«បាន ហើយឈប់យំទៅបែបនេះលេងស្អាតហើយ» V យកកូនកន្សែងជូតទឹកភ្នែកចេញពីថ្ពាល់របស់នាង
«អូនស្អប់បង» នាងនិយាយរៀងដាច់ៗ
«aww! មិចចឹង ហឺយ!! ចឹងបងទៅវិញហើយបើព្រះនាងតូចបងស្អប់ចឹងនោះ» គេរៀបនឹងដើរចេញតែ Suta ចាប់ដៃគេជាប់
«អ្នកណាឲ្យបងចាកចេញ»
«គឺកូនឆ្មាទេដឹង»
«អ្នកណាកូនឆ្មា» នាងស្រែកដាក់គេ
«កូនឆ្មា Suta» គេនិយាយហើយយកដៃញីសក់នាង
«គួរឲ្យស្អប់» នាងសម្លក់គេ
«ឃើញទេទៀតហើយ យល់ល្អបងមិនគួរមកទេមើលចុះមួយមាត់ណាក៏ស្អប់មួយមាត់ណាក៏ដេញដែរ» គេនិយាយឌឺនាង
«ពាក្យថាស្អប់ មិនមែនបានន័យថាស្អប់ទេ ឲ្យចាកចេញមិនមែនបានន័យថាដេញទេ នេះស្គាល់អូនយូរហើយបងនៅតែមិនយល់ពីអូនដដែល» នាងនិយាយហើយឱនមុខចុះ«ចឹងពាក្យពិតជាអ្វីទៅ»
«គឺ....គឺ.....អីយ៉ា!!!! ឈប់និយាយហើយ ហិហិហិ» នាងធ្វើជាយំកាពិតនាងគ្រាន់តែធ្វើដើម្បីកុំឲ្យ Vដឹងថានាងអៀន
«បងយល់ហើយ ស្អប់បានន័យថាស្រលាញ់ ដេញមានន័យថាបងត្រូវនៅលួងអូនត្រូវទេកូនឆ្មាតូច» គេនិយាយហើយយកដៃច្បិចថ្ពល់នាង
«ឈឺណាស់»
«បានហើយតោះទៅរកអីញាំវិញ»
«មិនទៅទេ»
«ហេតុអី»
«មិនចង់ញាំមិនឃ្លាន»
«មិនល្អទេមើលចុះអូនស្គមច្រើនណាស់បែបនេះមិនល្អទេ»
«ស្គមចឹងហើយស្អាត»
«អត់ទេបងមិនចូលចិត្ត»
«អូនចង់ដើរលេងជាង»
«ចាំញាំហើយចាំដើរលេង ម៉ោះ» V និយាយហើយក៏អូសនាងទៅ*Jungkook ft Mochi
«លោកប៉ា» Joonkie Moonkie រត់ទៅឱបប៉ាគេ
«aww! សំណព្វចិត្តប៉ាមកវិញហើយតើ»
«បងសន្យាអីជាមួយកូន» Mochi
«គឺយប់នេះពួកយើងនឹងទៅកោះ Jeju នោះអី»
«ហាសទៅកោះ Jeju តែពួកយើងទុកតែមកពីទីនោះមិនទាន់បានប៉ុន្មានខែផងនឹង»
«បានហើយម៉ែដោះជួយនាំ ក្មេងៗទៅរៀបចំឥវ៉ាន់ទៅ ចំណែកអូនវិញមកតាមបង» Jungkook អូស Mochi ចូលបន្ទប់«អូនមិនអាចទៅបានទេថ្ងៃស្អែកអូនមានការណាត់ជាមួយអតិថិជនថ្មី»
«ទុកឲ្យ Taegi គេធ្វើទៅ»
«តែ....»
«Mochi មួយរយៈនេះអូនដូចជារវល់ពេកហើយបងសុំពេលអូនតែមួយអាទិត្យទេបានទេ» Jungkook ដើរមកឱបនាងពីក្រោយ
«បានចឹងអូនតេទៅប្រាប់ Taegi សិន»(អាឡូបងស្រី)
«Taegi បងត្រូវទៅ កោះ Jeju មួយអាទិត្យឯងជួយមើលការខុសត្រូវក្រុមហ៊ុនឲ្យបងផងនៅមានទៀតស្អែកជួយទៅជួបអតិថិជនជំនួសបងផង ចាំបងឲ្យលេខាបងយកឯសារឲ្យឯង»
(ចាសបងស្រីមិនអីទេ)
«បើចឹងអរគុណឯងហើយ»
(ចាសបងស្រី)
YOU ARE READING
Code Of Love
Fanfictionរឿងរ៉ាវរបស់គ្រួសារ បីគូរដែលរៀបការដោយសារការចាប់គូររបស់ឳពុកម្ដាយ ដើមឡើយពួកគេរស់នៅយ៉ាងសប្បាយរីករាយ តែអ្នកណាទៅដឹង ពួកគេបែរជាត្រូវមកជួបរឿងស្មានមិនដល់ ជីវិតគ្រួសារដែលជាប់លេខកូត ឧបសគ្គកើតឡើងច្រើនរាប់អស់ តើចុងក្រោយនឹងទៅជាបែបណា? តើលេខកូតសុភមង្គលជាអ្វី?