«បង Mochi» Suta ដើរចូលមកចាប់ស្មាបងគេពីក្រោយ
«Suta~~!!» Mochi ងាកមកឱប Suta ហើយយំ
«មានរឿងអីមែនទេបងស្រី»
«ហេតុអី? ហេតុអីទៅជាបែបនេះ?» Mochi យំស្រែកយ៉ាងខ្លាំង
«កុំយំអី!! បងស្រីម៉ោះប្រាប់ខ្ញុំឲ្យច្បាស់បន្ដិចបានទេថាពួកបងមានរឿងអីនឹងគ្នាមែនទេ»
«គឺថា....» Mochi រៀបរាប់រឿងគ្រប់យ៉ាងប្រាប់ទៅ Suta ពេលដែល Suta ស្ដាប់ហើយនាងក៏ចាប់ផ្ដើមខឹង«ហួសហេតុពេកហើយ នេះបងកំពុងមានផ្ទៃពោះណា កុំភ័យអីបងស្រីចាំខ្ញុំទៅប្រដៅគាត់ម្ដង»
«កុំអី Suta រឿងបងទុកឲ្យបងដោះស្រាយ ឯងក៏មានផ្ទៃពោះដែល មើលថែខ្លួនឯងឲ្យល្អទៅកុំបារម្ភពីបងអី»
«តែ....»
«បានហើយចូលទៅក្នុងវិញទៅ»
«ចាស» ពួកគេក៏ដើរចូលទៅក្នុងវិញខណៈ ដែលពេលនោះស្រាប់តែមានរឿងភ្ញាក់ផ្អើលមួយបានកើតឡើង«អ៊ុំប្រុសអ៊ុំស្រី»
«Nana~~!?» គ្រប់គ្នាពេលដែលឃើញ Nana ដើរចូលមកក៏នាំគ្នាបើកភ្នែកធំៗសំលឹងមើលនាង«នាងមកទីនេះធ្វើអី» Taehyung
«មករកប្ដីនោះអី»
«អ្នកណាជាប្ដីរបស់ក្មួយ» Mr.Park
«គឺ.....Park Jimin»
«Jimin???» ពេលនោះ Jimin ក៏មកដល់គ្រប់គ្នាក៏នាំគ្នាសម្លឹងមើលទៅ Jimin ~~
«Jimin??? នេះ» Mrs. Park
«មិចនឹងអាចទៅនាងក្មេងជើងល្អនេះ បង Jimin ជាប្ដីរបស់បង Taegi គាត់អាចក្លាយជាប្ដីនាងពីកាល» Suta និយាយស្រែក
ឡែតៗដាក់ Nana«ជាប្ដីមួយយប់តែក៏អាចពរពោះកូនម្នាក់ឲ្យ Jimin ចុះចំណែកអ្នកខ្លះការជាមួយគ្នារាប់ឆ្នាំកូនតែម្នាក់ក៏គ្មាន» Nana និយាយបណ្ដើរដៀមដាមសម្លក់ទៅកាន់ Taegi
«បិទមាត់នាងទៅ Nana» Jimin ស្រែក
ដាក់ឲ្យនាង
«អូននិយាយខុសមែនទេ Jimin»
«ត្រូវហើយ នេះត្រឹមតែមួយយប់ មិចនឹងអាចដល់ថ្នាក់នេះទៅ» Jimin និយាយពាក្យមួយមាត់នេះធ្វើឲ្យគ្រប់គ្នាសម្លឹងមើលមកគេ«Jimin នេះឯងមិនចោលចារឹកសោះចឹង អាកូនអត់កំណើត» ប៉ារបស់ Jimin និយាយ មួយមាត់នេះទាំងកំហឹងហើយក៏ដើរចេញ បាត់ទៅ
«អ្នកម៉ាក់ ឡានពូ Sang មកហើយ» Joonkie
«ចាសកូន ! អ្នកម៉ាក់កូនជំរាបលាទៅវិញហើយ»
«ចាសកូន»
«បង Mochi ថ្ងៃនេះខ្ញុំសុំទៅគេងផ្ទះបងមួយយប់បានទេ» Taegi បន្លឺសំលេងនិយាយទៅកាន់ Mochi យ៉ាងត្រជាក់
VOCÊ ESTÁ LENDO
Code Of Love
Fanficរឿងរ៉ាវរបស់គ្រួសារ បីគូរដែលរៀបការដោយសារការចាប់គូររបស់ឳពុកម្ដាយ ដើមឡើយពួកគេរស់នៅយ៉ាងសប្បាយរីករាយ តែអ្នកណាទៅដឹង ពួកគេបែរជាត្រូវមកជួបរឿងស្មានមិនដល់ ជីវិតគ្រួសារដែលជាប់លេខកូត ឧបសគ្គកើតឡើងច្រើនរាប់អស់ តើចុងក្រោយនឹងទៅជាបែបណា? តើលេខកូតសុភមង្គលជាអ្វី?