ភាគទី០៦

8 1 0
                                    

ម្ចាស់ស្នេហ៍គ្រាដំបូង
| ភាគទី០៦ ~ ភាពចៃដន្យ |

«ពួកយើងទាក់ទងគ្នាទៅ!!»
«...??»
«អឺ...យើ..យើងចង់បានន័យថា ឯងជួយធ្វើជាសង្សារក្លែងក្លាយរបស់យើងរយៈពេល៦ខែ ប៉ុន្តែយើងនឹងឱ្យប្រាក់ខែដល់ឯង មួយខែ៣០មុឺនរៀល យ៉ាងម៉េចដែរ??»
«កុំអាងខ្លួនឯងមានលុយ ចេះតែយកលុយមកប្រើ!!»
«៤០មុឺនរៀល?»
«អត់»
«៥០?»
«អត់»
«ឥឡូវ ៦០មុឺនរៀល!!»
«ហេតុអ្វីក៏ខ្ញុំត្រូវជួយលោកដែរ?»
«ថ្ងៃនោះកុសលក៏បានឃើញទិដ្ឋភាពនោះដែរគឺ មណីនាថ សង្សារចាស់របស់ខ្ញុំ នាងនៅតាមខ្ញុំរហូត ទើបខ្ញុំជ្រុលមាត់ថាខ្ញុំមានសង្សារហើយ តែការពិតគ្មានទេ!! យ៉ាងម៉េចឯងគិតមើលទៅ គ្រាន់តែសម្តែងធ្វើសង្សាររបស់យើង យើងនឹងឱ្យប្រាក់ខែដល់ឯង មណីនាថឈប់មករវីរវល់នឹងយើង ចំណែកឯងក៏បានលុយទៀត ឃើញទេ? ងាយៗ»
«វា...មិនងាយស្រួលអញ្ចឹងទេ!!» កុសលសម្លឹងបង្ហាញថាមិនយល់ព្រមជាមួយសំណើររបស់គេ តែប្រយោគបន្ទាប់របស់សក្តាជាអ្នកបង្អាក់ចិត្តចង់តវ៉ា។
«ទុកពេលឱ្យមួយអាទិត្យ អាទិត្យក្រោយបងនឹងមកយកចម្លើយពីអូនហើយណា ជួបគ្នាពេលក្រោយ អូនសម្លាញ់!!»
ក្ដុក!
«ខក់ៗ...» អ្នកដែលទទួលស្តាប់រឿងពីដើមរហូតដល់ចប់ ក៏ស្រាប់តែឈ្លក់ទឹក ហើយក្អកខ្លាំងៗបណ្ដាលឱ្យចន្ទរង្សីដែលអង្គុយក្បែរស្ទុះទៅស្ទាបខ្នងឲ្យស្រាលៗ។
«យើង...មិនអីទេៗ!!» កុសាវត្តីគ្រវីដៃឆ្វេងស្ដាំ យកកែវតែជ្រក់ក្រូចឆ្មាទឹកកកទុកកន្លែងដើមវិញនិងនឹកហួសចិត្តរឿងដែលកុសលបាននិយាយឱ្យនាងនិងចន្ទរង្សីស្តាប់មុននេះ។
នេះលេងសុទ្ធតែហៅអូនសម្លាញ់អញ្ចឹងផងឬ..!!!
«Summer Kiss cake បានហើយ!!» សំឡេងគ្រលរផ្អែមរន្ទឺឡើង ចង្វាក់មនុស្សប្រុសរាងខ្ពស់មាំទាំស្លៀកពាក់សាមញ្ញៗមានអាវអៀមពណ៌ត្នោតពាក់ពីលើដើរកាន់ចានដែលមានខេកបីចំណិតមកដាក់លើតុជ្រុងដែលមានកុសល កុសាវត្តីនិងចន្ទរង្សីកំពុងអង្គុយនិយាយគ្នានៅហាងជាន់ខាងលើដែលស្ងប់ស្ងាត់ជាងជាន់ខាងក្រោយ ងាយស្រួលឱ្យពួកគេពិភាក្សាគ្នាបណ្តើរគយគន់ទេសភាពនិងស្រូបខ្យល់អាកាសបណ្តើរ។
កុសាវត្តីស្ថិតនៅក្នុងសម្លៀកបំពាក់អាវមានមួកឬហៅថាហ៊ូតឌីពណ៌ទឹកដោះគោ (beige hoodie)និងសំពត់ភ្លីសេវែងត្រឹមពាក់កណ្តាលកំភួនជើង (plaeated skirt) ស្បែកជើងប៉ាត់តាពណ៌ខ្មៅ សក់ខ្លីត្រឹមស្មាមានlayersទម្លាក់។
«អរគុណហើយ វិបុត្រ!!» កុសាវត្តីញញឹមដាក់អ្នកធ្វើនំប្រចាំហាងCoffee Leaf ហើយគេបានត្រឹមងក់ក្បាលញញឹម រួចដើរចុះទៅក្រោយបាត់ទៅ ទុកឱ្យអ្នកទាំងបីនៅនិយាយបន្ត។
ធី វិបុត្រ ក៏ជាមិត្តដែលរៀនជាមួយកុសាវត្តីកាលនៅអនុវិទ្យាល័យដូចគ្នា ដោយឃើញថាវិបុត្រខ្វះខាតថវិកាផ្គត់ផ្គង់គ្រួសារនិងបានដឹងពីចំណង់ចំណូលចិត្ត ព្រមទាំងជំនាញខាងផ្នែកធ្វើនំរបស់គេខ្លះៗ ទើបកុសាវត្តីក៏បបួលគេឱ្យមកធ្វើការនៅហាងនៅទីនេះ សំខាន់ថ្វីដៃធ្វើនំរបស់វិបុត្រគឺ ឆ្ងាញ់!! សាច់នំទន់ល្មើយតែម្តង។
នាងទាញចានខេកមកមើលសឹងទាំងលេបទឹកមាត់ក្អឹកៗ ការតុបតែងគួរឱ្យស្រឡាញ់ មិនថាមើលពីខាងណាគឺគួរឱ្យចង់ញ៊ាំទាំងអស់និង ពេលថតរូបហើយកុសាវត្តីក៏ដាក់ទូរស័ព្ទចុះ មុននឹងយកស្លាបព្រាដួសខេកញ៊ាំ ដោយមិនភ្លេចសួរនាំកុសលដែលអង្គុយទល់មុខកំពុងនៅទ្រចង្កាខ្ជឹបមាត់ចូលគ្នាដោយទាល់តម្រិះ។
«ឯងគិតធ្វើយ៉ាងម៉េចបន្ត?»
