ផ្ដើមរឿង

25 3 0
                                    

ប្រទេសអាមេរិក រដ្ឋសាន់ហ្រ្វាន់សុីស្កូ
នៅក្នុងព្រះវិហារដែលពេលនេះសម្បូរទៅដោយភ្ញៀវកិត្តិយសជាច្រើនអ្នកបានចូលរួមដើម្បីអបអរសាទរទៅកូនកំលោះក្រមុំមួយគូរដែលត្រូវរៀបអាពាហ៍ពិពាហ៍នៅក្នុងថ្ងៃនេះ។

បន្ទប់រៀបចំខ្លួន~
« អ៊ែលឡា ! ញញឹមបន្ដិចទៅកូន » ម្ដាយរបស់កូនក្រមុំឃើញនាងមុខមិនរីកក៏ព្យាយាមធ្វើឲនាងញញឹម។

អ៊ែលឡា សានធីណា ជាឈ្មោះរបស់កូនក្រមុំ នាងត្រូវបានម្ដាយចាប់បង្ខំអោយរៀបការជាមួយបុរសដែលនាងមិនបានស្រលាញ់ ទាំងម្ដាយនាងដឹងហើយថានាងមានគូរគាប់ចិត្ត ប៉ុន្តែគាត់នៅតែចាប់បង្ខំនាង នៅគំរាមនាងទៀតថាបើនាងមិនរៀបការគាត់និងសម្លាប់គេម្នាក់នោះ។

« ម៉ាក់ ខ្ញុំមិនរៀបការតើបានទេ? » អ៊ែលឡានៅទទូចសុំម្ដាយ ទោះដឹងក្នុងចិត្តហើយថាគាត់និងបដិសេធ។

« ម៉ាក់បានសម្រេចចិត្តជាមួយលោក ណាត់ធ័រ ហើយដូច្នេះមិនអាចទេ ជឿលើការសម្រេចចិត្តរបស់ម៉ាក់ ម៉ាក់ដឹងថាឯងនៅស្រលាញ់អាក្មេងដឹកជញ្ជូនឥវ៉ាន់ម្នាក់នោះ ឯងកាត់ចិត្តទៅ គេគ្មានអីអស្ចារ្យហើយមិនអាចធ្វើអោយឯងមានក្ដីសុខឡើយ » អ្នកស្រីសានធីណាលើកឡើងបែបនេះ អាចថាមកពីវណ្ណៈក៏បានដែរ ការរៀបការមួយនេះប្រៀបដូចជា ធ្វើអោយក្រុមហ៊ុនរបស់គាត់ដែលរៀបក្ស័យធននោះអាចងើបឈរបានឡើងវិញ។

« ចា ម៉ាក់ » អ៊ែលឡាក៏អស់ពាក្យនិងនិយាយជាមួយម្ដាយ។

*សុំទោសយ៉ុន អូនមិនអាចថែរក្សាសន្យាជាមួយបង ហុឹកៗ ប៉ុន្តែក្ដីស្រឡាញ់របស់អូនចំពោះបងនៅតែដូចដើមគ្មានអ្នកណាអាចមកជំនួសកន្លែងបងបានឡើយ។

អ៊ែលឡាបានត្រឹមនិយាយក្នុងចិត្ត ទៅកាន់គូស្នេហ៍របស់ខ្លួន។

ថ្ងៃនេះនាងបានសន្យាជាមួយនាយថានិងទៅរកនាយប៉ុន្តែនាងបែរជាដើរចូលរោងការដោយមិនបានប្រាប់នាយជាមុនឡើយ ចុះបើនាយក្រាស់ដឹងថានាងនិងរៀបការនោះ តើនាយនិងធ្វើបែបណាបន្ត?

ជាយសមុទ្រ~
ងាកមកមើលនាយកម្លោះសង្ហារដែលឈរជះរាងនៅលើវាលខ្សាច់ ទម្រង់មុខវី ច្រមុះស្រួច បូករួមទាំងសក់សិតមានភ្លីយ៉ាងមានរបៀប បានសិតវែកទៅជំហៀង ចំណែកបរិយាកាសនៅជុំវិញនាយពេលនេះគឺសម្បូរទៅដោយផ្កាធូលីបពណ៌ស្វាយជាច្រើនតម្រៀបនៅជុំវិញ មើលក៏ដឹងថានៅពេលបន្តិចទៀតនាយនិងសុំគូស្នេហ៍របស់នាយរៀបការ។

ឥទ្ធិពលស្នេហ៍Where stories live. Discover now