Ep 1 : បុរសម្នាក់នេះបើកឆាកភ្លាម ចង់រករឿងនាងតែម្តងហើយ !!

2.9K 65 1
                                    

Winter គឺជារដូវមួយដែលមានព្រិលធ្លាក់ មើលទៅស្រស់ស្អាតនឹងសប្បាយខ្លាំងណាស់ យើងអាចនិយាយបានថាមនុស្សស្ទើរតែពាក់កណ្តាលនៃភពផែនដីស្រឡាញ់ នឹងចូលចិត្តរដូវមួយនេះខ្លាំងណាស់ ។ Kwang Jungwoo ជាស្តេចនៃរដូវទាំងបួនគឺ និទាឃរដូវ រដូវស្លឹកឈើជ្រុះ រដូវក្តៅ នឹង រដូវរងារហើយរដូវទាំងបួននេះគឺមានមនុស្សម្នាក់ៗជាតំណាងរួចទៅហើយ ព្រោះទ្រង់មានបុត្រីចំនួនបួនអង្គហើយ ព្រះនាងទាំងបួនសុទ្ធសឹងតែមានលក្ខណៈពិសេសរៀងៗខ្លួន ទើបព្រះអង្គទ្រង់ជ្រើសយកបុត្រីរបស់ខ្លួន មកធ្វើជាមនុស្សតំណាងនៃរដូវទាំងបួន ។ Kwang JuIng គ្រប់គ្នាតែងតែថា Winter ជាបុត្រីពៅរបស់ទ្រង់ ព្រះនាងគឺជាអ្នកតំណាងឲ្យរដូវរងារព្រោះ នៅយប់ថ្ងៃដែលទ្រង់ប្រសូតមានព្រិលធ្លាក់មកខុសរដូវ ។ ព្រះនាងមានកែវភ្នែកពណ៌ទឹកសមុទ្រនឹង មានពន្លឺភ្លឺផ្លេកចេញពីកែវភ្នែកមួយនោះមិនឈប់ សក់របស់ទ្រង់មានពណ៌ទឹកសមុទ្រលាយខ្មៅ ប្រៀបដូចជាពណ៌របស់ផ្កាព្រិល ។ លក្ខណៈពិសេសរបស់ព្រះនាងគឺទ្រង់អាចធ្វើឲ្យ មានព្រិលធ្លាក់នៅកន្លែងណាដែលគ្មានព្រិលបាន ហើយទ្រង់អាចមើលឃើញអតីតកាលរបស់មនុស្សម្នាក់នោះបាន ដោយគ្រាន់តែសម្លឹងចំកែវភ្នែករបស់មនុស្សម្នាក់នោះប៉ុណ្ណោះ ។ ព្រះនាងមានបងប្អូនស្រីបីនាក់ទៀតដែលមានលក្ខណៈ ពិសេសរៀងៗខ្លួន មិនខុសពីទ្រង់ប៉ុន្មាននោះទេ ។
___

នៅក្នុងព្រៃជ្រៅមានប្រាសាទដ៏ស្រស់ស្អាតមួយ គ្របដណ្តប់ទៅដោយផ្កាជាច្រើន ដុះពាសពេញផ្នែកនៃប្រាសាទខាងស្តាំ ចំណែកឯនៅខាងឆ្វេងនៃប្រាសាទវិញគឺយើងឃើញមានស្លឹកឈើជាច្រើនជ្រុះមកមកលើដីព្រោងព្រាត ព្រមទាំងមានដើមឈើនៅក្បែរនោះផង ។ នៅចំពីមុខប្រាសាទ នៅពេលថ្ងៃលិចមានពន្លឺព្រះអាទិត្យ មួយបានចាំងចំក្លោងទ្វារប្រាសាទតែម្តង ឯនៅខាងក្រោយប្រាសាទគឺមានព្រិលជាច្រើនបាន ធ្លាក់មកមិនដាច់ ។ ប្រាសាទដ៏ស្រស់ស្អាតមួយនេះ ត្រូវបានគេដាក់ឈ្មោះឲ្យថា ប្រាសាទនៃរដូវទាំងបួន ព្រោះតែទីនេះជាកន្លែងរស់នៅរបស់ទេពរដូវទាំងបួន។

« មាតា ! បិតា ! » សម្លេងទេពរដូវទាំងបួននិយាយព្រមគ្នា មុននឹងឱនគោរពអ្នកជាឪពុកម្តាយបន្តិច ។

The Four Season : WinterWhere stories live. Discover now