ភាគទី ២៩

697 28 2
                                    

«នេះមានរឿងអីទៅ... បង Mochi!!» Taegi ស្រាប់នឹកឃើញដល់ Mochi នាងក៏ប្រញាប់រត់ចូលទៅក្នុងផ្ទះ គេឃើញបងស្រីគេក្នុងសភាពពិបាកបំផុត

«នេះមានរឿងអីនឹង បង Yoongi»
«កុំទាន់សួរអី» និយាយហើយ Yoongi ក៏បី Mochi ទៅបន្ទប់ដាក់ឲ្យនាងគេងស្រួលបួលហើយគេក៏ចេញមកវិញ

«បងYoongi!»
«Jungkook គេបាន....» Yoongi និយាយរៀបរាប់តាម
ដណ្ដើររឿង
«នេះគាត់បែបជាហ៊ានធ្វើដល់ថ្នាក់នេះផង តាមដែលដឹងមកគាត់ ស្រលាញ់បង Mochi ណាស់»
«បងក៏មិនយល់ដូចគ្នា រយៈពេលប៉ុន្មានឆ្នាំមកនេះ គេមិនដែលធ្វើឲ្យនាងយំទេ មិចក៏សុខៗគេប្រែទៅជាគ្មានមេត្ដាបែបនេះ»
«អរគុណបងហើយ ដែលជួយមើលថែរបង Mochi បើគ្មានបងទេបង Mochi មិនដឹងទៅជាយ៉ាងណាទេ»
«មិនអីទេ Taegi ជួយមើលថែ Mochi ផងណា កុំឲ្យនាងធ្វើអីផ្ដេសផ្ដាសឲ្យសោះ»

«ចាស ដឹងហើយ»
«បងទៅវិញសិនហើយ ព្រោះ Yoona នាងនៅម្នាក់ឯងផង»
«ចាសមិនអីទេបងរឿង បង Mochi ខ្ញុំនឹងមើលថែគាត់ឲ្យបានល្អ»
«បាទ» និយាយចប់ Yoongi ក៏បើកឡាន
ត្រលប់ទៅវិញ

«Taegi!!!» Taegi រៀបនឹងដើរចេញស្រាប់តែលឺសម្លេងមនុស្សស្រែកហៅនាង
«Jimin!!!» នាងស្រាប់តែបើកភ្នែកធំៗ
«ឲ្យបងសុំទោស» Jimin រត់មកឱបនាង
«សុំទោស»
«សុំទោសដែលកុហកអូន សុំទោសដែលធ្វើឲ្យអូនឈឺចាប់»
«លេងអូនសិនទៅ»
«បើអូនមិនព្រមលើកលេងទោសឲ្យបងទេបងនឹងមិនលេងទេ»
«Jimin ! អូនថប់ដង្ហើមស្លាប់ឥទ្បូវហើយ លេងអូនសិនទៅ»
«បងសុំទោស» លឺបែបនេះគេក៏លេងនាង
«នេះបងចេះត្រឹមតែពាក្យសុំទោសទេឬ»
«បង...បង...»

«អូនធ្លាប់ប្រាប់បងហើយមែនទេ បើដោះស្រាយបញ្ហាបងនិង Nana មិនចប់ទេកុំមករកអូនទៀត»
«Taegi ស្ដាប់បងណាថា ប្រពន្ធរបស់បង គឺ Lee Taegi ហើយនាងជាមនុស្សដែលបងស្រលាញ់បំផុត ជាមនុស្សស្រីតែម្នាក់ដែល បងចង់រួមរស់ជាមួយអស់មួយជីវិត» Jimin និយាយកាន់ដៃ Taegi ជាប់

«តែបងធ្វើខុសណា Jimin នេះបងបំផ្លាញភាពបរិសុទ្ធរបស់ក្មេងស្រីម្នាក់ណា Jimin»
«បងមិនបានតាំងចិត្តទេ»
«បងមិនបានតាំងចិត្តតែ នេះអង្ករក្លាយទៅជាបាយហើយទោះជាយកវាទៅហាល ក៏នៅតែមិនអាចក្លាយទៅជា អង្ករវិញដែរ»
«Taegi~~~ ផ្ដល់ឱកាសឲ្យបងម្ដងទៀតបានទេ» Jimin និយាយរាដៃទៅឱប Taegi តែនាងបែបជាថយក្រោយមួយជំហានមិនឲ្យ Jimin មកប៉ះគេទេ

Code Of LoveМесто, где живут истории. Откройте их для себя