ម្ចាស់ស្នេហ៍គ្រាដំបូង
| ភាគទី០២ ~ គេចមុខ |អាទិត្យទីពីរ ថ្ងៃសុក្រ ម៉ោង ៩ យប់
គ្លីក! កុសលអូសម៉ៅស៍កុំព្យូរទ័រចុចបញ្ចូនការងារទៅប្រធានថ្នាក់មុនថ្ងៃដែលគ្រូបានកំណត់ផ្ញើឱ្យភ្លាមៗក្រោយត្រួតពិនិត្យចប់ មុននឹងចាប់ផ្ដើមពត់ពែនខ្លួនប្រាណដែលចុករោយ។
ទីង!! សម្លេងផ្ញើរសារលោតឡើងនៅក្នុងទូរស័ព្ទដែលទុកនៅលើតុនាំឱ្យម្ចាស់ទូរស័ព្ទដែលកំពុងធ្វើកិច្ចការសាលានៅតុរៀនក្នុងបន្ទប់ត្រូវបញ្ឈប់សកម្មភាព ហើយទាញវាយកមកមើល។
សក្តា : កំពុងធ្វើអីហ្នឹង ណឺត៍?
កុសលសម្លឹងសារខ្លីៗដោយទឹកមុខភ្ញាក់ផ្អើលបន្តិច ឆ្ងល់បន្តិច ប៉ុន្តែគេដាក់ទូរសព្ទចុះវិញហើយបន្តធ្វើការងារគេបន្តដោយមិនបានឆ្លើយតបទៅម្ចាស់សារវិញនោះទេ។ មួយសន្ទុះក្រោយមក ទូរស័ព្ទដៃរបស់កុសលក៏រោទិ៍ឡើងដែលរំខានចិត្តគេពន់ពេក រោទិ៍ម្តងហើយម្តងទៀតមិនឈប់មិនឈរ កុសលចោលខ្យល់ដង្ហើមវែង គេក៏ចុចទទួលទូរស័ព្ទផ្អឹបនឹងត្រចៀក ព្រោះដឹងទៅហើយថានរណាជាអ្នកខលមក។
«...»
(ហាយ៍ ណឺត៍!!)
«នាយខលមកខ្ញុំហ្នឹងមានការអី? បើគ្មានការងារធ្វើទេក៏ទៅរកអីធ្វើទៅ តែបើតេមកនេះចង់មករំខានខ្ញុំនោះ ខ្ញុំដាក់ចុះហើយ!!»
(អេ!! ឈប់សិនៗ ចេះខឹងទៅកើត មានការទើបយើងតេទៅ!!)
«បើអញ្ចឹងឆាប់និយាយមក!!»
(គឺទាក់ទងនឹងរឿងកិច្ចការដែលគ្រូដាក់ឲ្យ កន្លែងខ្លះយើងមិនសូវយល់ ត្រូវការសិស្សពូកែដូចជាឯងមកពន្យល់យើងនឹងណា!!)
«ឆ្ងល់ត្រង់កន្លែងណា?»
(តែថា...បើពន្យល់តាមទូរស័ព្ទយើងក៏មិនយល់ដូចតែគ្នាហ្នឹង មានតែឯងត្រូវមកពន្យល់ផ្ទាល់ៗបានយើងយល់ បានហើយស្អែកជួបគ្នាណា៎សម្លាញ់ចិត្ត យើងគេងមុនហើយណា៎!!)
ទូតៗ...ទូតៗ
សក្តានិយាយ រួចចុចបិទទូរស័ព្ទភ្លាមៗ ធ្វើឱ្យកុសលរឹតតែមិនយល់នូវទង្វើប្លែកៗរបស់សក្តាតាំងពីនៅសាលារហូតមកទល់ពេលនេះ។
«នាយនេះ ចំជារឿងច្រើន រំខានអារម្មណ៍ណាស់ គេចង់ធ្វើអ្វីឱ្យប្រាកដហ្នឹង?»