«យើងក៏មិនដឹងដូចគ្នា!!» កុសលបានតែគ្រវីក្បាលនិងយកកាហ្វេទឹកដោះគោទឹកកកមកផឹក
«កុសល តាមដែលខ្ញុំមើលទៅ សក្តាក៏មិនសមជាមនុស្សអាក្រក់នោះដែរ កាលពីប៉ុន្មានថ្ងៃមុន ខ្ញុំទើបតែជួបគេជាមួយវត្តីនៅខាងមុខកង់ទីន ថ្វីត្បិតថាគេមាត់រអិលមែន ប៉ុន្តែមើលទៅគេជាស្មោះត្រង់ ប្រសិនបើគេពឹងឯងឱ្យជួយអញ្ចឹងហើយឯងមិនសាកល្បងជួយគេទៅ ណាមួយវាក៏ខាតបង់អីដែរ ឯងថែមទាំងបានលុយទៀតមិនអញ្ចឹង គ្រាន់តែមានចំណុចលំបាកដែរ គឺឯងត្រូវប្រឈមនឹងទិដ្ឋភាពក្រខ្សែភ្នែកនិងការគិតរបស់អ្នកដទៃមើលមកឯងនិងគេដែលស្រឡាញ់ភេទដូចគ្នា ប៉ុន្តែបើតាមខ្ញុំគិត សម័យនេះហើយ ការមានដៃគូជាភេទដូចគ្នាមិនមែនចោតជាបញ្ហាទៀតទេ អញ្ចឹងហេតុអ្វីឯងមិនសាកល្បងក៍មើល? ខ្ញុំគ្រាន់តែផ្តល់យោបល់ឱ្យកុសលទេ អូខេឬក៏អត់ ផ្តល់សិទ្ធិទុកឱ្យឯងសម្រេចដោយខ្លួនឯងចុះ!!» ចន្ទរង្សីដែលស្ថិតនៅក្នុងសម្លៀកបំពាក់អាវពណ៌ស (white tank top) ជាមួយខោក្រណាត់ពណ៌ខ្មៅបន្ថែមអាវក្រណាត់សដៃវែងពាក់ពីលើ ជាមួយស្បែកជើងប៉ាតតាពណ៌ប្រផេះ សក់វែងត្រូវលើកបួងទាបជាមួយចំណងសក់រូបផ្កាពណ៌ខ្មៅ (messy low bun hairstyle)។ នាងនៅអង្គុយផឹកតែបៃតងក្តៅៗ ស្ងាត់មាត់មួយសន្ទុះធំ ក៏និយាយឡើងធ្វើឱ្យអ្នកទាំងពីរសម្លឹងទៅកាន់ចន្ទរង្សីជាគោលដៅតែមួយព្រមទាំងចាំស្តាប់ទាំងចំហមាត់ សឹងតែអត់
នឹងដកដង្ហើមទៅហើយ ជាពិសេសចន្ទរង្សីនិយាយត្រង់ចំណុចគួរឱ្យចាប់អារម្មណ៍ដោយភាពប្រាកដប្រជា មិននឹកស្មានថាមនុស្សមិនសូវមាត់សូវកដូចចន្ទរង្សីពូកែផ្តល់យោបល់ដល់ថ្នាក់ហ្នឹង។
«ហឹម យើងនឹងយកយោបល់របស់ឯងទៅគិត អរគុណច្រើនរង្សី!!»
«មិនអីទេ!! បើមានរឿងអីឱ្យជួយ ខ្ញុំក៏រីករាយនឹងផ្តល់យោបល់ឱ្យកុសលដូចគ្នា!!»
