ភាគទី ៣២

751 30 0
                                    

«ខ្វះតែ 2 ខែទៀតទេ កូននឹងបានឃើញពន្លឺថ្ងៃហើយ» Taegi និយាយបណ្ដើរអង្អែលពោះខ្លួនឯងបណ្ដើរ
«ម៉ាក់មីង» Joonkie Moonkie រត់មកឱប មីងគេពីក្រោយ
«aww!! នេះមករកម៉ាក់មីងកណ្ដាលយប់បែបនេះមានការអីមែនទេ» Taegi ទាញក្មួយមកអង្គុយហើយនិយាយ

«គឺ Moonkie នឹកម៉ាក់និងប៉ា ពេលណាទើបពួកគាត់មកវិញ» Moonkie និយាយទាំងទឹកភ្នែក
«មែនហើយ  ម៉ាក់មីងជួយតេទៅម៉ាក់បន្ដិចបានទេ» Joonkie
«បានចាំម៉ាក់មីងសាកតេទៅឲ្យ» Taegi និយាយហើយក៏ទាញទូរស័ព្ទមក តេជា Video ទៅ Mochi

(មានការអីមែនទេ Taegi)
«បងស្រីបងមិនអីទេមែនទេ សុខសប្បាយទេ»
(បងមិនអីទេសុខធម្មតា ចុះអូន ហើយនឹងកូនបង)
«នេះនៅទីនេះ ពួកយើងសុខសប្បាយទេ កូនបងគេនឹកបង ចង់ជួបបង»
(អ៎!!! ចឹងទេអី)
«អ្នកម៉ាក់ កូននឹកអ្នកម៉ាក់» Joonkie Moonkie
(ម៉ាក់ក៏នឹកកូនដូចគ្នា មែនហើយប្អូនរបស់ពួកកូនគេកើតហើយ) Mochi និយាយហើយក៏ លើក ទារកមួយមកបង្ហាញ
«awww!! គួរឲ្យស្រលាញ់ណាស់ ម៉ាក់ៗ» Moonkie
«អាអូនឈ្មោះអីទៅម៉ាក់» Joonkie
(ឈ្មោះថា Jungkie)
«ម៉ាក់ឆាប់មកវិញណា» Moonkie
(ចាសកូនសំលាញ់របស់ម៉ាក់ យប់ហើយឆាប់ទៅគេងទៅ)
«បាទ/ចាស ម៉ាក់» ក្រោយមកពួកគេក៏រត់ចេញពីបន្ទប់ Taegi បាត់អស់
«កូនរបស់បងគួរឲ្យស្រលាញ់ណាស់»
(កូនរបស់ឯងអាចនឹងគួរឲ្យស្រលាញ់ជាងបងក៏ថាបានណា ហើយជិតគ្រប់ខែហើយឬនៅ)
«គឺនៅសល់ 2 ខែទៀត ហើយចុះបង Kook យ៉ាងមិចទៅហើយ បង រកគាត់ឃើញនៅ»
(ឃើញហើយ)
«គាត់មិនអីទេមែនទេ»
(សង្ឃឹមថាចឹងចុះ)
«មានរឿងអីមែនទេ»
(បានហើយ រឿងបងទុកឲ្យបងដោះស្រាយ អូនមិនបាច់បារម្ភទេ នៅកូរ៉េ យប់ជ្រៅហើយឆាប់គេងទៅ)
«ចាសបងស្រីរាត្រីសួស្ដី»
(រាត្រីសួស្ដី) ក្រោយមក Taegi ក៏បិតទូរស័ព្ទហើយគេងលក់បាត់ ទៅ

*Taehyung ft Suta

«Taehyung!» Suta ភ្ញាក់ឡើងក៏ហៅ Taehyung ដែលគេងក្បែរគេ
«Suta នេះអូនដឹងខ្លួនហើយមែនទេ» Taehyung ស្ទុះងើបហើយចាប់ដៃនាង
«មិចក៏អូននៅទីនេះ ហើយនេះជាស្អី» Suta សម្លឹងមើលជុំវិញខ្លួនឯងក្នុងសភាពជាអ្នកជម្ងឺ
«គឺ....»
«កូន...កូនអូន នេះ នេះមិចក៏ឈប់កំរើកចឹង... Taehyung កូនអូនគេ...គេ....» Suta និយាយទាំងទឹកភ្នែកស្រកចុះមក ហើយសម្លឹងមើលទៅ Taehyung ហើយក៏នឹកឃើញថាមានរឿងអីកើតឡើងចំពោះគេ

Code Of LoveDove le storie prendono vita. Scoprilo ora