ភាគទី ៣០

813 35 9
                                    

*Taehyung ft Suta

«ថាមិចមានការវះកាត់បន្ទាន់មែនទេ....» Tae ដែលកំពុងនិយាយទូរស័ព្ទនៅបន្ទប់ ទទួលភ្ញៀវ

«មានរឿងអីមែនទេ» Suta ដើរមកសួរ Taehyung
«គឺនៅមន្ទីពេទ្យមានការវះកាត់គេឲ្យបងឆាប់ទៅ»
«អូនទៅដែរ»
«កុំអីអូនសម្រាកនៅផ្ទះទៅ»
«អត់ទេ Tae ឲ្យអូនទៅៗណា» Suta និយាយដោយកាន់ដៃ Taehyung អន្រួនទៅមកៗ

«បាន ប្រពន្ធសំលាញ់» Taehyung សើចតិចៗ ដោយខ្នាញ់នឹងកាយវិការ គួរឲ្យស្រាញ់របស់ Suta
«អរគុណប្ដីសំលាញ់ *ជុប» និយាយហើយនាងក៏ទាញ Taehyung មកថើបរួចរត់ទៅផ្លាស់ខោអាវបាត់
«នៅតែជាក្មេង» Taehyung និយាយដោយក្រវីក្បាលហួសចិត្ដ

*Mochi sense

«បងស្រីទៅណានឹង» Taegi សួរទៅកាន់ Mochi
«បងទៅមន្ទីពេទ្យ» នាងនិយាយមុខស្មើរ
«បងទៅទីនោះធ្វើអី»
«ទៅសម្លាប់មនុស្សទេដឹង» Mochi និយាយហើយក៏ដើរទៅរក ឡានបើកចេញទៅយ៉ាងលឿន

«នេះគាត់ចង់ធ្វើអី....មិនបានទេតេទៅបង Yoongi សិន» Taegi មើលទៅស្ថានភាពដូចមិនសូវស្រួលនាងក៏តេទៅ Yoongi

*Yoongi Sense

Ring~~ring~

«អាឡូ! Taegi»
(អាឡូ! បង Yoongi បងនៅឯណា)
«នៅតាមផ្លូវទៅផ្ទះអូន»
(បងមានឃើញឡានរបស់ បង Mochi ទេ)
«គឺ...ថា....អ៎!! ឃើញហើយ អេ!! នេះបើកឡានលឿនម្ល៉េះ»
(បងឆាប់បើកតាមគាត់ទៅ ហើយចាំ call ប្រាប់ខ្ញុំវិញផង)
«បាន» ក្រោយមក Yoongi ក៏បើកឡានតាម Mochi រហូតទៅដល់មន្ទីពេទ្យរបស់ Taehyung

«Mochi អូនចង់ធ្វើអី» Yoongi រត់មកចាប់កែងដៃរបស់ Mochi
«លេងដៃខ្ញុំ»
«បងនឹងលេង តែអូនត្រូវប្រាប់បងសិនថាអូនចង់ធ្វើអី»
«ទៅរកឃាតកដែលធ្វើឲ្យគ្រួសារខ្ញុំទៅជាបែបនេះ» នាង
ក្រវាសដៃ Yoongi ចេញ ហើយដើរចូលទៅក្នុងមន្ទីពេទ្យទាំងទឹកមុខគួរឲ្យខ្លាច

«ធ្វើតាមនឹងចុះ» Jin ឈរមើលឯកសារដែលកូនចៅគេហុចឲ្យ
«បាទ»
«Kim Seokjin» Mochi ដើរមកស្រែកពីចម្ងាយ

«Mo...Mochi»
«យ៉ាងមិច ភ្ញាក់ផ្អើលណាស់មែនទេ ប្រាប់មក Jungkook នៅឯណា» នាងនិយាយដោយចាប់ទាញអាវរបស់គេ
«នាងដឹងអស់ហើយមែនទេ»
«មានរឿងអីដែលខ្ញុំមិនដឹងនោះ» នាង និយាយហើយបោះក្រដាសមួយដុំចំទ្រូងរបស់ Jin នោះជាលិទ្ធផលការពិនិត្យរបស់ Jungkook

Code Of LoveWhere stories live. Discover now