«គំនិតរបស់រង្សីក៏ល្អម្យ៉ាងដែរ!! តែគិតៗទៅ ទោះបីសក្តាមើលទៅមាត់ច្រើនសម្តីផ្អែមមែន ប៉ុន្តែគេមិនសមជាមនុស្សលាក់ពុតនោះទេ!!» កុសាវត្តីដែលកំពុងញាំខេកបណ្តើរនិយាយបន្ទរពីក្រោយបណ្តើរ ព្រមទាំងធ្វើមុខរវើរវាយ ឃើញដូច្នេះកុសលក៏គ្រវីក្បាលតែម្តង។
«មិនមែនតែគេម្នាក់ដែលឯងឃើញថាជាមនុស្សល្អនោះទេ ឯងឃើញមនុស្សទាំងឡាយទាំងពួងនៅលើផែនដីមួយនេះក្នុងផ្លូវល្អគ្រប់តែគ្នាហ្នឹង!!» កុសលអត់មិនបានក៏ឆ្លៀតចម្អកកុសាវត្តីលេង តែវាជាការពិត ព្រោះតែអត្តចរិតនិងទឹកមុខមិនដឹងខ្យល់របស់កុសាវត្តីធ្វើឲ្យគេមិនចង់ជឿថាមានមនុស្សស្រីបែបនេះនៅសេសសល់ ដែលតែងតែមើលពិភពលោកក្នុងផ្លូវល្អស្រស់បំព្រងអីបែបនេះ ដរាប ទោះបីជាផែនដីមួយនេះវាប្រែជាអាប់អួរយ៉ាងណាក៏ដោយ។
«មិនមែនមនុស្សទាំងអស់សុទ្ធតែអាក្រក់គ្រប់គ្នានោះ យ៉ាងហោចណាស់ក៏មានមនុស្សល្អខ្លះដែរមិនចឹង!!»
«ជឿស្លាប់ហើយ!!» កុសលច្រឹមភ្នែក ទឹកមុខបង្ហាញច្បាស់ថាមិនជឿអីបន្តិច ណ្ណើយៗជាមិត្តសម្លាញ់នឹងគ្នាហើយ ចេះតែអឺអើខ្លះដែរទៅ ចំណែកឯចន្ទរង្សីក៏សើចតិចៗព្រោះមិត្តគេទាំងពីរតែងចម្អន់គ្នាមិនដាច់សូរសោះ។
វត្តមានព្រះអាទិត្យលិចសន្សឹមបន្តិចម្តងៗរហូតបន្សល់តែភាពងងឹតនិងមានត្រឹមពន្លឺបញ្ចាំងចេញមកពីអំពូលភ្លើងតាមផ្លូវ យប់យន់ឈានចូលមកដល់ ចរាចរណ៍នៅលើដងវិថីក៏កាន់តែមមាញឹក បើក្រលេកទៅខាងក្នុងហាង Coffee Leaf វិញ។ កុសលនៅធ្វើការបន្ត ចំណែកឯកុសាវត្តីនិងចន្ទរង្សីក៏លាគ្នា រួចបំបែកផ្លូវគ្នាដោយផ្លូវទៅផ្ទះរបស់ពួកនាងគឺខុសគ្នា។ ដំបូងឡើយចន្ទរង្សីស្នើខ្លួនជិះម៉ូតូជូនកុសាវត្តីទៅបន្ទប់ជួល ដោយសារឃើញថាម៉ោង៧ទៅ
ហើយ ណាមួយក៏មេឃក៏ងងឹតដូចគ្នា ប៉ុន្តែត្រូវកុសាវត្តីបដិសេធថាមិនអីទេ បន្ទប់ជួលរបស់នាងនៅមិនឆ្ងាយពីហាងកាហ្វេមួយនេះមិនប៉ុន្មាននោះ ដើរតែផ្លូវលំហើយដល់បន្ទប់ជួលនាងហើយ រង្សីក៏យល់ព្រមនឹងសំណើរវត្តីដែលមិនព្រមឱ្យខ្លួនជូនទៅផ្ទះទាំងមិនអស់ចិត្ត។
«សុវត្ថិភាពតាមផ្លូវណា!»
តឹប!! តឹប!!
កុសាវត្តីដើរដោយជំហានវែងៗនិងលឿនៗនៅតាមចិញ្ចើមផ្លូវថ្មើរជើងដែលកំពុងមានមនុស្សដើរកកកុញជាច្រើននាទីមកហើយតែម្នាក់ឯង ព្រមទាំងជ្រោងដៃក្នុងហោប៉ៅអាវhoodieទាំងសង
ខាង។
ពឹប!!
«សុំទោស!!» កំឡុងពេលដើរនៅតាមផ្លូវកុសាវត្តីបែរជាបុកនរណាម្នាក់ រួចក៏រហ័សសុំទោស តែពេលឃើញអ្នកខាងមុខនៅស្ងៀមដូចដើម នាងក៏ងើបមើលមុខ។
«លោក!!»
«....» សិរីសត្យាស្ថិតនៅក្នុងសម្លៀកបំពាក់អាវយឺតខ្មៅជាមួយខោជើងវែងពណ៌ខ្មៅលាយប្រផេះ (black oversized shirt & black fade baggy jean) មានអាវជេកឃីតខ្មៅគ្រងពីលើ ស្ពាយកាបូបខ្មៅ (canvas shoulder bag) ជាមួយស្បែកជើងប៉ាត់តាពណ៌សផងដែរ។ ត្រឹមតែឃើញមុខ កំហឹងក៏ឆេះឆួលទៅហើយ ទើបនាងប្ដូរក្រខ្សែភ្នែកអមិត្តសម្លឹងគេ ហើយក៏គិតប្រុងដើរចេញ តែសត្យាបែរជាចាប់ដៃនាងជាប់។
«លែង!!»
