ភាគទី ១៤ : ហួសហេតុ

5 2 0
                                    

« ខ្ញុំនិយាយការពិត នេះសហរីពុតត្បុតដូចជាគាត់មិនសមនិងបងទេ-!» ផាច់~
យូណាមិនទាន់និយាយចប់ក៏ត្រូវបានស៊ូហ្កាវាត់មួយដៃទៅលើមុខរបស់នាង ធ្វើអោយនាងត្រូវងាកទៅម្ខាងដោយសារកម្លាំងដៃរបស់នាយ។

« ឯងហួសហេតុពេកហើយណា៎ យ៉ាងណាអ៊ែលឡាក៏ជិតក្លាយជាបងថ្លៃឯង
ដែរ » ស៊ូហ្កាមិនអាចទ្រាំស្ដាប់អ្នកជាប្អូននិយាយមាក់ងាយមនុស្សស្រីដែលនាយស្រលាញ់បានឡើយ។

« ហុឹក...បងហ៊ានទះខ្ញុំដោយសារអ្នកដទៃមែនទេ...ហុឹក...ខ្ញុំស្អប់នាង... ផាច់~ » យូណាយកដៃក្ដោបថ្ពាល់របស់នាងហើយ ចិត្តគុំគួននាងចំពោះអ៊ែលឡាក៏កាន់តែខ្លាំង នាងមិនអាចទប់កំហឹងរបស់ខ្លួនបានក៏ចូលទៅវាយអ៊ែលឡា។

« អូយ...យ៉ុន » អ៊ែលឡានាងមិនអាចទប់ខ្លួនគាត់ហើយក៏បានដួលអុកគូថនៅលើដី។

គ្រាន់តែកាយស្ដើងដួលភ្លាម ទឹកក្រហមជាច្រើនបានហូរចេញពីជើងរបស់នាងធ្វើអោយស៊ូហ្កា ត្រូវបើកភ្នែកធំៗមើលមកអ៊ែលឡា។

« បងអ៊ែល...» យូណាឧទានហៅឈ្មោះអ៊ែលឡាតិចៗ ពេលនេះនាងក៏មានអារម្មណ៍ថាខុសដែលគ្រប់គ្រងខ្លួនឯងមិនបាន។

« អ៊ែលឡា...អូនយ៉ាងម៉េចហើយ...អ៊ែល..ធេនឆាប់បើកឡានទៅពេទ្យភ្លាម » ស៊ូហ្កាបីរាងស្ដើងដែលសន្លប់លេងមាត់នោះឡើងទាំងព្រួយបារម្ភខ្លាចនាងមានរឿងអីកើតឡើង។

« បងយ៉ុន...ខ្ញុំ...សូមទោស » យូណាចាប់ដៃបងប្រុសឃាត់ដំណើរគេ។

« បងមិនទទួលពាក្យសុំទិសរបស់ឯងទេ...អ្នកដែលឯងគួរសុំទោសគឺអ៊ែលឡា...ប្រសិនបើកូនរបស់បងមានរឿងអីនោះឯងត្រៀមខ្លួនទៅ! » ថានាយចិត្តដាច់ក៏បាន តែនាយធ្វើមានហេតុផលចង់អោយប្អូននាយដឹងកំហុសរបស់ខ្លួន។

« ហុឹក...ម៉ែដោះ បងយ៉ុនអាចស្អប់ខ្ញុំដែលទេ...មុននេះខ្ញុំគ្មានចេតនាទេ » យូណាទ្រហោយអោបទ្រូងរបស់ម៉ែដោះ នាងអន់ចិត្តនិងបងប្រុសរបស់នាងណាស់ តែគាត់ធ្វើត្រូវហើយ ព្រោះមកពីមុននេះនាងមិនអាចទប់កំហឹងទើបមានរឿងនេះកើតឡើងបាន។

« មិនអីទេ អ្នកនាងតូច ខ្ញុំនៅខាងអ្នកនាងណា៎ » ម៉ែដោះអង្អែលក្បាលយូណាថ្នមៗ គាត់ដឹងថាយូណាមិនមានចេតនាទេ។

ភូមិគ្រឹះឆើរីឡាស~

« ពិតទេដែលថាពួកគេ ត្រឡប់មកវិញហើយ » លេនដូមើលទៅកូនចៅរបស់ខ្លួន ដែលបានរាយការណ៍ពីដំណឹងរបស់អ៊ែលឡានុងស៊ូហ្កា។

