្ខាងទៀតក៏ឃើញមានបុរសក្រមុំមួយគូរកំពុងកាន់ដៃគ្នាដើរទិញឥវ៉ាន់យ៉ាងរីករាយ ហើយក៏គ្មានអ្នកណាក្រៅពីស៊ូហ្កានិងអ៊ែលឡាឡើយ។

ឥទ្ធិពលស្នេហ៍Where stories live. Discover now