«មកខាងនេះ!!» មិនចាំឱ្យកុសាវត្តីយល់ស្ថានការណ៍នោះទេ សត្យាក៏អូសដៃនាងក្រមុំរត់ចេញពីទីនោះយ៉ាងរហ័ស ខណៈដែលឮសម្លេងរត់កំពុងបន្លឺឡើងតាមពីខាងក្រោយខ្នងពួកគេទាំងពីរ ជាអ្នកណា កុសាវត្តីក៏មិនដឹងដូចគ្នា។
«នែ!!»
«ពួកឯង តាមទៅ!! តាមចាប់វាអោយបាន!!» រាងក្រាស់មាំទាំដែលអាចដៅបានថាជាមេក្លោង គេបញ្ជាទៅកូនចៅដែលមកជាមួយដោយសម្លេងរឹងកំព្រឹស។ មិនចាំយូរទើបកូនចៅទាំងនោះក៏បោះជំហានវែងៗទៅតាមពីក្រោយកម្លោះក្រមុំទាំងពីរយ៉ាងប្រញាប់ប្រញាល់។
តឹប!! តឹប!!! សម្លេងរត់ទង្គិចលើបេតុងបន្លឺឡើងមិនថមថយ កើតឡើងពីពួកប្រុសៗជើងកាងមួយក្រុមនិងមនុស្សប្រុសស្រីពីរម្នាក់ដែលពួកគេទាំងពីរនាក់រត់បែបប្រញាប់ប្រញាល់រហូតសឹងតែអស់ខ្យល់រៀងៗខ្លួនតែពួកអស់នោះនៅតាមពួកគេមិនព្រមឈប់នោះឡើយទើបបណ្ដាលអោយគេនិងនាងត្រូវប្រឹងជះកម្លាំងរត់អស់ទំហឹងទៅមុខបន្តទៀតដោយគ្មានទិសដៅរហូតដល់ផ្លូវធំដែលជាកន្លែងអ៊ូអរសម្បូរទៅមនុស្សម្នាដើរដែលហេតុការណ៍ធ្វើឱ្យផ្អើលអស់មនុស្សជាច្រើនដែលនៅជុំវិញ។ ពួកគេប្រជៀតទៅក្នុងហ្វូងហាក់ជាហេតុការណ៍រន្ធត់វាយប្រហារមួយនៅក្នុងរឿងភាគយ៉ាងអញ្ចឹង។
ពួកគេតាមកាន់តែគៀកហើយ ហេតុអីរត់លឿនដល់ថ្នាក់នេះ ជាកីឡាកររត់ម៉ារ៉ាតុងប្រចាំឆ្នាំឬយ៉ាងម៉េច...?
«ហេ៎ វាទៅខាងនោះហើយ!!» សម្លេងគ្រលរគួរឱ្យខ្លាចស្រែកពីក្រោយធ្វើឱ្យគេនិងនាងរត់កាន់តែលឿនរហូតមិនបានដាក់គោលដៅទាំងដែលកុសាវត្តីមើលអ្វីមិនឃើញសោះ ទើបនាងជ្រុលទៅបុកមនុស្សជាច្រើននាក់ទាំងដែលវិលមុខតិចតួច ព្រោះតែគេម្នាក់នោះជាអ្នកកាន់ដៃ ហើយនាំផ្លូវ ទើបនាងបានត្រឹមរត់តាមតែប៉ុណ្ណោះ ព្រមទាំងងាកមើលក្រោយជាចង្វាក់ដោយភាពភ័យខ្លាច។
«ហ្ហឹក...!!!» នាងក្រមុំដកដង្ហើមស្ទើរមិនដល់គ្នា ព្រោះខំរត់គេចពីមនុស្សប្រុសមួយក្រុមមកជាច្រើននាទីរហូតមកដល់ច្រកផ្លូវលំ មុននឹងបត់ទៅច្រកតូចបាត់ ប្រាសចាកមនុស្សទៅហើយ វាកាន់តែក្លាយជាឱកាសឱ្យពួកនោះតាមកាន់តែគៀក។
ដឹប!
«អ៊ុប!!» រាងកាយរបស់កុសាវត្តីត្រូវទាញដោយដៃរឹងមាំរបស់គេម្នាក់នោះយ៉ាងលឿនទាំងដែលនាងមិនបានត្រៀមខ្លួន មុនចូលទៅច្រកតូចចង្អៀតមួយដោយមិនអោយពួកនោះសង្ស័យឬមកទាន់ឃើញសូម្បីតែបន្តិចឡើយ។
«លោក ហ្ហឹក!!!» បបូរមាត់ស្តើងរៀបនឹងហាមាត់ស្រដីឡើងមកទៅហើយតែក៏ស្ងាត់ទៅវិញ ពេលត្រូវម្រាមដៃចង្អុលរបស់សត្យាយកទៅដាក់ត្រង់បបូរមាត់របស់នាងបំណងចង់បង្ហាញថាអោយនាងស្ងាត់។
«ស្ងាត់មាត់!!» សម្លេងរបស់គេបន្លឺនៅលើក្បាលរបស់នាងបញ្ជាដោយសម្លេងកាច។
ពឹប! រាងកាយរបស់វត្តីត្រូវបានទាញមួយទំហឹងឱ្យជ្រមិលទៅបុកនឹងផែនទ្រូងរឹងមាំរបស់គេបែបមិនឱ្យសញ្ញាតាមដោយផ្ទៃមុខសង្ហាឱ្យមកជិតក្នុងគម្លាតដ៏ជិតក្នុងមួយពព្រិចភ្នែក។ កុសាវត្តីព្យាយាមរើខ្លួនចេញ តែកន្លែងដែលពួកគេឈរពួនវាចង្អៀតសម្រាប់មនុស្សពីរនាក់ ពេលនោះហើយដែលនាងបានឮសំលេងបេះដូងរបស់គេលោតញាប់ ព្រមជាមួយក្លិនទឹកអប់ក្រអូបប្រហើរបែបមនុស្សប្រុសនោះក៏កាន់តែធ្វើឱ្យនាងចង់ប្រកែក ប៉ុន្តែបញ្ហាស្ថិតត្រង់ថារាងកាយនាងកំពុងតែរឹងធឹងនឹងគ្មានកម្លាំង។ កុសាវត្តីនៅមិនទាន់បានប្រកែកអីទៀតផង ក៏បានឮសម្លេងឡូឡារបស់មនុស្សមួយក្រុមនៅក្បែរៗជាហេតុឱ្យនាងមិនហ៊ានកម្រើក ខ្លាចថាពួកនោះដឹងថាគេនិងនាងនៅទីនេះ ច្បាស់ជាវីវរមិនខាន។
«ទៅណាហើយវើយ!!»
