*Jimin sense
«លោកប្រធាន មានរឿងធំហើយ» Jimin ដែល លឺបែបនេះ ស្រាប់តែនឹកឃើញដល់កូនស្រីរបស់គេ
«មានរឿងអី»
«អ្នកនាងតូចរត់ចេញពីសាលា»
«មិចក៏ចឹង»
«លឺថាឈ្លោះគ្នាជាមួយមិត្តភ័ក្ដ»
«រៀបចំឡានឲ្យខ្ញុំភ្លាម»
«បាទ» ក្រោយមក Jimin ក៏បើកឡានយ៉ាងលឿន ទៅសាលារបស់ Minji*នៅសាលា
«លោកផាក» គ្រូ
«ខ្ញុំចង់ដឹងថាមានរឿងអីកើតឡើង»
«កូនស្រីរបស់លោកវៃមិត្តរួមថ្នាក់ឲ្យរបួស»
«មានភ័ស្ដុតាំងទេ»
«នេះជា Video ដែលយកចេញពី Camera សុវត្ថិភាព» Jimin មើលហើយអាណិតកូនខ្លោចចិត្ត
«ខ្ញុំនឹងប្ដឹងលោកពីបទចង់សន្លាប់កូនរបស់ខ្ញុំ»
«មុននឹងលោកស្រីចង់បឹ្ដង លោកស្រីមានបានសួរកូនលោកស្រីហើយឬនៅ ហើយពេលនេះគេស្លាប់ហើយឬនៅ»
«នេះលោក»«បើមើលតាម Video នេះឃើញថាកូនខ្ញុំទៅវៃកូនលោកស្រីមុន ហុឹស!! តែលោកស្រីខ្លួនឯងស្គាល់កូនខ្លួនឯងច្បាស់ទេ»
«ខ្ញុំស្គាល់កូនខ្ញុំច្បាស់ណាស់ គេមិនដែលទៅរករឿងអ្នកណា
ម្នាក់ទេ»
«ប្រាកដហើយ»
«ចាសកូនស្រីខ្ញុំគ្មានថ្ងៃទៅរករឿងអ្នកណាមុន»
«ចឹងចាំតិច» Jimin និយាយហើយក៏ដើរទៅយកកាបូបរបស់ Minji គេដករបស់មួយ រាងដូចជា USB តែធាតុពិតវាមិនមែនជា USB ទេ វាជាប្រដាប់ថតសំលេង*«ម្ដាយឯងជាស្រីខូចរត់តាមប្រុស មីកូនគ្មានម្ដាយ ម្ដាយឯងបោះបង់កូនចោល ឳពុកឯងយកស្រីមកដេកនៅផ្ទះ ជាមនុស្សល្មោគកាម»* នៅមានតទៀតតែ Jimin សម្រេចបិទត្រឹមនេះព្រោះថាពាក្យបន្ដវាអាចធ្វើឲ្យ អ្នកស្ដាប់ទ្រាំលេងបាន
«ស្ដាប់លឺហើយមែនទេ»
«នេះ...នេះ» ក្នុងនាមជាម្ដាយពេលដែលលឺកូនខ្លួនឯង និយាយបែបនេះខ្លួនឯងពិតជាខឹងខ្លាំងណាស់«លោកស្រីមិនចេះប្រដៅកូនទេអី ខ្ញុំប្រាប់លោកស្រីណាបើកូនខ្ញុំមានរឿងអីនោះ មិនត្រឹមតែលោកស្រីខ្លួនឯងរស់មិនបានសុខទេ ក្រុមហ៊ុនប្ដីលោកស្រីក៏នឹងត្រូវរំលំដូចគ្នា» Jimin និយាយហើយក៏ដើរចេញទៅ
«Minji កូនកុំកើតអីឲ្យសោះណា» Jimin បើកឡានតាម រក នាងគ្រប់កន្លែង
«អេ!! ប្រយ័ត្ន!!!»
«Ahhhh» Minji ដែលស្ទើរតែត្រូវឡានបុក តែក៏មានក្មេងស្រីម្នាក់រត់ទៅជួយគេ
«ឯងយ៉ាងមិចទៅហើយ»
«ខ្ញុំមិនអីទេ....hah!! ម៉ាក់.....ម៉ាក់មករកកូនហើយអីកូននឹកម៉ាក់» Minji ស្រាប់តែស្ទុះមកឱប មនុស្សស្រីដែលជួយនាង
«អេ!! ឯងច្រលំមនុស្សហើយ» ស្រីម្នាក់នោះមានមុខមាត់ ដូច Taegi
YOU ARE READING
Code Of Love
Fanfictionរឿងរ៉ាវរបស់គ្រួសារ បីគូរដែលរៀបការដោយសារការចាប់គូររបស់ឳពុកម្ដាយ ដើមឡើយពួកគេរស់នៅយ៉ាងសប្បាយរីករាយ តែអ្នកណាទៅដឹង ពួកគេបែរជាត្រូវមកជួបរឿងស្មានមិនដល់ ជីវិតគ្រួសារដែលជាប់លេខកូត ឧបសគ្គកើតឡើងច្រើនរាប់អស់ តើចុងក្រោយនឹងទៅជាបែបណា? តើលេខកូតសុភមង្គលជាអ្វី?