ភាគ8

147 25 3
                                    




     បន្ទាប់ពីចេញពីរៀនការីណាក៏ដើរម្នាក់ឯង តែចែកដន្យក៏ជួបនឹងវិនធើ ពេលបានឃើញវិនគរក៏ត្រេកអរ តែក៏មានអារម្មណ៍អន់ចិត្ត នៅពេលឃើញវិននៅជាមួយបុរសសង្ហាម្នាក់ បើតាមសម្លៀកបំពាក់របស់គេគឺមិនមែនជាសិស្សសាលាទេបែបជា ceo បែបហ្នឹងឯង ហើយបុរសម្នាក់នោះក៏បានចាប់ដៃវិនមកកាន់ដូចស្និតស្នាលនិងគ្នាខ្លាំងចឹង ។ ចំណែកវិនធើក៏បានឃើញការីណាដូចគ្នា ថែមទាំងបានសម្លឹងមើលគ្នាបន្តិចដែរ តែវិនក៏បានបែរទៅនិយាយស្និតស្នាលនិងកាន់ដៃបុរសម្នាក់នោះទាំងញញឹមផ្អែមល្ហែមទៀតផង ដែលធ្វើឱ្យគេឃើញហើយអត់ទ្រាំមិនបានចង់តែទៅចាប់បំបែកឱ្យឆ្ងាយពីគ្នាទេ តែគេក៏គ្មានសិទ្ធិសូម្បីតែសិទ្ធិជាជាមិត្តក៏គ្មានផង ។

" អ៎...សុំទោសផងដែលមករំខាន " ដោយវិនធើនិងបុរសសង្ហាម្នាក់នោះគឺឈរនៅត្រង់ផ្លូវដែលការីណាត្រូវដើរកាត់ ម្យ៉ាងទៀតគេក៏អាចដើរផ្លូវវាងផ្សេងបានដែរ តែគេមិនដើរ ព្រោះកំពុងតែមិនពេញចិត្តដែលឃើញវិននៅជាមួយអ្នកផ្សេង។

" មិនអីទេពួកយើងកំពុងតែទៅល្មម មែនទេជេគ ថ្ងៃនេះមកទទួលអូនមែនទេ អ៎..ចឹងយើងទៅញ៉ាំបាយជាមួយគ្នាទៅល្អទេ " តាមពិតបុរសម្នាក់នោះគឺជាសាន់ ជេគដែលមកទទួលវិនចេញពីសាលា។ វិនមិនត្រឹមតែនិយាយទេនៅយកដៃទៅ ច្បិចថ្ពាល់ជេគ ធ្វើឲ្យអ្នកកំលោះអៀនឡើងថ្ពាល់ក្រហម ។

" លើសពីនេះក៏បានដែរឱ្យតែវិនចូលចិត្ត អញ្ចឹងយើងឆាប់ទៅភ្លាមទៅ " ថារួចអ្នកទាំងពីរក៏បណ្ដើរគ្នាចូលឡានបាត់នៅតែអ្នកខ្លះដែលនៅឈរធ្វើមុខដូចកូនឆ្មាដែលគេបោះបង់ចោល។

ការីណា​មានអារម្មណ៍ឈឺចាប់ក្នុងទ្រូងខាងឆ្វេងជាខ្លាំងហើយក៏មានសំនួរជាច្រើនកំពុងតែផុសនៅក្នុងចិត្តរបស់គេ តើវិនឈប់មានអារម្មណ៍ស្រលាញ់គេហើយឬ តើគេអាចសារភាពទៅកាន់វិនបានទេបើពេលនេះនាងមានអ្នកផ្សេងទៅហើយ គេល្ងង់ខ្លួនឯងដែលធ្វើឱ្យបាត់បង់វិនទៅ មកដឹងអារម្មណ៍ខ្លួនឯងពេលនេះក៏ហួសពេល។
បន្ទាប់ពីគិតហើយទឹកភ្នែករបស់ការីណាក៏ស្រក់មកមួយដំណក់ដែលធ្វើអោយគេដឹងពីអារម្មណ៍វិននៅថ្ងៃនោះ ថ្ងៃដែលគេមិនបានដឹងពីអារម្មណ៍ខ្លួនឯង ហើយគេក៏បានដើរទៅកាន់ចំណតឡានក្រុងទាំងអារម្មណ៍ខូចចិត្តផងដែរ។

You've reached the end of published parts.

⏰ Last updated: Nov 08 ⏰

Add this story to your Library to get notified about new parts!

Love  forever <<jiminjeong​>>Where stories live. Discover now