«ឃើញវានៅកន្លែងនេះអម្បាញ់មិញទេតើ!!!»
«ពួកឯង អោយលឿនឡើង!! តាមរកជុំវិញនេះអោយសព្វទៅ វារត់មិនទាន់បានឆ្ងាយទេ!!»
«បាទ លោកបង!!» ហើយបន្ទាប់ពីនោះសម្លេងរត់ទៅក៏បន្លឺខ្សោយទៅៗដូចពួកនោះទៅកាន់តែឆ្ងាយហើយ។
ពេលងាកមើល ដឹងថាពួកនោះទៅបាត់អស់ ស្របពេលនោះដែរ ដៃដែលក្រសោបនឹងឱបក៏រំសាយធ្វើឱ្យកុសាវត្តីត្រូវបែរទៅមើល ហើយលួចធូរទ្រូងតិចតួចក្នុងចិត្ត ព្រោះគម្លាតនៅជិតគ្នាអម្បាញ់មិញធ្វើឱ្យនាងដកដង្ហើមមិនបានពេញពោះសោះ ព្រោះមិនដែលនៅចម្ងាយជិតគ្នាដល់ថ្នាក់នេះជាមួយបុរសណាពីមុនមកនោះទេ។
«ឆាប់ចេញទៅ!» ប្រាប់តែប៉ុណ្ណឹង អ្នកដែលមានកម្ពស់ខ្ពស់ជាងរហ័សដឹកដៃនាងដូចដើមមិនព្រលែងទៅជាការបញ្ជាក់ថាឱ្យនាងនៅក្បែរគេ។
តុប...! តុប...!! ត្រឹមចម្ងាយមិនឆ្ងាយប៉ុន្មានពីច្រកតូចដែលនាងនិងគេចេញពីនោះផង ក៏មានសម្លេងសម្រឹបជើងបន្លឺឡើងហាក់ដូចដើរសម្តៅមកពួកគេទាំងពីរមិនឈប់។ ភ្លាមៗកុសាវត្តីស្រាប់តែមានអារម្មណ៍ដល់ភាពមិនប្រក្រតីហុចផលឱ្យកុសាវត្តីបែរជាត្រូវទច់ង៉ក់ ហើយក្រលេកឃើញមេក្លោងរាងខ្ពស់មកជាមួយមនុស្សប្រុសបួននាក់ទៀតមកចោមរោមឡោមព័ន្ធលេងឱ្យនាងភ្ញាក់ក្រញោងមួយរំពេច។
«ចង្រៃយ៎ វាខាំមិនលែងពិតមែន!!» សត្យានិយាយឡើងដោយទឹកមុខមួម៉ៅ ហើយងាកទៅមើលពួកអស់នោះដែលដើរមកកាន់តែគៀកនឹងពួកគេទាំងពីរ ដោយសញ្ជាតិញាណ ទើបគេនិងនាងបង្វិលខ្លួនថយក្រោយមួយៗជារឿយៗ។
«អស់ផ្លូវរត់ហើយមែនទេ? ឯងគិតថាយើងមិនអាចរកឃើញ ហើយគិតថាគ្រប់យ៉ាងវានឹងចប់ដោយងាយៗបែបនេះមែនទេ? អាសម្លាញ់!» មេក្លោងរាងខ្ពស់កម្ពស់ប្រហែលមួយម៉ែត្រប៉ែតសិន សក់ពណ៌ត្នោត ត្រចៀកមានក្រវិលម្ខាង សម្លឹងមកបុរសនៅនឹងមុខដែលកំពុងកាន់កដៃនាងយ៉ាងណែន។
«ឯងចង់យ៉ាងម៉េច? កុំគិតថាគ្នាឯងច្រើនយើងព្រឺសម្បុរទៅចុះ!!» សត្យានិយាយចម្អកទៅមេក្លោងធ្វើឱ្យវត្តីកាន់តែភ័យនិងមានសម្ពាធមួយកម្រិតទៀត។
«ហឹស! មើលទៅឯងក្លាហានណាស់»
«មិនមែនមកយើងក្លាហាន តែមកពីយើងមិនខ្លាចមនុស្សដូចជាឯងទៅវិញទេ ក្នុងនាមយើងជាកូនប្រុស យើងមិនខ្លាចញញើតអ្នកណាទេ ជាពិសេសមនុស្សកំសាកដូចជាឯង!!»