គ្រឺងៗ ចង្វាក់តែមួយសម្លេងទូរស័ព្ទរោទិ៍បន្លឺឡើងម្តងទៀត កុសលក៏ចុចទទួល ហើយគំហកដាក់យ៉ាងលឿន
«មានការអីទៀតមែនទេ? ប្រាប់ហើយថា កុំមករំខានខ្ញុំទៀត ស្តាប់គ្នាមិនយល់ឬយ៉ាងម៉េច?»
(ទៅខឹងអ្នកណាមក ហើយឯងចាំបាច់គំហកដាក់យើងធ្វើអី?)
អ្នកចុងខ្សែនិយាយឡើងមកបញ្ជាក់ពីភាពភ្ញាក់ផ្អើល នាងភ្ញាក់ព្រើតនឹងសម្លេងគំហករបស់មិត្ត មិនដឹងទៅខឹងអ្នកណាមកទេ?
គ្រាន់តែឮសំឡេងស្រទន់ កុសលក៏ប្រញាប់ដកទូរស័ព្ទពីត្រចៀកមកមើល ព្រោះលេខរក្សាទុកដែលបង្ហាញនៅលើអេក្រង់ជា វត្តី មិត្តសម្លាញ់របស់គេដែលខលចូលមក ទើបកុសលផ្អឹបទូរស័ព្ទនឹងត្រចៀកវិញ ដោយសារអម្បាញ់មិញគេមិនចាប់អារម្មណ៌ថាអ្នកផ្សេងនឹងខលមក ព្រោះពេលនេះគេកំពុងម៉ួម៉ៅមិនទាន់បាត់នោះឡេីយ។
«មិនមានអីធំដុំទេ!! ឯងមានការអីមែន វត្តី?»
(គ្មានអីសំខាន់នោះទេ គ្រាន់តែទូរស័ព្ទទៅប្រាប់ថាទំនិញដែលយើងកម្ម៉ង់ដាក់ហាង គេដឹកមកឱ្យស្អែកនឹងហើយ ប៉ុន្តែយើងមានការរវល់បន្តិច អញ្ចឹងហើយ ផ្ញើឯងចាត់ចែង មើលផងណា រំខានហើយ!!)
«អូខេ មិនអីទេ ឯងរកពេលទំនេរសម្រាកខ្លះទៅ ឃើញមួយម្ងៃៗរវល់នឹងហាងផងសាលាផង មិនដឹងជាអីខ្លះទេ?»
(ចា៎ ដឹងហើយៗ លោកម្ចាស់មិត្ត ចឹងប៉ុណ្ណោះហើយណា បាយៗ ជុបៗ!!)
«អឹម បាយៗ» កុសលចុចផ្ដាច់ បន្ទាប់ពីបញ្ចប់ការសន្ទនាជាមួយវត្តី រួចដកដង្ហើមធំ ហើយតម្រេតខ្លួនទៅលើសាឡុង ព្រោះហត់នឿយពេញមួយថ្ងៃ នៅមានសក្តាមករំខានផ្លូវអារម្មណ៍ថែមមួយកម្រិតទៀត។
![](https://img.wattpad.com/cover/337185515-288-k668093.jpg)
YOU ARE READING
«ម្ចាស់ស្នេហ៍គ្រាដំបូង» [រដូវកាលទី០១]
Romance[Trailer] ជីវិតយុវវ័យគឺលាយឡំនូវគ្រប់រសជាតិដែលបានលាតត្រដាងពីទំនាក់ទំនងយុវជនយុវតីដែលមិនមានជាប់សាច់ឈាមគ្នា ប៉ុន្តែពួកគេបានចំណាយពេលវ័យជំទង់ជាមួយគ្នា ជួបគ្នា រាប់អានគ្នា ព្រមទាំងស្វែងរកស្នេហាពិតនិងក្តីស្រមៃរបស់ពួកគេ ។ ប៉ុន្តែចំណងមិត្តភាពនិងស្នេហាគ...