ភាគទី ២៨

723 30 3
                                    

«Jungkook! នេះបងកំពុងធ្វើអីហាស» Mochi រត់ទៅចាប់ទាញ Jungkook ចេញ
«ធ្វើអ្វីដូចដែលឃើញនឹងហើយ» Jungkook ទាញកន្សែងមករុំត្រឹមចង្កេះ
«បងមានដឹងថាបងកំពុងធ្វើអីទេ ហើយស្រីម្នាក់នោះជាអ្នកណា» Mochi ចង្អុលទៅស្រីម្នាក់ដែលអង្គុយលើគ្រែទាំងអាក្រាតកាយ

«ជាអ្នកណាមិនសំខាន់ទេ អូនកុំមកចេះ»
«ហាមអូនមិនឲ្យរវល់មែនទេ Jungkook! នេះបងជ្រុលពេកហើយ បងចង់ដេកជាមួយអ្នកណា នៅខាងក្រៅអូនមិនថាទេ តែនេះជាផ្ទះយើង បន្ទប់របស់ពួកយើង គ្រែងដែលពួកយើងតែងគេងរួមគ្នា តែនេះបងបែរជាយកស្រីផ្សេងមកដេកលើគ្រែជំនួសអូនចឹងអី» Mochi និយាយទាំងទឹកភ្នែក

«ខ្ញុំចង់យកអ្នកណាមកវាមិនពាក់ព័ន្ធនឹងនាងទេ បើមិនពេញចិត្តទេឆាប់ចេញទៅ» Jungkook និយាយមុខមាំ
«*ផ្លាច់~~~ ថោកទាប» Mochi ទះ Jungkook មួយ
កំផ្លៀងហើយក៏ចេញទៅក្រៅឡើងឡានបើកចេញទៅបាត់

«នេះជាលុយរបស់នាង ប្រមូលខោអាវរបស់នាងហើយឆាប់ចេញពីទីនេះទៅ កុំឲ្យខ្ញុំឃើញមុខរបស់នាងទៀត»
«តែខ្ញុំមិនទាន់....»
«ឲ្យចេញក៏ចេញទៅ» Jungkook កំហកដាក់នាង
«ចាស» ក្រោយមកនាងក៏រៀបចំខ្លួនចេញទៅបាត់

«សុំទោស Mochi ស្អប់បងចុះ ព្រោះបងមិនអាចមើលថែអូន បានទៀតទេ» Jungkook និយាយបណ្ដើរយំបណ្ដើរប្រៀបដូច មនុស្សគ្មានវិញ្ញាណចឹង

*Yoongi Sense

ទីង....តុង...

«ទៅហើយ» Yoongi បន្ទាប់ពីដាក់ឲ្យ Yoona គេងហើយគេក៏ ដើរទៅបើកទ្វារ
«Yoongi ហុឹក....ៗ 😭» Yoongi បើកទ្វារ មកគេឃើញ Mochi កំពុងតែយំ
«Mochi ~~~ នេះមានរឿងអីកើតឡើង»
«Jungkook គេ...ហុឹក...ហុឹក!!»
«ចូលមកក្នុងសិនមក» Yoongi ក៏ទាញ Mochi ចូលក្នុង
«អង្គុយសិនទៅ» Yoongi ដាក់នាងឲ្យអង្គុយលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវ
«Yoongi!!!» Mochi ស្រាប់តែស្ទុះទៅឱប Yoongi យ៉ាងណែនហើយយំបន្ដ
«បើពិបាកយំឲ្យអស់សិនទៅ» Yoongi ក៏ឱបនាងវិញ Mochi យំរហូតដល់គេងលក់ បន្ទាប់មកគេក៏បីនាងទៅបន្ទប់របស់គេ ក្រោយមកគេក៏ទៅគេងនៅបន្ទប់កូនរបស់គេ

*Taehyung ft Suta sense

«Tae!!!?» Suta ភ្ញាក់ឡើងក៏ស្រែកហៅឈ្មោះរបស់គេភ្លាម
«Taehyung» នាងស្រែករកគេពេញបន្ទប់
«Suta នេះអូនដឹងខ្លួនហើយអី» Taehyung ស្រាប់តែមកដល់គេក៏រត់មកឱប Suta
«អូនកើតអីមែនទេ»
«គឺ...កុំសួរអី អូនដឹងខ្លួនឡើងវិញបងសប្បាយចិត្តណាស់»
«អូនចង់ទៅផ្ទះ»
«បាន ម៉ោះបងជួយអូន» និយាយហើយ Taehyung ក៏ជួយរៀបចំខ្លួនឲ្យ Suta

Code Of LoveWhere stories live. Discover now