«និយាយបានល្អណាស់ណ៎ អាសត្យា! យើងមិនចង់បង្ហិនកម្លាំងយើងទេ មនុស្សបានតែសម្តីដូចជាឯង វាយឱ្យតែឈ្នះកូនចៅសិនក៏បាន!! ហាស ហា!!» សម្លេងសើចចំអករបស់មេក្លោងដែលកំពុងយកដៃទះស្មារបស់សត្យា។
«ពួកកំសាកអាងគ្នាច្រើន បើខ្លាំងអញ្ចឹង វាយគ្នា១មួយទល់នឹងមួយទៅមើល!!» កុសាវត្តីនិយាយរអ៊ូតិចៗ ធ្វើមាត់ជីបអូចៗបានត្រឹមតែក្ដាប់ដៃណែនដោយការឃ្នើសចិត្ត ពេលទទួលបានពាក្យប្រមាថរបស់ពួកវាបែបនេះ។
«នាងកំពុងតែនិយាយស្អី?» សម្លេងគំហកយ៉ាងខ្លាំងរបស់នាយវិភូនោះទៅកាន់កុសាវត្តីធ្វើឱ្យនាងភ័យខ្លួនប្រែទៅជារឹង តែក៏មិនភ្លេចសម្លឹងមុខមេក្លោងឥតដាក់ភ្នែក។
វិន វិភូ បម្រុងនឹងដើរសម្តៅមករកកុសាវត្តីទៅហើយ តែគ្រាន់តែឈានមិនទាន់បានប៉ុន្មានជំហានផង ក៏ត្រូវសត្យាដែលឈរនៅក្បែរនាងនោះ យកខ្លួនមកឃាំងមិនឱ្យវិភូដើរចូលមកជិតមនុស្សស្រីដែលនៅខាងក្រោយខ្នងគេបន្តទៀតនោះទេ។ ឃើញសត្យាយកខ្លួនគេមកពាំងការពារស្រីណាក៏មិនដឹង ដល់ថ្នាក់នេះ គេក៏សន្មត់ថានាងជាមនុស្សស្រីរបស់សត្យា។ វិភូក៏ងើយមុខទៅជិត និយាយជាមួយសត្យាដោយកែវភ្នែកពោរពេញទៅដោយកំហឹង ជាមួយនឹងស្នាមញញឹមញោចមាត់ដោយការចម្អក ព្រមជាមួយការសើចតិចៗ។
«ហឹស!! ស្រីម្នាក់នេះគ្មានអ្វីឱ្យយើងត្រូវចាប់អារម្មណ៍នោះទេ មាឌធាត់កម្ពស់ក៏ទាបមុខមាត់ក៏អន់ រសនិយមរបស់ឯងអន់អញ្ចឹងតើ បានជាឯងត្រេកត្រអាលនឹងមនុស្សស្រីរបស់យើងខ្លាំងម្ល៉េះ នែ៎!បើយើងជាឯង យើងក៏ទៅរកថ្មីដែរវើយ ប៉ុន្តែយើងមិនចេះទៅយករបស់ដែលមានម្ចាស់ដូចជាឯងទេ យើងប្រាប់ឯងណា៎! ឲ្យចេះដឹងរបស់គេរបស់ឯងផង អាកូនឆ្កែ!!»
ថាម៉េច!! នេះពួកគេទាំងពីរឈ្លោះគ្នា ដោយសារតែដណ្តើមមនុស្សស្រីមែនទេ?
កុសាវត្តីគិតក្នុងចិត្ត ក្រោយពីឮការសន្ទនារបស់គេ នាងមានចម្ងល់ជាច្រើនទាក់ទងនឹងជម្លោះរបស់អ្នកទាំងពីរនាក់ដែលកំពុងឈរនៅចំពោះមុខ នាងចងចិញ្ចើមដោយភាពងឿងឆ្ងល់និងធ្វើភ្នែកឡេងឡង់សម្លឹងនាយទាំងពីរដែលពាក់មុខយក្សដាក់គ្នា។
«អាភូ ឯងមិនត្រឹមតែអន់ទេ!! ថែមទាំងកំសាកទៀតផង ឯងដឹងអត់? ល្មមបើកភ្នែកដឹងខ្លួនខ្លះហើយអាភូអើយ បើឯងល្អ មនុស្សស្រីរបស់ឯងក៏មិនមករកយើងដូច្នេះដែរ!!»
«អាចង្រៃ!! ឌឹប!!» មួយកណ្តាប់ដៃចំផ្ទៃមុខមួយទំហឹង ធ្វើឱ្យសត្យាដួលទៅនឹងដី ហើយងើបមកយឺតៗព្រមទាំងយកដៃជូតឈាមដែលហូរចេញពីមាត់។ មិនបង្អង់យូរសត្យាក៏ហក់ទៅដាល់ចំកណ្តាលមុខរបស់វិភូពេញមួយទំហឹងជាហេតុធ្វើឱ្យពួកគេវាយប្រតាយប្រតប់គ្នាដោយកំហឹង។
«អាក្មេងមិនទាន់ផ្តាច់ទឹកដោះ ហ៊ានមកតដៃនឹងយើងផង!! បែបនេះហើយម្តាយឯងកាត់ការឯងចោល កុំយកអំណាចរបស់ឪពុកឯងមកបន្លាចយើងអោយសោះ ត្រឹមសម្បត្តិអំណាចឪពុករបស់ឯង យើងចង់កម្ទេចចោលពេលណាក៏បានដែរ!!»