« ពិតចាហ្វាយ...ពេលនេះកូនចៅរបស់យើងរាយការណ៍មកថាពួកគេកំពុងនៅមន្ទីរពេទ្យទាន៎ » កូនចៅជំនិតរបស់នាយប្រាប់នៅអ្វីដែលនាយបានដឹង។

« ហុឹម...រៀបចំកម្លាំងទៅយើងទៅនាំ អ៊ែលឡាមកវិ-! » មេនដូប្រាប់ទៅកូនចៅតែពាក្យសម្ដីរបស់នាយក៏ត្រូវអាក់ព្រោះតែ ណាន់ដានាងបានចូលមក។

« ណាន់ដា! នាងមកធ្វើអី » លេនដូសម្កឹងមុខនាងដោយការមិនពេញចិត្ត។

« ចាហ្វាយ..គឺ.. » ណាន់ដាមើលទៅកូនចៅរបស់លេនដូ នាយមើលទៅគេទងមានអារម្មណ៍ថាទើសទាល់។

« ឯងចេញទៅសិនទៅ... » លេនដូបញ្ជាកូនចៅរបស់ខ្លួនអោយចេញទៅសិន។

« មានអីឆាប់និយាយមក យើងមានការងារចាំបាច់ត្រូវធ្វើទៀត » លេនដូ

ក្រិប~

ណាន់ដាបានទម្លាក់ឧបករណ៍ម្យ៉ាងនៅលើតុរបស់លេនដូ។

លេនដូឃើញវាក៏បាយកមកកាន់ហើយនាយក៏ច្បាស់ក្នុងចិត្តដូចគ្នាថាជាប្រដាប់ពិនិត្យផ្ទៃពោះ។

« ខ្ញុំមានកូនហើយចៅហ្វាយ...គឺ ១សប្ដាហ៍ហើយ » ណាន់ថានិយាយទាំងមិនហ៊ានសម្លឹងមុខរបស់គេឡើយ។

« យកគេចេញទៅ នាងក៏ដឹងថាយើងនិងនាងធ្វើរឿងនោះគ្រាន់តែសប្បាយប៉ុណ្ណោះ» លេនដូមានការមិនពេញចិត្តនិងវត្តមានរបស់ក្មេងម្នាក់នេះទេ ព្រោះគេមិនបានកើតនៅក្នុងផ្ទៃរបស់មនុស្សដែលនាយស្រលាញ់ទេ អ្នកដែលអាចក្លាយជាម្ដាយរបស់កូនគេបានមានតែអ៊ែលឡាប៉ុណ្ណោះ។

« ចាហ្វាយ...ចាហ្វាងដាច់ចិត្តពេកហើយ ខ្ញុំមិនអាចធ្វើបានទេ...សុំអង្វរចាហ្វាយកុំអោយខ្ញុំយកកូនចេញអី » ចិត្តជាម្ដាយទោះជាយ៉ាងណាក៏ស្រលាញ់កូនរបស់ខ្លួនដែរ។

« នាងគិតមើលទៅ យើងមានការចេញក្រៅហើយ » លេនដូ មិនស្ដាប់ហេតុផលរបស់នាងទេ គេបានក្រោកចេញហើយដើរចេញទៅដោយមិនស្រណោះអ្វីបន្តិចឡើយ។

« ចាហ្វាយ...សុំអង្វរកុំទៅអី..ខ្ញុំដឹងថាចាហ្វាយចង់ទៅរកអ្នកនាងអ៊ែល អ្នកនាងអ៊ែលមានលោកស៊ូហ្កាហើយ ហេតុអ្វីចាហ្វាយនៅចង់ទៅរកគាត់ទៀត...ហុឹក » ណាន់ដារត់មករកនាយរហូតមកដល់ កាំជណ្ដើរនាយបានអោបនាយពីក្រោយ។

« នាងមិនយល់ទេ...ណាន់ដា » លេនដូបានទាញដៃនាងចេញរួចក៏ចុះទៅ។

« អត់ទេ...ចាហ្វាយកុំទៅអី...អ្ហាយ-! »

ឥទ្ធិពលស្នេហ៍Where stories live. Discover now