«អាចោរម្សៀត!!» សត្យាក្តៅស្លឹកត្រចៀកឆេវ ដោយអស់ភាពអត់ធ្មត់នាយកម្លោះចាប់ក្របួច-កអាវរបស់វិភូ ដាល់យកៗដោយកំហឹងធ្វើឱ្យបែកឈាមប្រឡាក់ពេញអាវរបស់ពួកគេទាំងពីរ។
ឃើញស្ថានភាពកាន់តែអាក្រក់ទៅៗ កុសាវត្តីក៏ស្រែកឃាត់ទាំងសម្លេងញ័រៗទទ្រើក ព្រមទាំងចូលទៅជួយឃាត់។
«បានហើយ!! អ្នកទាំងពីរលែង-កអាវគ្នា ហើយឈប់វាយគ្នាទៅ បើមានរឿងអី ពួកលោកគួរតែនិយាយគ្នាតាមសម្រួល!! បានហើយ!! ឈប់ទៅ!! នេះពួកឯងនៅធ្វើស្អីទៀត? ម៉េចក៏មិនមកជួយចាប់ ពួកឯងចង់ឃើញមេរបស់ឯងស្លាប់មែនទែនឬយ៉ាងម៉េច?» កុសាវត្តីឃាត់ពួកគេមិនស្តាប់ ទើបងាកទៅនិយាយកូនចៅនាយវិភូទាំងប៉ុន្មានឱ្យជួយចាប់ពួកគេចេញ នាងស្រែកយ៉ាងខ្លាំងស្ទើរតែភ្លាត់សម្លេង ពួកគេក៏ស្ទុះស្ទាមកជួយចាប់ពួកគេទាំងពីរចេញពីគ្នា ព្រោះឃើញថាសភាពមេរបស់គេរៀងធ្ងន់គ្រាន់បើដែរ។
«នាងឯងចេះស្អីដែរ!! វាជាជម្លោះរវាងអញនិងអាសត្យា!!!» នាយវិភូនិយាយសម្លុតទាំងកំហឹងប្រុងហក់មកវាយសត្យាទៀត តែកូនចៅបីបួននាក់របស់គេចាប់គេជាប់ទាំងសងខាង។
«លោកបង បានហើយត្រឡប់ទៅវិញទៅ លោកបងត្រូវរបួសច្រើនដែរហើយ ណាមួយខ្លាចមានដំណឹងលេចឮដល់ចៅហ្វាយធំធ្វើឱ្យរឿងកាន់តែធំនិងប៉ះកិត្តិយសរបស់គាត់ទៀត!!»
«អេ ពួកក្មេងក្មាងហ៊ានមកបង្ករឿងនៅទីនេះ ឆាប់បំបែកផ្លូវគ្នាទៅ ប្រយ័ត្នយើងទូរស័ព្ទប្តឹងប៉ូលីស ចូលបុសិ៍្តទាំងអស់ឥឡូវហ្នឹង!!!» សម្លេងធំគ្រលររបស់បុរសរាងចំណាស់ម្នាក់ទំនងជាអ្នកយាមដែលដើរល្បាតពេលយប់នៅម្តុំទីនេះធ្វើឱ្យគ្រប់គ្នាឈរស្ងៀមងាកទៅមើល។ មិនយូរប៉ុន្មានពួកគេក៏បំបែកផ្លូវគ្នា ប៉ុន្តែវិភូក៏មិនភ្លេចនូវពាក្យបណ្តាំ មុននឹងចាកចេញនោះដែរ។
«ជួបគ្នាម្តងទៀតណា៎សត្យា អាសម្លាញ់!»
កុសាវត្តីមិនបានខ្វល់នូវពាក្យសម្តីដែលគេនិយាយអម្បាញ់មិញទេ នាងស្រែកអរគុណលោកពូម្នាក់នោះ ហើយក៏រត់ទៅជួយគ្រាហ៍សត្យាដែលកំពុងមានរបួសពេញមុខនិងទ្រោមខ្លួនយ៉ាងដំណំ។ នាងក៏នាំគេទៅអង្គុយលើបង់កៅអីក្បែរនោះ។ កែវភ្នែកស្រទន់សម្លឹងមើលមុខមាត់ដែលមានស្នាមជាំឈាមហូររឹមៗ ព្រោះតែការវៃតប់គ្នាអម្បាញ់មិញ ក៏កើតកូនចិត្តអាណិត។ នាងបានចាក់រុះរើរបស់របរដែលមាននៅក្នុងកាបូបរបស់នាង (dumpling crossbody bag) ចំណែកឯសត្យានៅជ្រឹមភ្នែកបន្តិចជាការរិះគិតមិនយល់ថានាងចង់ធ្វើអ្វី។
«កុំកម្រើក!!»
«...» សត្យានៅស្ងៀមភ្លាមៗ ពេលឮការបញ្ជារបស់វត្តីដោយនាងលាងរបួសឱ្យគេដោយរាងកាយព្យាយាមរក្សាគម្លាតពីគេតាមដែលអាចធ្វើបាន។
«យកទុកលាងនៅផ្ទះទៅ កុំភ្លេចលាងរបួស ហើយក៏លាបថ្នាំបំបាត់ស្នាមផង!» ពេលចាត់ការរបួសរបស់គេហើយ កុសាវត្តីងើបឈរពេញកម្ពស់ រួចក៏ញាត់ដបថ្នាំបេតាឌីនសម្រាប់លាងរបួស បង់បិទរបួសនិងថ្នាំលាបបំបាត់ស្នាមក្នុងដៃសត្យាដោយមិនបានគិតអ្វីច្រើននោះទេ។ សត្យាលើកចិញ្ចើមឆ្ងល់នឹងទង្វើរបស់នាងបន្តិចដែរ តែមិនបានសួរនាំអ្វីច្រើនទេ ក៏យកទុកក្នុងហៅប៉ៅអាវជេកឃីតខ្មៅរបស់ខ្លួន រួចនិយាយបង្ហើបសំនៀងមកជាប្រយោគខ្លីៗតាមបុគ្គលិកលក្ខណៈរបស់ខ្លួន។
«អរគុណ!!» គេនិយាយដោយសម្លេងសោះកក្រោះ ព្រោះយ៉ាងណាក៏ស្រីម្នាក់នេះបានជួយគេខ្លះ ហើយណាមួយឥឡូវនេះពួកនោះទៅបាត់ គេក៏គ្មានការចាំបាច់ដែលគេត្រូវនៅទីនេះដូចគ្នា។ សត្យាងើបឈរយឺត ហើយនៅសម្លឹងមើលមុខនាងដោយកែវភ្នែកស្រទន់និងទឹកមុខមុឺងម៉ាត់បញ្ជាក់ពីភាពងឿងឆ្ងល់អ្វីម្យ៉ាងរកថាមិនត្រូវ។ នាយកម្លោះបានលូកដៃទៅចាប់មួកជាប់នឹងអាវហ៊ូតឌីរបស់វត្តីមកគ្របក្បាលឱ្យនាងនិងចងខ្សែយ៉ាងជាប់ ព្រោះវេលានោះយប់ជ្រៅមានអាកាសធាតុត្រជាក់បន្តិច វាជាការបារម្ភសូម្បីតែសាមីខ្លួនក៏មិនអាចហាមឃាត់អារម្មណ៍ខ្លួនឯងបាន។ ផ្ទៃមុខដ៏សង្ហារបស់គេក៏ខិតមកជិតមុខនាងយឺតៗ កុសាវត្តីបានត្រឹមធ្វើមុខស្លឺភាំងមួយរំពេច ហើយបម្រុងនឹងឈានជើងថយទៅហើយ តែក៏ត្រូវទាញមកវិញដោយខ្សែអាវរបស់ខ្លួនដែលគេកំពុងតែចងឱ្យ ស្របពេលកែវភ្នែកទាំងពីរសម្លឹងមុខគ្នាក្រោមពន្លឺព្រាលៗវេលានោះហើយដែលបេះដូងនាងចាប់ផ្តើមលោតឌឹបៗស្ទើរតែផ្ទុះចេញមកក្រៅទៅហើយ។ រាល់ដងគេជាមនុស្សសោះកក្រោះមិនសូវខ្វល់ពីអ្នកដទៃ តែនារីម្នាក់នេះបានជួយគេ ទើបគេតបទៅវិញនូវទង្វើល្អវិញខ្លះ វាជាករណីលើកលែងសម្រាប់នារីម្នាក់នេះដែលបានជួយគេ ចាត់ទុកថារួចគ្នាទៅចុះ។ ក្រោយពីរាងកាយខ្ពស់ស្រឡះដើរចេញផុតបាត់ស្រមោលហើយ អ្នកដែលក្តៅមុខភាយៗមិនបាត់ក៏ជ្រួញចិញ្ចើមបន្តិច ហើយរអ៊ូរទាំដោយការហួសចិត្ត។
«មនុស្សស្អីចឹង គ្រាន់តែចងខ្សែមួកហើយ ក៏ដើរចេញទៅបាត់ គ្មាននិយាយអីមួយម៉ាត់ ទុកឱ្យខ្ញុំទៅផ្ទះវិញតែម្នាក់ឯងបែបនេះ!ឆឹស!! ជួបលោកម្តងណា មិនដែលមានរឿងល្អទេ មនុស្សលោកឯងនាំតែរឿងស៊យមកឱ្យខ្ញុំទេ!! ប្រុសហេងស៊យ!» កុសាវត្តីដើរបណ្តើរ ជេរគេបណ្តើរ ព្រោះអត់មិនបាន ត្រូវតែបញ្ចេញមកក្រៅទាំងមួម៉ៅ។ នាងជួបតែរឿងផ្ទួនៗជាប់គ្នាជាច្រើនថ្ងៃទៅហើយ សំណាងហើយដែលព្រលឹងព្រលះមិនតិច មិនដូច្នោះនាងប្រហែលជាសន្លប់នាំទុក្ខឱ្យគេពិបាកសែងចូលពេទ្យទៀតហើយ។

#ម្ចាស់ស្នេហ៍គ្រាដំបូង
ជាគូព្រេងឬគូកម្មនឹងគ្នានៀក?

#ម្ចាស់ស្នេហ៍គ្រាដំបូងជាគូព្រេងឬគូកម្មនឹងគ្នានៀក?

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
«ម្ចាស់ស្នេហ៍គ្រាដំបូង» [រដូវកាលទី០១]Where stories live. Discover now